កំពង់ធំ= មានហេតុការណ៍គួរអោយភ័យខ្លាចនិងផ្ញាក់ផ្អើលមួយបង្កឡើងដោយ ការ៉ាសលក់ ប្រេងសាំងនិងហ្គាស ដែលមានស្លាកហីហ៊ោ ឈ្មោះ វណ្ណ ថា ហ្គាស មួយកន្លែងបានផ្ទុះឆេះបំពង់បង្ហូរហ្គាសដែលកំពុងតែដំណើរការបូមហ្គាសលក់ចែកចាយ នៅចំនុចជាប់ផ្លូវជាតិលេខ
០៦ ក្នុងភូមិអាចារ្យលាក់ ឃុំអាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីវេលាម៉ោង៣,៤៥នាទីថ្ងៃទី ២៨ ខែវិច្ចិការ ឆ្នាំ២០១៥។
បើយោងតាមប្រភពពត័មានបានអោយដឹងថា មុខពេលកើតហេតុ គេបានធុមក្លិន ហ្គាសយ៉ាងខ្លាំងរយះពេលដ៏យូរពុំបាត់ធុម សោះស្រាប់តែមួយរំពេធនោះបានលឺសំលេងផ្ទុះស្នូរយ៉ាងខ្លាំងព្រមទាំងមានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅនៅកន្លែងបូមហ្គាសនោះ តែសំណាងល្អ បានប្អូនប្រុសម្នាក់ឈ្មោះ សាយ សុវណ្ណ ធី មានស្មារតីល្អបានស្ទុះទៅយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់មួយសន្ទុះក្រោយមកក៏រលត់ទៅវិញ នេះជាហេតុការណ៍មួយដែលធ្វើអោយប្រជាពលរដ្ននិយាយថាជាសំណាងល្អក្នុង១ម៉ឺនគ្រោះថ្នាក់ តែប្រសិនបើឆេះដល់ស្តែនធំទាំង២ដែលនៅក្បែរជិតនោះម្លេះសមទំហំ ២០០ម៉ែត្របួនជ្រុងត្រូវឆេះទាំងអស់គ្មានសល់ ។តាមប្រភពពត័មានបន្ថែមបានអោយដឹងថា ម្ចាស់ការ៉ាសសាំង និងហ្គាស មានឈ្មោះ អ្នកស្រី សាយ សុវណ្ណថា ដែល ស្វាមីរបស់គាត់ ជា េកឧត្តម ឈឹម កៃលាង ជារដ្នលេខាធិការក្រសួងរៀបចំដែនដីរណីយកម្មនិងសំណង់ ដែលសុំមិនអោយបញ្ចេញឈ្មោះខ្លាចប៉ះពាល់កិត្តិយស។
ក្នុងហេតុការណ៍នេះត្រូវបានជួយសង្គ្រោះដោយកម្លាំងសមត្ថកិច្ចខាងពន្លត់អគ្គិភ័យដោយប្រើប្រាស់រថយន្ដបាញទឹកចំនួន២គ្រឿង ព្រមទាំងមនុស្ស ១៤នាក់តាមបញ្ចារបស់ លោក ជូ សំអាន ស្នងការខេត្តកំពង់ធំ អោយលោក វីរះសេនីយ៍ត្រី ឆៅ វុទ្ធា ដឹកនាំកំលាំងទាំងនេះដោយប្រើរយះពេលយ៉ាងយូរទើបអាចសន្និដ្ឋានថា ផុតពីគ្រោះថ្នាក់ ក្នុងនោះដែរអ្នករងរបួស ឆេះជើង ឈ្មោះ សាយសុវណ្ណធី ភេទប្រុស អាយុ២១ឆ្នាំប្អូនប្រុសនិង អ្នកឆេះដៃ និងសក់ ឈ្មោះ ហួន គឹមហេង ភេទស្រីអាយុ ២០ឆ្នាំ ជាកម្មករ រស់កន្លែងកើតហេតុ។ចំណែកសំភារះខូចខាតមានចង្ក្រាន ហ្គាស ១០ កង្ហាល១គ្រឿង ឧបករណ៍បូមមួយចំនួន មូលហេតុបណ្ដាលមកពីធ្លាយហ្គាស ចេញមកក្រៅជួនពេលដែលប្អូនប្រុសឈ្មោះ សាយសុណ្ណធីយកឌុយទៅដោត បែកផ្កាភ្លើងក៏ផ្ទុះឆេះតែម្ដង។
បើតាមសំដីរបស់លោក អ៊ឹម សុឌីណាប្រធានសុរិយោដីខេត្តកំពង់ធំបានប្រាប់អោយអ្នកសារពត័មាន ការ៉ាស សាំងនិងហ្គាសនេះ បានសាងសង់ដោយគ្មានច្បាប់ អនុញាតិនោះទេ ហើយខាងមន្ដ្រីជំនាញ សុរិយោដី បានចុះហាមឃាត ២លើកមកហើយ តែម្ចាស់ពុំព្រមឈប់សាងសងការ៉ាសនេះទេ ព្រោះតែគេមានអំណាចទើបយើងពុំអាចហាមឃាតបាន។ទទឹងនិងសំដីរបស់ប្រធានសុរិយោដីបានឆ្លើយបែបនេះរួចហើយ ក៏មានមតិមហាជនជាច្រើន បានសំលឹងឃើញសកម្មភាពខាងមន្ទីរសុរិយោដីខេត្ត មានការឃុបឃឹកចាក់ស្រេះជាប្រព័ន្ធបើកភ្លើងខៀវអោយកើតមានសំណង់អាណាធិតេយ្យសាងសងដោយខុសច្បាប់ជាច្រើនកន្លែងក្រោមរូបភាពសូកប៉ាន់។ក្នុងរយះពេលនេះអ្នកសារពត័មានយើងបានព្យាយាមរកលេខទូស័ព្ទដើម្បីទំនាក់ទំនងទៅម្ចាស់ការ៉ាសតែពុំលើកទូស័ព្ទ បើកលើកហើយឆ្លើយថារវល់ ។ប៊ុនរិទ្ធី






































