ខេត្តរតនគិរី៖សាលារដ្ឋបាលខេត្តរតនគិរីបានប្រារព្វពិធីប្រកាស ផ្ទេរសម្រួលភារកិច្ចរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដែលប្រព្រឹត្តឡើងនៅរសៀលថ្ងៃទី០១ខែធ្នូឆ្នាំ២០១៥ក្រោមអធិបតីភាពឯកឧត្តម មួង ប៊យប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមថង់ សាវុនអភិបាល នៃគណៈអភិបាលខេត្តនិងឯកឧត្តមអ៊ុង សំអាតអនុប្រធានរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទជុំវិញខេត្តជាច្រើកោះករ។
លោកកែប កត់ដែលត្រូវក្រសួងកសិកម្មរក្ខាប្រម៉ាញនិងនេសាប្រកាសផ្ទេរសម្រួលភារកិច្ចពីនាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីមកឲ្យនៅនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីដែលមានលេខ៥៦៦ប្រ.កចុះថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៥និងលោកជា កុណារ៉ាជានាយផ្នែករដ្ឋបាលព្រៃឈើវ៉ើនសៃផងដែរ។
ក្នុងឱកាសនេះដែរលោកកែប កត់ក៍បានប្តេជ្ញាចិត្តថានិងគោរពទៅតាមបទបញ្ជារថ្នាក់លើហើយយកចិត្តទុកដាក់សហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទគ្រប់ក្រុងស្រុកនៅក្នុងេខត្តរតនគិរីនេះផងដែរ។
ថ្លែងក្នុងឱកាសនោះដែរឯកឧត្តមថង សាវុនអភិបាលខេត្តបានមានប្រសាសន៍ថាបញ្ហាប្រឈមទាក់ទងទៅនិងបទល្មើសព្រៃឈើកន្លងមកបានធ្វើការកាត់បន្ថយច្រើនហើយប៉ុន្តែមានមួយចំនួនក៍នៅមានការខ្វះខាត។ ឯកឧត្តមបន្តថាការដឹកជញ្ជូនឈើខុសច្បាប់ជាបញ្ហាតូចតាចទេ តែការកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ ទើបជាបញ្ហាសំខាន់ ហើយស្មុកស្មាញ
ឯកឧត្តមបានមានប្រសាសន៍បែបនេះ ក្នុងពីធីប្រកាសផ្ទេរសម្រួលភារកិច្ច នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដែលមានលោកកែប កត់ ជានាយខណ្ឌរដ្ឋព្រៃឈើរតនគិរី ចំណែកលោក វង្ស សុខសេរី ត្រូវទៅកាន់ជានាយខណ្ឌរដ្ឋបានព្រៃឈើមណ្ឌលគិរី វិញ។
បើតាមការបញ្ជាក់ របស់ឯកឧត្តមអភិបាលខេត្ត ការកាប់ទន្ទ្រានព្រៃឈើយកដីជាបញ្ហាធំ
ដូច្នេះឯកឧត្តម សំណូមពរដល់មន្ទីរពាក់ព័ន្ធ សមត្ថកិច្ចមូលដ្ឋានទាំងអស់ ពិសេសនាយខណ្ឌរដ្ឋបាលព្រៃឈើដែលទើបប្រកាសតែងតាំងថ្មី ត្រូវជម្រុញអោយផ្នែករដ្ឋបាលព្រៃឈើ ក៏ដូចជាសង្កាត់រដ្ឋបាលព្រៃឈើ ដែលនៅជិតផ្ទាល់ជាមួយមូលដ្ឋាន ធ្វើយ៉ាងណាផ្តល់ព័ត៍មានអោយបានទាន់ពេលវេលា កុំទុកដល់មានទ្រង់ទ្រាយធំទៅហើយទើបធ្វើការរាយការណ៍មកគណៈបញ្ជាការឯកភាពខេត្ត ចុះទៅដោះស្រាយនោះ៕
ដោយឦសាន្ត




































