កំពង់ធំ= េកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ចាការតំបន់សឹករងកំពង់ធំបាន ព្រមទាំងសហការីបានមានចំណាប់អារម្មណ៍យកចិត្តទុកដាក់និងគឹតគូរដល់អតីតះយុទ្ធជនពិការ និងប្រជាពលរដ្នក្រីក្រជួបការលំបាក បានចុះសួរសុខទុក្ខនិងពាំនាំយកអំណោយ
ចែកជូនពួកគាត់មានអង្ករ៤បេ ស្មើរនិង ១០០គីឡូក្រាម មី៤កេះ និងថវិការ២០ម៉ឺនរៀល សំរាប់ចែកជូនដល់យុទ្ធជនពិការ និងពលរដ្នក្រីក្រ ៤គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេះ ថវិការ៥ម៉ឺនរៀល ស្របទៅនិងប្រមុខរាជរដ្ឋាភិបាល ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននិងសម្ដេចព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានីហ៊ុនសែន ដែលតែងតែខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ន។
ក្នុងឪកាសនេះ េកឧត្តមសោម ស៊ុន បានមានប្រសាសន៍ថា ថ្វីត្បិតតែអំណោយយើងខ្ញុំមានតិចតួចក្ដីក៏អាចរំលែកទុក្ខបងប្អូនបាន១គ្រាសំរាប់ដោះភាពទីទាល ហើយក្នុងនាមខ្ញុំមេបញ្ចាការតំបន់សឹករងនិងសហការី ថ្វីត្បិតតែយើងពុំមានធនធានធំដុំក្ដី ក៏ពួកយើងខ្ញុំតែងតែខិតខំកៀងកូរ រកសប្បុរសជននានាដើម្បីបានអំណោយចែកជូនអតីតះគ្រួសារទ័ពនិងពលរដ្នក្រីក្រជួបការលំបាកជាអំណោយមនុស្សធម៍កាកបាទក្រហម ។ េកឧត្តមក៏មានប្រសាសន៍បន្ថែមទៀតថាសម្ដេចបានពុះពារពន្លត់ភ្លើងសង្គ្រាមដែលបានបង្កវិនាសកម្មដល់ប្រទេសជាតិ ហើយបានបង្រួបបង្រួមជាតិជាមហាគ្រួសារខ្មែរ កសាងប្រទេសឡើងវិញ បន្ទាប់បើវិនាសអន្ដរាយដោយសារភ្លើងសង្គ្រម ដើម្បីប្រទេសជាតិរីកចំរើនដូចប្រទេសនានាលើពិភពលោក។
បន្ទាប់មក េកឧត្តមក៏បានផ្ដាំផ្ញើរអោយបងប្អូន ជួបការលំបាកឆ្លៀតឪកាសដាំដុះ បន្លែបង្ការដើម្បីផ្គត់ផ្កង់ជីវភាពបន្ថែម ប្រកបមុខរបរណាដែលសុច្ចរិត និងអប់រំកូនចៅ សាចញាតិអោយជៀសផុតពីគ្រឿងញៀនដែលនាំអោយអន្ដរាយដល់បុគ្គល ដល់គ្រួសារ និងធ្វើអ្វីដែលមានប្រយោជដល់សង្គម។
អតីតះយោធិន ជាជនពិការ២គ្រួសារ ទី១ឈ្មោះ សម្បត្តិ រ៉ាយ ពិការភ្នែកទាំង២ ទី២ ឈ្មោះម៉ម សុភា កំបុតជើងម្ខាង ចំណែក២គ្រួសារទៀតជាប្រជាពលរដ្នក្រីក្រ ទី១មានឈ្មោះលោកយាយ ប៉ុត យ៉ុង ទី២ ឈ្មោះលោកយាយ ប៊ុន សុខ ទាំង៤គ្រួសារនេះរស់នៅក្នុងភូមិ ថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងនោះដែរមានគ្រួសារមួយដែលមានឈ្មោះ សម្បត្តិ រ៉ាយ ពិការភ្នែកទាំងសងខាង ក្រោយពីធ្លាក់ខ្លួនពិការ ប្រពន្ធបានរត់ចោល ហើយទទួលបន្ទុកចិញ្ចឹមកូនចំនួន៥នាក់ក្នុងគ្រួសារ កូនខ្លះទៅស៊ីឈ្នួលគេលាងឡាន កូនខ្លះទៅរកត្រី ចាប់ត្រី តាមស្រះ ត្រពាំង តាមស្រែ គ្រាន់បានយកមកធ្វើម្អូបចិញ្ចឹមក្រុមគ្រួសារ កំពុងតែខ្វះខាតយ៉ាងខ្លាំង កំពុងដង្ហោយរកមនុស្សធម៍ ដូច្នេះសុំបញ្ចាក់ដែរថា លោក សម្បត្តិ រ៉ាយ និងលោក ម៉ម សុភា ជនពិការទាំង២នាក់នេះអតីតះពីមុននៅកងពលលេខ២ បច្ចុបន្បកងពលលេខ៣ ដែលមេបញ្ចាការ របស់ពួកគេគឺ េកឧត្តម ស្រីឌឹក ៕ ប៊ុន រិទ្ធី





































