ភ្នំពេញៈ ឯ.ឧប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតបានធ្វើការប្រជុំពិភាក្សារកដំណោះស្រាយជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្នុងសំណង់មិនរៀបរយក្នុងអាងស្តុបទឹកបឹងត្របែក ស្ថិតក្នុងខណ្ឌចំការមនហើយនិងមានវិធានការផ្លូវច្បាប់ផងដែរចំពោះការរំលោភយកនិងគ្មានលិខិតស្នាមច្បាប់ទំលាប់មិនប្រកតីដែលអាជ្ញាធរបានប្រព្រឹត្តឃុបឃិតជាមួយនិងអនុវត្តច្បាប់បញ្ជូនទៅតុលាការ។ជាមួយការអភិវឌ្ឍក្នុងការរំដោះទឹកសំអុយនិងទឹកភ្លៀងនៅកណ្តាលក្រុងអង្គការចៃកាបានស្ថាបនានូវប្រព័ន្ឋលូជាច្រើនហើយបានសូមឲ្យអាជ្ញាធរក្រុងធ្វើយ៉ាងណាស្តារប្រលាយបឹងត្របែក ដែលេជាកត្តាសំខាន់ដើម្បីរំដោះនូវការជន់លិចនៅភាគខាងលើ។
ក្នុងនោះអាជ្ញាធរត្រូវយកចិត្តទុដាក់ក្នុងការរៀបរយនិងរក្សានូវតំបន់បឹងត្របែក។ចំពោះការដោះស្រាយលំនៅដ្ឋានប្រជាពលរដ្ឋដែលសាងសង់បែបអានាធិបតេយ្យ រំលោភអាងស្តុបទឹកបឹងត្របែក នេះសាលារាជធានីភ្នំពេញ និងប្រជាពលរដ្ឋបានសម្រេចគ្នាថានឹងជ្រើសរើសយកវប្បធម៌សន្ទនាជាគ្រឹះនៃការដោះស្រាយ ដោយមិនឲ្យមានការឈឺចាប់ឡើយ។
ឯ.ឧ ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា ការដែលសាលារាជធានីភ្នំពេញមកជួបប្រជុំពិភាក្សានេះ ក្នុងគោលបំណងរកផ្លូវកណ្ដាលមួយ ដើម្បីដោះស្រាយជាមួយបងប្អូនជាមួយប្រជាពលរដ្ឋ មិនឲ្យមានការឈឺចាប់ និងទទួលយកបានទាំងអស់គ្នាជៀសវាងការប្តឹងទៅតុលាការ។ឯ.ឧ បន្តថា សម្រាប់កាកសំណល់ លាមក ទឹកស្អុយ ទឹកភ្លៀងនឹងហូរមកចាក់នៅតំបន់អាងស្តុបទឹកបឹងត្របែកនេះនិងចាប់ផ្តើមធ្វើការស្ថាបនាក្នុងរដូវប្រាំងនៅពេលខាងមុខនេះ។ ដូច្នេះវាល្មមដល់ពេលត្រូវដោះស្រាយដើម្បីស្តារអាងស្តុបទឹកនេះហើយ ដោយយើងមិនអាចបណ្តែតបណ្តោយបានទៀតទេ វានឹងធ្វើឲ្យ ប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។
ឯ.ឧ បន្តថា អាងស្តុបទឹកបឹងត្របែកខាងជើងមានទំហំ៨ហិកតា និងខាងត្បូងមាន១៨ហិកតា តែពេលនេះត្រូវបានគេរំលោភយកអស់មួយចំនួនទៅហើយ ហើយចំនួនដែលនៅសល់នោះត្រូវបានគេអង្កន់ចែកគ្នាថែមទៀត។ ពាក់ព័ន្ធទៅនឹងការហាមប្រាមរបស់សាលារាជធានីភ្នំពេញជុំវិញការផ្ទេរ លក់ដូរ ដីតំបន់នេះ ប៉ុន្តែសកម្មភាពនេះនៅតែកើតមាន ហាក់មិនស្តាប់តាមការណែនាំរបស់សាលារាជធានីឡើយ។
ឯ.ឧ បន្តថា តំបន់បឹងត្របែក អាជ្ញាធររាជធានីភ្នំពេញនឹងឲ្យប្រជាពលរដ្ឋជ្រើសរើសយកជម្រើស២យ៉ាង ដោយទី១–សាលារាជធានីភ្នំពេញអាចផ្តល់កម្មសិទ្ធិស្របច្បាប់ ប៉ុន្តែត្រូវទិញដីនេះពីរដ្ឋ ព្រោះវាជាដីរបស់រដ្ឋ ទី២–ប្រគល់ដីឲ្យរដ្ឋ រដ្ឋប្រគល់សំណងគោលនយោបាយឲ្យមកប្រជាពលរដ្ឋវិញ។ ឯ.ឧ បន្តថា ការស្តារអាងស្តុបទឹកនេះ ត្រូវតែធ្វើបន្ទាន់ហើយ ដែលតម្រូវឲ្យប្រជាពលរដ្ឋត្រូវសហការជាមួយអាជ្ញាធរនៅពេលស្តារ និងការចុះស្រង់ទិន្នន័យជាក់ស្តែង។




































