បន្ទាយមានជ័យ: ធុងសំរាមចល័តមានកង់ធំ ៦០ធុង ធុងសំរាមកែឆ្នៃកៅស៊ូកង់ឡាន ១៤៦ធុងនិងប៉ាណូផ្សព្វផ្សាយបរិស្ថានតូចធំចំនួន ៥៥ផ្ទាំង ត្រូវបានលោកស្រី ចាន់ ថេង អភិបាលក្រុងសិរីសោភ័ណ លោកម៉ៅ វណ្ណា អភិបាលរងក្រុង ប្រគល់ជូនសង្កាត់ទាំង៧ របស់ក្រុងសិរីសោភ័ណ នាថ្ងៃទី ៣ ធ្នូ ២០១៥ ដើម្បីដាក់តាមគោលដៅសម្រូលការការផ្ទុកសំរាមរឹងរាវនៅតាមមូដ្ឋាននិមួយៗ។
ការប្រគល់ធុងសំរាមទាំងនេះធ្វើឡើងក្នុងគំរោងសេវាអនាម័យបរិស្ថានឆ្នាំ ២០១៥ របស់ក្រុងសិរីសោភ័ណដែលមានការចូលរួមពីការរិយាល័យវឌ្ឍន៍ក្រុង បរិស្ថាន និងក្រុមហ៊ុន TM3 ជាអ្នកផ្គត់ផ្គង់បន្ត។
លោកស្រីប្លុងមុំ នាយិកាក្រុមហ៊ុន TM3 ប្រាប់ថា: ធុងសំរាមតូចធំ ទាំងអស់ត្រូវបានប្រគល់ ជូនរដ្ឋបាលក្រុងសិរីសោភ័ណដើម្បីចែកជូន សង្កាត់កំពុងស្វាយប៉ាណូតូច ១០ធំ៣ និងធុងសំរាមកែឆ្នៃកៅស៊ូកង់ឡានតូច៥០ធំ២០ សង្កាត់ព្រះពន្លា ធុងសំរាមតូច២៩ ធុងធំ១០ ប៉ាណូតូច៧ធំបី សង្កាត់អូអំបិល ធុងតូច ១៦ ធំ៦ ប៉ាណូតូច៥ ធំ១ សង្កាត់ ទឹកថ្លា ធុងតូច២១ ធំ១០ ប៉ាណូតូច១០ធំ២ សង្កាត់ម្កាក់ ធុងតូច១០ ធំ៥ ប៉ាណូតូច៥ ប៉ាណូធំ១ សង្កាត់ កោះពងសត្វ ធុងតូច១០ ធំ៥ ប៉ាណូតូច៤ សង្កាត់ភ្នាត ធុងតូច១០ធំ៤ ប៉ាណូតូច៤ សំអាត់ក្នុងបរិវេណទីប្រជំជនក្រុង។
លោកស្រី ចាន់ ថេង អភិបាលក្រុងសិរីសោភ័ណប្រាប់ថា: ក្នុងគំរោងសេវាអនាម័យបរិស្ថានឆ្នាំ ២០១៥ របស់ក្រុងសិរីសោភ័ណមានការប្រគល់ធុងសំរាមចល័តមានកង់ធំ ៦០ធុង ធុងសំរាមកែឆ្នៃកៅស៊ូកង់ឡាន ១៤៦ធុងនិងប៉ាណូផ្សព្វផ្សាយបរិស្ថានតូចធំចំនួន ៥៥ផ្ទាំង ដើម្បីដាក់តាមគោលដៅសម្រូលការការផ្ទុកសំរាមរឹងរាវនៅតាមមូលដ្ឋាននិមួយៗនៅក្នុងសង្កាត់ទាំង៧របស់ក្រុង។
លោកស្រី ចាន់ ថេង សំំណូមពរដល់ពលរដ្ឋរស់នៅក្នុងគោលដៅដែលត្រូវ ដាក់ធុងសំរាមនិងដាក់ប៉ាណូ ចូូលរួមទាំងអស់គ្នា និងផ្សព្វផ្សាយបន្តដើម្បីអោយទទួលបានការម្រមូលកាកសំណល់រឹងរាវ ទទួលជោគជ័យ និងដើម្បីសុខមាលភាពខ្លួនឯងនិងគ្រួសារផងដែរ៕ដោយះឃិន គន្ធា




































