​ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ «​ក្រម​ប្រតិបត្តិ​អង្គរ​»

0

​សៀមរាបៈ ពិធី​ប្រកាស​ផ្សព្វផ្សាយ​ឲ្យ​អនុវត្ត ក្រម​ប្រតិបត្តិ​អង្គរ ដល់​ភ្ញៀវ​ទេសចរណ៍ ជាតិ​និង​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​ទស្សនា​ប្រាសាទ អង្គរវត្ត​និង​ប្រាសាទ​ដ៏ទៃទៀត យសារតែ​ជា​កន្លែង​សម្រាប់​គោរព​នូវ ព្រះពុទ្ធសាសនា និង​ជា​កន្លែង​ស្ងាត់ស្ងៀម រួមទាំង​បាន​ហាមឃាត់​ដល់ ភ្ញៀវ​ជាច្រើន​ទៀត ពាក់​ព​ន្ឋ​ទៅនឹង​សម្លៀកបំពាក់ និង​សកម្មភាព​ប្រាសចាក់​មិន​គប្បី​សម្រាប់​ការ​ទស្សនា​កន្លែង​វប្បធម៌​ពិធី​នេះ​ត្រូវបាន​ប្រារព្វ​ឡើង​នៅក្នុង​បរិវេណ​មុខ​អង្គរវត្ត នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ ២០១៥ ។​
​ឯកឧត្តម សុខ សង្វា អគ្គនាយករង​អាជ្ញាធរ​អប្សរា បាន​មានប្រសាសន៍​ណែនាំ ពី​ទំនាម​ទំលាប់​ប្រពៃណី​ខ្មែរ តាំងពី​បុរាណកាល ចាប់តាំងពី​សម័យ​មហា​នគរ​ដ៏​រុងរឿង បាន​ហាមឃាត់​មិន​ឲ្យ កូន​របស់​មន្ត្រី ឬ​ប្រជាពលរដ្ឋ​ណា ដែល​បាន​ចូលទៅ ក្នុង​អង្គរវត្ត​ដោយ​តែង​កាយ និង​ធ្វើ​សកម្ម​ភាពមិន​សមរម្យ ព្រះអង្គ​សម័យ​នោះ​និង​ផាក​សម្រាប់​មន្ត្រី ឲ្យ​បង់​ចំនួន​២០​សន្លឹក​មាស បើ​ប្រជារាស្ត្រ​ត្រូវ​ប​ច្ចុះ​ពាក់កណ្តាល សម្រាប់​អ្នកក្រីក្រ​មិនមាន​លុយ​បង់​និង​ត្រូវ បាន​វាយ​និង​អំពា​ត់ ហើយ​មកដល់​សម័យនេះ គឺ​មិនមែនជា​ច្បាប់​ហាមឃាត់​ដាច់ខាត​នោះទេ តែ​វា​ជាការ អប់រំ​ក្រើនរំលឹក​ដល់​ភ្ញៀវ​ទេសចរណ៍​គ្រប់រូប ដើម្បី​ចូលរួម​ថែរក្សា​យល់​ពី​តំលៃ​វប្បធម៌​សម្បត្តិ​បេ​តិក​ភ័​ណ្ទ​ពិភពលោក និង​ជា​ផែនការ​គ្រប់គ្រង​ទេសចរណ៍ ក្នុង​តំបន់​អង្គរ​ត្រូវបាន​រៀបចំឡើង​នៅ​ឆ្នាំ​២០១២ រវាង​អាជ្ញាធរ​ជាតិ​អប្សរា ក្រសួងទេសចរណ៍ និង​អង្គការ​យូណេស្កូ ដោយបាន​ហាម​ផ្តោតទៅលើ​ការ ស្លៀកពាក់​ស៊ិ​ច​ស៊ី ការ​ប៉ះ​ពាក់​រូបចម្លាក់​ធ្វើ​ឲ្យ​ខូចខាត​ថ្មី​ប្រាសាទ រំខាន​ដល់​ភាពស្ងប់ស្ងាត់​នៃ​ទិ​ស្ការៈបូជា ហាម​ការ​ពិសារ​បារី ចោល​សំរាម​ក្នុង​បរិវេណ​អង្គរ ហាម​ផ្តល់​ថវិការ​ដល់​ក្មេង​សុំទាន និង​ប៉ះពាល់​ព្រះសង្ឃ ។​
​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា បាន​កោតសរសើរ​គ្រប់ ចំពោះ​ស្ថាប័ន​អង្គា​ភព និង​ថ្នាក់ដឹកនាំ​ក្នុង​ខេត្តសៀមរាប ដែល​បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព ដើម្បី​អនុវត្ត ក្រម​ប្រតិបត្តិ​អង្គរ ដើម្បី​គ្រប់គ្រង​ទេសចរណ៍ ក្នុង​តំបន់​អង្គរ ឲ្យ ប្រា​ង​ប្រាសាទ​ទទួលបាន​យូ​អង្វែង ដើម្បី​ថែរក្សា​សម្បត្តិ​ជាតិ ដោយ​ហាម​មិន​ឲ្យ​ប៉ះពាល់​រូប​សម្លាក់​នេះ​គឺ​ដៃ​របស់​មនុ​ស្សមានជាតិ​ប្រៃ បើ​ប៉ះ​ច្រើ​នាក់​រូបចម្លាក់​នឹង​ទទួលរង​នូវ​ការខូចខាត ដូច្នេះ​វា​បាត់បង់​ធាតុ​ដើម​ជា បុរាណ ដូច្នេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ឲ្យ​មាន​២០​លាន​អ្នក​ក្នុង​មួយឆ្នាំ​ត្រូវតែ​រួមគ្នា​ថែរក្សា ដូច្នេះ​បច្ចុប្បន្ន​មាន​ភ្ញៀវ​ទេសចរណ៍​ត្រឹមតែ ជិត​៥​លាន​នាក់​ទេ ក្នុង​មួយឆ្នាំ ។​
​ដោយ ប៊ុន រដ្ឋា​s1 Image8 a5 a4 a3 a2 a1