​ ​ឯកឧត្តម អ៊ុក រ៉ាប៊ុន ចូលរួម​បញ្ចុះបឋមសិលា​កសាង​ក​សាង​ស្នាក់ការ​គណៈបក្ស​ឃុំ​ធ្លក​វៀន ​ ​និង​ប្រារព្វ​ទិវា​ថ្ងៃ​២​ធ្នូ នៅ​ស្រុក​សាមគ្គី​មានជ័យ​ ​

0

ខេត្តកំពង់ឆ្នាំង ៖ “ គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​អោយ​កម្មករ​រងរ​បួស​៤៧​នាក់ នៅ​ស្រុក​សាមគ្គី​មានជ័យ កាល​​ពី​ចុងខែ​វិច្ឆិកា កន្លងទៅ គឺ​ដោយសារតែ​ការ​ធ្វេស​ប្រ​ហេស​របស់​ម្ចាស់​រថយន្ត ដែល​ប្រើ​រថយន្ត​ចាស់ ខ្វះ​ការត្រួត​​ពិនិត្យ​បច្ចេកទេស​រថយន្ត បណ្តាលអោយ​ដាច់​កា​ឡេច​ង្កូ​ត​រថយន្ត​ធ្លាក់​ផ្លូវ​ពេល​ដឹក​កម្មករ​ទៅផ្ទះ ទើប​ធ្វើអោយមាន​គ្រោះថ្នាក់​នេះ កើតឡើង ” ។ ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពង់ឆ្នាំង បា​មានប្រសាសន៍​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ពី​ធី​ប្រារព្វ​ខួបកំណើត​ថ្ងៃ​បង្កើត​រណៈសិរ្ស សាមគ្គី​សង្គ្រោះ​មាត​ភូមិ​កម្ពុជា ថ្ងៃ​២​ធ្នូ និង​ប្រារព្វ​ពី​ធី​បញ្ចុះបឋមសិលា​កសាង​ស្នាក់ការ​គណៈបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ ។

ឯកឧត្តម​បាន​បន្តថា​៖ កត្តា​គ្រោះថ្នាក់​ខាងលើ គឺជា​រឿង​កំហុស និង​ការ​ធ្វេស​ប្រ​ហេស​របស់​ម្ចាស់​រថយន្ត តែម្តង​ដែល​គេ​ដឹងថា​គេ​គ្មាន​ទាំង​ប​ណ្ណ័​បក​បរ​ទៀតផង​ឥឡូវនេះ​រូបគេ​ត្រូវ​តុលាការ​ឃុំខ្លួន​ទៅហើយ​។ ចំណែក​កម្មករ​ខ្លួនឯង​ក៏​គួរតែ​ប្រុងប្រយ័ត្ន​កុំ​ជិៈ​រថយន្ត​ចាស់ៗ ដែលនាំអោយ​មាន​គ្រោះថ្នាក់​ដូច​ករណី​ខាងលើនេះ ។ ចំ ពោះ​សមត្ថកិច្ច​ក៏ត្រូវ​តែ​រឹត​ប​ន្តឹ​ត​ច្បាប់​ចរាចរណ៍​ចំពោះ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ច្រើន​ហួសកំណត់ និង​ត្រូវ​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​យានយន្ត​គ្មាន​ប​ណ្ណ័​បើកបរ គ្មាន​លិខិត​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។​
ការកសាង​ស្នាក់ការ​គណៈបក្ស​ប្រជាជន​ឃុំ សម្រាប់​ស្រុក​សាមគ្គី​មានជ័យ​មាន​ចំនួន​៩​ឃុំ កន្លងមក​យើ ង​កសាង​ស្នាក់ការ​គណៈបក្ស បាន​ចំនួន​៦​ឃុំ​រួចហើយ​ដែលមាន​ស្តង់ដា​ដូចៗ​គ្នា ហើយ​ថ្ងៃ​នៅ​នេះ​យើង​បា​នប ញ្ចុះ​ប​ថម​សីលា​កសាង​ស្នាក់ការ​គណៈបក្ស​ឃុំ​ធ្លក​វៀន​ថ្មី​មួយទៀត ដោយ​ធ្វើតាម​ស្តង់ដា​ដូចគ្នា ដែលមាន​២​ខ្នង ធ្វើ​ពី​បេតុង​ប្រក់​ក្បឿង​មាន​ទំហំ​៨​គុណ​១២​ម៉ែត្រ​ដូច​មាន​ប្លង់​គំរូ​នេះ ។ ចំណែក​មូលហេតុ​ដែលនាំអោយ​មា ន​ការយឺតយ៉ាវ​កន្លងមក គឺ​ដោយសារ ឃុំ​នេះ និង​ឃុំ​២​ទៀត​គឺ​ឃុំ​ខ្នារ​ឆ្មា និង​ឃុំ​ត្បែងខ្ពស់ ពុំទាន់រ​កដី​សាងសង់​បាន តែ​ពេលនេះ​មាន​ដី​សម្រាប់​សាងសង់​គ្រប់​ឃុំ​ហើយ យ​ង​និង​បន្ត​សាងសង់​ជា​បន្តបន្ទាប់​ទៀត ។
​ ​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពីរ​បប​ដឹកនាំ របស់​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុលពត ដែល​កាប់សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​មិន​រើសមុខ ដោយ​បង្អត់បាយ ធ្វើ​ទារុណកម្ម​អោយស្លាប់ ទោះបី​
​ដាំដំឡូង​បាន​ខ្លួនឯង​ក៏​មិនអាច​ហូប​បានដែរ​គឺ​ត្រូវដាក់​រួម ទោះបី​ធ្វើស្រែ​បាន​ផល​ក៏​នៅតែ​ហូប​បបរ បើ​ក្បត់​និង​អង្គការ​គឺ​ស្លាប់ ។ ដោយសារតែ​ហេតុនេះហើយ​ទើប ថ្នាក់ដឹកនាំ​យើង​បាន​បង្កើត​រណៈសិរ្ស សាម​គ្កី​សង្គ្រោះ​មាតុភូមិ​កម្ពុជា ថ្ងៃ​២​ធ្នូ ១៩៧៨ នៅ​ស្រុក​ឆ្លូង​ខេត្តក្រចេះ បាន​ចលនា​កងទ័ព និង​ប្រជាពលរដ្ឋ សាមគ្គី​គ្នា​វាយ​រំលំ របប​ប្រល័យ​ពូជ​សាស​ប៉ុលពត រហូត​ទទួលបាន​ជ័យជំនះ​នៅ​ថ្ងៃទី​៧​មករា ឆ្នាំ​១៩៧៩ ហើយ​ពេលនេះ​បាន​ប្តូរ ឈ្មោះ​មកជា​រណៈសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​បាន​កសាង​ប្រទេសជាតិ​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​ដល់ពេលនេះ​។​
​ ​ចុងបញ្ចប់​នៃ​កម្មវិធី​នេះ ឯកឧត្តម បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ អោយ​ផ្សព្វផ្សាយ និង​ជុំរុញ​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ទាំងអស់ ដែល​គ្រប់​អាយុ​ត្រូវ​ទៅធ្វើ​អត្តសញ្ញាណ​ប​ណ្ឌ័ សញ្ជាតិ​ខ្មែរ អោយបាន​រួសរាន់​ដើម្បី បំពេ ញ​កាតព្វកិច្ច ជា​ពលរដ្ឋ​ខ្មែរ ក្នុងការ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​ការបោះឆ្នោត​ជ្រើ​រើស​តំណាងរាស្ត្រ​ដែលជា​តំណាង​ស្របច្បាប់​របស់ខ្លួន ក្នុង​ឆ្នាំ​២០១៧ និង​២០១៨ ក្នុងពេល​ខាងមុខនេះ​៕ DSC02379 DSC02371 DSC02363 DSC02344 DSC02338