​បច្ចុប្បន្ននេះ​នៅ​ស្រុក​អណ្តូង​មាស​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​យ៉ាង​គគ្រឹកគគ្រេង​សម​ត្ត​កិច្ច​ចាំ​យកលុយ​

0

រតនគិរី​៖ នាពេល​បច្ចុប្បន្ននេះ​ឈើ​ប្រណីត​ប្រភេទ​ធ្នុង​ដែល​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក្នុងស្រុក​អណ្តូង​មាស​ជាពិសេស​នគ​បាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​តែម្តង ប្រឹង​ប្រមូល​លុយ​ពីបទ​ល្មើស​នេះ​ខ្លាំង​ជាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្នុងការ​បាន​អនុញ្ញាតិ​ឱ្យ​សំរុក​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅឯ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មួយចំនួន​ដូចជា​ច្រក​.(​ផាស​តាម​) ហៅ​ច្រក​អូរ​សា​ថី ច្រក​(​តា​ង៉ា​) និង​(​ច្រក​ភូមិ​ចង​) ស្ថិតក្នុង​ឃុំ​ញ៉ា​ង​ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ។​
ជាក់ស្តែង​គេ​ស​ង្គេ​ត​ឃើញ​ជា​រៀងរាល់​ថ្ងៃនេះ មាន​ម៉ូតូ​ដឹកឈើ​នឹង​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ​ដែល​ធ្វើ​សកម្មភាព​សំរុក​ដឹក​ឡើងលើ​ភ្នំ​ញ៉ា​ង​នោះ​មាន​ទាំង​មនុស្ស​ស្រី​និង​មនុស្ស​ប្រុស​ជា​អ្នកបើកបរ​ម៉ូតូ​ដឹកឈើ​ប្រណីត​ចេញពី​បណ្តាល​ស្រុក​ដូចជា​ស្រុក​វ៉ើ​ន សៃ ស្រុក​អូរ ជុំ និង​ស្រុក​តា វែង ហើយ​ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំការកៅស៊ូ​ក្រុមហ៊ុន​ហេង​ប្រា​ឌ័​រ និង​ក្រុមហ៊ុន​ហ៊​ង​អា​ញ​ម៉ាង​យ៉ាង​ខេ​អណ្តូង​មាស ហើយ​ចូលមក​ទីរួមស្រុក​អណ្តូង​មាស​កាត់​តាម​មុខ​អធិការនគរបាល​ស្រុក​. សឹក​រង​ស្រុក និង​សាលាស្រុក​អណ្តូង​មាស​ផងដែរ ។​មានការ​ឆ្លងតាម​តាម​សាឡាង​បន្តទៅទៀត​ឆ្ពោះទៅ​ភ្នំ​ញ៉ា​ង​គេ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ហ៊ាន​បង្ក្រាប​ឡើយ​។​
យោងតាម​ប្រភពពី​អ្នករក​ដ៉ី​ដឹកឈើ​តាម​ម៉ូតូ​នោះបាន​ប្រាប់ថា ពេល​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុមហ៊ុន​ដី​សម្បទាន​ខាងលើ​នោះ​មាន​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​រួមមាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ក្រសួងមហាផ្ទៃ ចាំ​ទារលុយ​ពី​អ្នកដឹកឈើ​នឹង​រថយន្ត​ដឹកឈើ​ប្រណិត​ទាំងអស់នោះ​ហើយ​រួមទាំង​អង្គ​ការដាក់​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ទៀតផង​ដែរ​។​
នៅក្នុង​ខេត្តរតនគិរី​នេះ​គេ​តែងតែ​សង្កេតឃើញ​សមត្ថកិច្ច​បង្ក្រាប​បានតែ​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ណា​ដែល​មិនបាន​បង់លុយ​ឲ្យ​ឬ​រថយន្ត​ខូច​ដូចជា​បែក​កង់​ឬ​ក្រឡាប់​ទៅមុខ​លែងរួច​ឬ​ម៉ូតូ​ណា​ដែល​មិនបាន​បង់លុយ​ឬ​បង់​មិន​គ្រប់​ចំនួន​កំណត់ឱ្យ​ប៉ុណ្ណោះ​។ ដូចដែល​ការដឹកជញ្ជូន​តាម​ម៉ូតូ​យ៉ាងច្រើន​ទ្រៀបត្រា​កកកុញ​នៅ​ជើងភ្នំ​ញ៉ា​ង​នា​កន្លងទៅនេះ​ក៏​មិនមាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​នោះឡើយ​ដោយសា​តែមាន​ការបង់​លុយ​ឱ្យ​គ្រប់​ចំនួន​អស់ហើយ​ទើប​ដំណើរការបាន​យ៉ាង​រលូន​បែបនេះ​។​
ទាក់ទិន​និង​ករណី​ខាងលើនេះ​អ្នកយកព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​បានទេ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ ។​
​សូម​បញ្ជក់​ដែរ​ថា​នៅ​តំបន់​ស្រុក​អណ្តូង​មាស​នេះ​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​ហើយ​ជា​តំបន់​ដាច់ស្រយាល​ពី​ទី​រួម​ខេត្តហើយ​ផ្លូវ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ទៀតផង​ចំងាយ​ប្រមាណ​ជាង​៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ចឹ​ង​ហើយ​ក្រុម​ឈ្មួញ​រក​ស៉ី​ឈើ​មានឱកាស​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ​។​
​គួររំលឹកថា កន្លងទៅ​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់ ដោយ​ម៉ូតូ​ដឹកឈើ​សង្កត់​លើ មើលទៅ​សែន​អ​ណោ​ច​អធម្ម ដូចនេះ​គេ​មានជំនឿថា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត នឹង​ចាត់​វិធាន​បង្ក្រាប ឬ​ទប់ស្កាត់​។IMG-20151206-WA0008
​ ​