ទៅ​បង់សំណាញ់ ជម្ងឺ​សរសៃ​ប្រាសាទ​រើ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​

0

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ប្រទះឃើញ​សាកសព​បុរស​ម្នា​ក់លង់​ទឹក​ស្លាប់​នៅ​ចុង​ភូមិ ក្នុង​ស្រះ​ទឹក​មួយកន្លែង​ខាងកើត​ភូមិ​តា​ប៉ែន ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ គ្រា​ដែល​ជនរងគ្រោះ​ទៅ​បង់សំណាញ់​ង​ងិ​ត​មុខ​ដួល កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៤​ល្ងាច​។​​សព​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល​ថា​ឈ្មោះ គ្រឿ​ម ប៉ុយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​តា​បែន ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ មានមុខរ​បរជា​អ្នកធ្វើ​ស្រែ​។​

​លោក បឿ អឿ​ល អធិការ​ស្រុក​ចុងកាល់​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ កាលពី​រសៀល​ម៉ោង​៣​និង​៣០​នាទី ទី​០៦ ធ្នូ ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន​យក​សំណាញ់​ទៅ​បង់​ត្រី​នៅ​ចំនុច​ខាងលើ បា​នង​ងិ​ត​មុខ​ដួល​ចូលក្នុង​ទឹក​ស្លាប់​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រកឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយសារ​លង់ទឹក​មែន​។​

IMG_9764 IMG_9762 IMG_9763