ខេត្តសៀមរាប៖ ទុរស្សេខ្សែភ្លើងឆេះផ្ទះអ្នកលក់ចាប់ហួយអស់មួយបន្ទប់ ខណៈដែលម្ចាស់ ផ្ទះកំពុងធ្វើហូប ដាំបាយនៅខាងក្រោយ ឃើញទាន់ក៏ស្រែកហៅប្តីនិងបានពលរដ្ឋអ្នកជិតខាងសហការឱ្យមកជួយពន្លត់ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក្នុងក្រុងសៀមរាបសំណាងល្អមិនបានរាលដាលដល់ផ្ទះជិតខាងនោះទេ។
ហេតុការបង្កឱ្យមានការភ្ញាក់ផ្អើលឆេះផ្ទះ នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០១៥ស្ថិតនៅខាងក្រោយផ្សារលើធំថ្មី ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប មូលហេតុ។
តាមប្រភពពីម្ចាស់ផ្ទះឈ្មោះ សិត្យ ហឿន ភេទប្រុសអាយុ ៥៣ឆ្នាំមុខរបរលក់ដូរនិងប្រពន្ធឈ្មោះ ហួន ហាត អាយុ៤៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានរៀបរាប់ប្រាប់កោះសន្តិភាពនៅក្នុងផ្ទះថា មុនកើតហេតុ ប្រពន្ធរបស់គាត់បានទៅធ្វើម្ហូបនៅខាងក្រោយផ្ទះ បានមួយសន្ទុះ គាត់ក៏ស្រែកឆោឡោហៅខ្ញុំឱ្យទៅមើល ឃើញផ្សែងហុយចេញពីក្នុងបន្ទប់។ប្រភពពីម្ចាស់ផ្ទះបានបន្តថា ក្រោយពីនាំគ្នាដើរទៅមើលបន្ទប់ ក៏ឃើញភ្លើងឆេះហុយទ្រលោម ចេញពីក្នុងបន្ទប់នោះតែម្តង ទើប ពួកគាត់នាំគ្នាស្រែកហៅបងប្អូនអ្នកជិតខាងឱ្យមកជួយពន្លត់ ទើបទប់សភាពការបានទាន់ពេលវេលា ។មូលហេតុដែលឆេះបន្ទប់របស់ខ្ញុំនេះ ដោយសារទុស្សេខ្សែភ្លើងចេញម៉ាស៊ីនត្រជាក់។ប្រភពបានបន្តថា ការឆេះនេះធ្វើឱ្យខូចខាតអស់ទ្រព្យសម្បត្តិរបស់ខ្ញុំមានៈ ម៉ាស៊ីនត្រជាក់១ និងពួកអស់១ ក្រៅពីនោះគ្មានខូចខាតអ្វីទេ។
តាមប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រាប់ថា ក្រោយពេលកើតហេតុមានពលរដ្ឋបានរាយការមកប្រាប់ថា មានករណីភ្លើងឆេះផ្ទះពលរដ្ឋនៅខាងក្រោយផ្សារលើ ហៅផ្លូវតាអុច ពេលនោះ កម្លាំងក៏បានចុះមកដល់ ក៏នាំគ្នាចូលទៅពិនិត្យកន្លែងឆេះ ប៉ុន្តែត្រូវបានរលត់បាត់អស់ទៅហើយ ទើបនាំគ្នាសួរពួកគាត់ពីមូលហេតុនៃការឆេះនេះ គាត់បានឆ្លើយប្រាប់ថា បណ្តាលមកពីទុស្សេខ្សែភ្លើងចេញពីកន្លែងម៉ាស៊ីនត្រជាក់ ព្រោះក្នុងបន្ទប់នោះគ្មានមនុស្សនៅទេ ពួគគាត់កំពុងលក់ដូរនៅខាងមុខ៕ដោយ ច័ន្ទ រស្មី




































