​យើង​គ្រប់រូប​មិនត្រូវ​រើសអើង​ដល់​ជនពិការ​ឡើយ​

0

​ខេត្តសៀមរាប នៅ​ថ្ងៃទី​០៩ ខែ ធ្នូ ឆ្នាំ​២០១៥​នេះ នៅ​បរិវេណ​សាលាស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​ប្រារព្វ ធ្វើ​ទិវា​យុទ្ធ​ជនពិការ​កម្ពុជា​លើក​ទី​១៧​និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៣៣ ក្រោម​ប្រធានបទ ( រួមគ្នា​បង្កលក្ខណៈ ងាយស្រួល​ដល់​ជនពិការ​ដើម្បី​បរិស្ថាន​គ្មាន​ពិការភាព ) ។ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម​គឹម ឆៃ​ហៀ​ង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង លោក​ភា សុផាត​ទីប្រឹក្សា​ក្រ​សូង​សង្គមកិច្ច​អតីតយុទ្ធជន និង យុវនីតិសម្បទា ដោយមាន​ការចូលរួម​ពី​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អាជ្ញាធរ​ក្រុង ស្រុក អង្គការ​ដៃគូរ និង បងប្អូន​ជា​ជនពិការ​ប្រមាណ​ជាង​៣០០​នាក់​ចូលរួម ។​
​តាម​សេចក្តីរាយការណ៍​របស់​លោក​អោ ម៉ៅ​ប្រធានស្តីទី​នៃ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង យុវ​នីតិ សម្បទា​ខេត្តសៀមរាប បានបញ្ជាក់​ឲ្យ​ដឹងថា ជនពិការ​នៅ​ទូទាំង​ខេត្តសៀមរាប​មាន​ចំនួន​សរុប ៦​ពាន់​៨៨២​នាក់ ក្នុងនោះ កុមារ​ពិការ ចំនួន ១​ពាន់​៣៩៩​នាក់ ហើយ​ជនពិការ​ដែល​កំពុងទ​ទួល​របប​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល សរុប​ចំនួន ២​ពាន់​២៥៨​នាក់ ។ នៅ​ឆ្នាំ​២០១៥​នេះ បានផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម កាយសម្បទា​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ជនពិការ សរុប ចំនួន ៤​ពាន់​៤៦​នាក់ និង ដោយមាន​កិច្ច​រួប​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ ព្រមទាំង​ការបញ្ជូន​ជនពិការ​ទៅ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​មាន​សមត្ថភាព​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារពលកម្ម ដែល​អាច​រកប្រាក់​ចំណូល ដើម្បី​ធានា​និរន្តរភាព ជីវភាព និង សេចក្តីថ្លៃថ្នូរ​។​
​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ជនពិការ​នាឱកាស​ទិវា​ជនពិការ​នោះ​លោក​គឹម ឆៃ​ហៀ​ង​ក្នុងនាម​លោក​ឃឹម​ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក៏បាន​សម្តែង​នូវ​ការ​អាណិត អាសូរ​ដល់​បងប្អូន​ជនពិការ​គ្រប់រូប​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ និង​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន​នឹង​បាន​ធ្លាក់ខ្លួន​ជា​ជនពិការ​។ ដោយ​គុណបំណាច់​ទាំងនេះហើយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គ​ត្តិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច គ​ត្តិ​ព្រឹទ្ធ​ប​ណ្ឌិ​ប ប៊ុន រ៉ានី ហ៊ុនសែន បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​រៀបចំ​នូវ​មជ្ឈមណ្ឌល​ជនពិការ ៣១៧ គូលែន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង​ដោយបាន​ផ្តល់នូវ​លំនៅដ្ឋាន និង ដី​បង្កប​ងើ្ក​ន​ផល​ទៀតផង ។ ក្នុងនោះ​ឯកឧត្តម​ក៏បាន​ធ្វើការ​បកស្រាយ​ពន្យល់​នូវ​ខ្លឹមសារ​អត្ថន័យ នៃ​ប្រធានបទ ក្នុងឱកាស​ទិវា​ជនពិការ​កម្ពុជា លើក​ទី​១៧ ដើម្បី​ឲ្យ​បាន​យល់ច្បាស់​កុំ​ឲ្យ​ជឿ​តាម​ការបកស្រាយ​របស់​ជន​អកតិ​មួយចំនួន ដែល​មួលបង្កាច់​ដល់​រាជ រដ្ឋាភិបាល ។​ក្នុងនោះដែរ​លោក​គឹម ឆៃ​ហៀ​ង​ក៏បាន​អាន​នូវ​សារលិខិត​របស់​ស​ម្តេច​តេ​ជោ​ហ៊ុន សែន នាយក រដ្ឋមន្ត្រី ប្រធាន កិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ក្នុងឱកាស​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៧​និង ទិវា​ជន ពិការ​អន្តរជាតិ​លើក​ទី​៣៣​ដោយបាន​លើកឡើង​នូវ​ចំណុច​មួយចំនួន​ពាក់ព័ន្ធ​និង កម្មវិធី​បង្កា​ពិការភាព​ប្រជាពលរដ្ឋ​គ្រប់រូប​ការផ្តល់​ថ្នាំ​ការពារ​ជម្ងឺ​ពិការភាព​និង​វិធី​ព្យាបាល​ជម្ងឺ​ពិការ​រ​ភាព ដែល​ធ្វើ​ឲ្យ​បងប្អូន​ដែល​ពិការភាព​ត្រូវបាន​កាត់បន្ថយ​ហើយ​សុខមាលភាព​ជនពិការ​ត្រូវបាន​កែលំអរ ឲ្យ​មាន​ភាពប្រសើរ​ជា​ជំហានៗ​ស្របតាម​ដំណើរ​នៃ​ការអភិវឌ្ឍន៍​ប្រទេស​ចា​តិ​។​ក្នុង​សារលិខិត​នោះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ជនពិការ​ត្រូវបាន​ផ្តល់​ជា​អាទិភាព​នូវ​ការជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការងារ តាម​ក្រសួង​ស្ថាប័នរដ្ឋ​។​ទាំងនេះ​ក៏​បង្ហាញ​ចំពោះ​បង​ប្អុ​ន​ជនពិការ​កាន់តែ​មា​នស​ម​ត្ថ​ភាព​ក្នុង​ការចូលរួម​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារពលកម្ម​ហើយ​រដ្ឋាភិបាល​បាន​បន្ត​យកចិត្តទុកដាក់​ដល់​ប​ង​ប្អូន​ជនពិការ ដែល​បានចាត់ទុក​វិស័យ​ពិការភាព​ជាសំខាន់ ក្នុងចំណោម​អាទិភាព​វិស័យ​ផ្សេងៗ​ទៀត ។​ម្យ៉ាងទៀត ក៏​ជាការ​ទប់ស្កាត់ កាត់បន្ថយ និង លុបបំបាត់​នូវ​ការរើសអើង​ជនពិការ ដើម្បី​សំដៅ​ធានា​លទ្ធភាព ក្នុងការ​ចូលរួម​ដ៏​ពេញលេញ និង ស្មើភាព​នៃ​ជនពិការ​ក្នុង​គ្រប់​សកម្មភាព​ស្របតាម​ច្បាប់​ស្តីពី​ការលើកកម្ពស់​សិទ្ធិ​ជនពិការ នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ ទសវត្សរ៍​ជនពិការ​ឆ្នាំ​២០១៣.២០២២ និង យុទ្ធសាស្ត្រ​អ៊ី​ន​ឈាន់ (​ធ្វើ​ឲ្យ​សិទ្ធិ ក្លាយជា​ការពិត ) ដូចជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ពិការភាព ២០១៤.២០១៨ ។ បងប្អូន​ជនពិការ ដែល​បាន ចូលរួមចំណែក​យ៉ាងសកម្ម ជម្រុញ​ឲ្យ​ការដាក់បញ្ចូល​ជនពិការ ក្នុងការ​អភិវឌ្ឍន៍ និង មានការ​ទទួលស្គាល់​ត​ម្លៃ និង សមត្ថភាព ព្រមទាំង​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​បង​ប្អូន ក្មួយៗ​ជនពិការ​ផងដែរ ៕DSC02514

DSC02530DSC02533