កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់របស់ មេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ បានជម្រុញឲ្យគ្រប់អង្គភាពវរៈសេនាតូច និងផ្នែកសឹករងគ្រប់ស្រុកក្រុង ចុះជួយច្រូតកាត់ ប្រមូលផលប្រជាពលរដ្ឋ ដើម្បីជាការផ្សាភ្ជាប់រវាងកងកម្លាំងនិងប្រជា ពលរដ្ឋ ក្នុងការជួយគ្នាទៅវិញទៅមក សម្រាលនូវការនឿយហត់ ទើបលោកវរសេនីយ៏ត្រី អ៊ូ ឆេងកន មេបញ្ជាការផ្នែកសឹករងប្រាសាទសំបូរ បានដឹកនាំកម្លាំងចំនួន17នាក់ចុះជួយច្រូតកាត់ជូនប្រជាពលរដ្ឋដែលមានការខ្វះខាត។
លោកវរសេនីយ៏ត្រី អ៊ូ ឆេងកន មេបញ្ជាការផ្នែកសឹករងប្រាសាទសំបូរ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំកម្លាំងសឹករង ស្រុកប្រាសាទសំបូរ តែងតែចុះជួយច្រូតស្រូវជនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត នូវធនធាន ដោយមានការចង្អុល បង្ហាញពីលោក ឯកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំ តែងតែផ្តល់នូវឳវាទការធ្វើអំពើរល្អជាមួយ ប្រជាពលរដ្ឋ ស្រឡាញ់ប្រជាពលរដ្ឋ ជួយយកអាសារគ្នាក្នុងគ្រាលំបាក និងស្មោះត្រង់ចំពោះអង្គភាព បង្កើនការសាមគ្គីភាព ទើបបានដឹកនាំកម្លាំងចុះជួយច្រូតស្រូវគ្រួសារយោធិនជួបការលំបាឈ្មោះមឿន ឃឿន នៅភូមិអាត់ស៊ូ ឃុំសំបូរណ៏ ស្រុកប្រាសាទបូរណ៏ ខេត្តកំពង់ធំ បានចំនួន0,50ហិកតា។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា នេះជាការចូលរួមចំណែករបស់កងកម្លាំងជាមួយប្រជាពលរដ្ឋ គឺជាកិច្ចការចាំបាច់មួយ សម្រាប់ផ្តល់ឲ្យកងកម្លាំងប្រតិបត្តិអំពើល្អជាមួយប្រជាពលរដ្ឋ ក្រៅពីការងារស្នូល និងការហ្វឹកហាត់តាមក្បួនទ័ព ជាពិសេសវាជាទម្លាប់ល្អ សម្រាប់ជាគំរូដល់យុទ្ធជនជំនាន់ក្រោយៗ ដើម្បីដកស្រង់នូវបទពិសោធន៍ ពីរៀមច្បង ការទម្លាប់ធ្វើអំពើល្អវានិងជាប់ក្នុងប្រាណរបស់យើង លោកបានបញ្ជាក់ថា ក្រៅពីការងារចុះចួយប្រជាពលរដ្ឋ កងកម្លាំងទាំងអស់គ្រប់អង្គភាពបានដាំបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី សម្រាប់ជាម្ហូបដល់អង្គភាពដើម្បីកាត់បន្ថយការចំណាយ ។
ដោយ ប៊ុន រដ្ឋា




































