ខេត្តសៀមរាប ៖ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តសៀមរាបដោយមានការចូលរួមសហការជាមួយកំលាអអធិការដ្ឋាននគរបាលស្រុកសូត្រនិគមនបានចុះប្រត្តិបត្តការបង្ក្រាប បទលើ្មសចាត់ចែងអោយប្រើប្រាស់នៅសាធាតុ ញៀនខុសច្បាប់ស្ថិតនៅចំណុចភូមិដំដែក ឃុំ ដំដែក ស្រុកសូត្រនិគមនខេត្តសៀមរាបហើយឈានដល់ធ្វើការ ឃាត់ខ្លួនជនសង្ស័យបាន០២ នាក់ ពីបទចាត់ចែងអោយប្រើប្រាស់នូវសារធាតុញៀនកាលពីថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១៥នៅចំណុចភូមិ ឃុំខាងលើ។
លោកវរសេនីយ៏ទោ អ៊ុំសាអាតនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការ
នគរបាលខេត្ត បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១៣និង៣០នាទី សមត្ថកិច្ចរបស់ នគរបាលយើងបានសហការជាមួយកំលាំងសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកសូត្រនិគមនចុះបង្ក្រាបករណីចែកចាយនិងប្រើប្រាស់នៅសាធាតុញៀនខុសច្បាប់ហើយឈានដល់ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ទី១ ឈ្មោះ តាន់ សុហីងភេទប្រុស អាយុ ១៨ឆ្នាំ រស់នូវភូមិភូមិដំដែកផ្សារ ឃុំ ដំដែក ស្រុកសូត្រនិគមន ខេត្តសៀមរាបទី២ ឈ្មោះ កែវវ៉ាន់ឌីភេទប្រុស អាយុ ១៨ឆ្នាំ រស់នូវភូមិភូមិដំដែកផ្សារ ឃុំ ដំដែក ស្រុកសូត្រនិគមន ខេត្តសៀមរាប។
ជនសង្ស័យទាំង០២នាក់នេះត្រូវបានសមត្ថកិច្ចចោទពីបទចាត់ចែង អោយប្រើប្រាស់នៅសាធាតុញៀនខុសច្បាប់។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់និងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបនៅ រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៥នេះដើម្បីចាត់ តាមនីតិវិធីច្បាប់៕



































