គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​២០១៥​ក្នុង​ខេត្តកំពង់ធំ​(១១ ,១១, ២០១៤ -១១, ១១, ២០១៥)

0

​កំពង់ធំ​=​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​២០១៥​លើ​ទឹកដី​ខេត្តកំពង់ធំ មាន​កំនើន​កើនឡើង​ដល់ ១៥៣​លើក លើ​១២៧​លើក បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៤ មានការ​កើនឡើង​២៦​លើក ស្មើរ​និង​២០,៤៧% ក្នុងនោះ​ស្រុក​បារាយណ៍​២៨​លើក ស្រុក​សន្ទុក​៣៣​លើក ស្រុក​ស្ទឹងសែន​Image8២១​លើក ស្រុក​កំពង់ស្វាយ​៣៣​លើក ស្រុក​ស្ទោង​១៨ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ​១០​លើក ស្រុក​ប្រាសាទ​សំបូរ​០៦​លើក និង​ស្រុស​ណ្ដា​ន ០៤​លើក​។​
​គ្រោះថ្នាក់​ទាំងនេះ​បណ្ដាលអោយ​ស្លាប់​មនុស្ស​ចំនួន​១១៧​នាក់ លើ​៩៦​នាក់ កើនឡើង​២១​នាក់ ស្មើរ​និង​២១,៨៧% ស្រី​១៩​នាក់ ជនបរទេស​២​នាក់ រងរបួស​ធ្ងន់​១១៤​នាក់​លើ​៩៥​នាក់​កើនឡើង​១៩​នាក់​ស្មើរ​២០%​ស្រី​១៩​នាក់ ជនបរទេស​៤ នាក់ និង​រងរបួស​ស្រាល ៥៤​នាក់​លើ ៦៩​នាក់​ថយចុះ​ចំនួន​១៥​នាក់ ស្មើរ​និង​១១,៥៩% ស្រី​ចំនួន​៨​នាក់ បរទេស​២​នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ ចំនួន ១៤៥​គ្រឿង រថយន្ដ​ធន់​ស្រាល ចំនួន​៥៣​គ្រឿង រថយន្ដ​ធន់​ធ្ងន់​២៨​គ្រឿង និង​យាន្ដ​យន្ដ​ផ្សេងៗ​ចំនួន​៣៤​គ្រឿង ។​Image14
គ្រោះថ្នាក់​ទាំងនេះ​បណ្ដាលមកពី ម៉ូតូ​បុក​និង​ម៉ូតូ​២៥​លើក ម៉ូតូ​បុក​កង់​២​លើក ម៉ូតូ​បុក​អ្នក​ថ្មើរជើង​៥​លើក ម៉ូតូ​បុក​រថយន្ដ​ធន់​ស្រាល​៤១​លើក ម៉ូតូ​បុក​រថយន្ដ​ធន់​ធ្ងន់​១៧​លើក ជិះ​ម៉ូតូ​គ្រោះថ្នាក​ខ្លួន​e​ង ៦​លើក ម៉ូតូ​បុក​រថយន្ដ​ផ្សេងៗ​១៩​លើក រថយន្ដ​ធុន​ស្រាល​បុក​អ្នក​ថ្មើរជើង​៩​លើក រថយន្ដ​ធុន​ស្រាល​បុក​និង​រថយន្ដ​ធុន​ស្រាល​១​លើក រថយន្ដ​ធន់​ធ្ងន់​បុក​និង​រថយន្ដ​ធន់​ស្រាល ១​លើក រថយន្ដ​ធន់​ធ្ងន់​បុក​រថយន្ដ​ធន់​ធ្ងន់​៣​លើក រថយន្ដ​ធន់​ស្រាល​គ្រោះថ្នាក់​ខ្លួន​e​ង ២​លើក រថយន្ដ​ធន់​ស្រាល​បុករ​ម៉ក​ម៉ូតូ​១​លើក រថយន្ដ​ផ្សេងៗ​៧​លើក​និង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត សរុប​១៥៣​ករណី គ្រោះថ្នាក់​ទាំងនេះ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ០៦ ចំនួន​៩២​ករណី ផ្លូវជាតិ​លេខ​៦២ ចំនួន​១៤​ករណី ផ្លូវជាតិ​លេខ​៧១ ០៥​ករណី ផ្លូវជាតិ​លេខ​២៦៤ ០២​ករណី និង​នៅលើ​កំណាត់​ផ្លូវលំ ៤០ ករណី ។​Image3
លោក​វី​រះ​សេនីយ៍​េ​ក កែវ ហ៊ួ​រ ស្នងការរង​និង​ជា​ប្រធានការិយាល័យ​សណ្ដាប់ធ្នាប់​បាន​មានប្រសាសន៍ថា​គ្រោះថ្នាក់​ទាំងនេះ​បណ្ដាលមកពី មិនសូវ​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​ក្នុងស្ថានភាព​ងងុយដេក មិន​ពាក់មួក​សុវត្ថិភាព ប្រជែង​ក្នុង​ល្បឿន​លឿន រ​លោភ​អ​ធិ​ភាព​ឈ្វេង​ស្ដាំ មិនចេះ​អនុគ្រោះ ទាំងអស់នេះ​សុទ្ធតែជា​ប្រជា​ពល​រដ្ន មន្ដ្រីរាជការ សិស្ស និ​សិ​ត្ស ។​ល​។ ទទឹង​និង​នោះ​ក្នុង​គោលដៅ​ទៅមុខ​យើង​ខិតខំ​ផ្សព្វផ្សាយ​ច្បាប់ រឹតបណ្តឹង​ច្បាប់​ចរាចរណ៍ អប់រំ​និង​ណែនាំ​អោយ​រៀន​ច្បាប់​ចរាចរណ៍​អោយបាន​គ្រប់គ្នា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​អោយ​ស្ថិតនៅក្នុង​កំ​រឹត​ទាប​បំផុត ឬ​កុំ​អោយមាន​គ្រោះថ្នាក់​ចរាចរណ៍​៕​ប៊ុន រិទ្ធី
Image5Image4Image7Image1318082011717