(កម្ពុជា​និង​វៀតណាម​បន្ត​ការពិភាគ្សា លើ​សេចក្តីព្រាង​សន្ធិសញ្ញា​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ

0

ខេត្តសៀមរាប សេចក្តីព្រាង​សន្ធិសញ្ញា ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក លើ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រួមមាន ២៣ មាត្រា ។ ការពិភាគ្សា លើ​សេចក្តីព្រាង​សន្ធិសញ្ញា​នេះ គឺ​សំដៅ​ឆ្ពោះទៅរក​ចំណុច​ឯកភាពគ្នា មុននឹង​ឈានទៅដល់​ការចុះហត្ថលេខា អនុវត្ត​សន្ធិសញ្ញា​នោះ​ដោយ​ស្ថិតក្នុង​គោលបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​ប្រសិទ្ធភាព​រវាង​ប្រទេស​ទាំង​២(​កម្ពុជា​- វៀតណាម​) ក្នុងការ​ទប់ស្កាត់​បទ​ល្មើស ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ គោរព​អធិបតេយ្យភាព​គ្នា​ទៅវិញទៅមក សមភាព និង​មាន​ផលប្រយោជន៍​រួមទាំង​សងខាង ហើយ​វិស័យនេះ ក៏​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផងដែរ នៃ​ភាព សកម្ម​ចូលរួម ក្នុង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​ឧក្រឹដ្ឋ​កម្ម​ឆ្លងដែន ។​
នេះ បើតាម​ការឆ្លុះ​បង្ហាញ​ដោយ លោក​ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ដឹកនាំ​ប្រតិភូ​ភាគី​កម្ពុជា ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ ។ ចំណែក​ឯខាង​ភាគី​វៀតណាម​វិញ ដឹកនាំ​ប្រតិភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ ដោយ លោក​Le Tien អគ្គនាយក កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង ជំនួយ​ទៅវិញទៅមក ក្នុង​វិស័យ​ព្រហ្មទណ្ឌ ព្រម​ជាមួយនឹង​វត្តមាន សហការី​ជំនាញ​អម ចំនួន​៩​រូប ។​
លោក​ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ប្រតិភូ​កម្ពុជា បាន​ឲ្យ​ដឹងថា ៖ នៅលើ​មាត្រា​ទាំង​២៣ របស់​សេចក្តីព្រាង​សន្ធិសញ្ញា​នេះ គូភាគី (​កម្ពុជា​-​វៀតណាម​) បានសម្រេច​លើ​ការពិភាគ្សាគ្នា ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំ​២០១៤​កន្លងទៅ ចំនួន​១២​មាត្រា​រួចមកហើយ ចាប់ពី​មាត្រា​ទី​២ ដល់​មាត្រា​ទី​១៣ ដោយឡែក​មាត្រា​ទី​០១ ដែលមាន​ភាព​ស្មុ​គ្រ​ស្មាញ​ច្រើន​នោះ ត្រូវបាន​ទុក​រំលង មិនទាន់បាន​ពិភាគ្សាគ្នា​នោះទេ ហើយ​លោក បាន​ឲ្យ​ដឹងថា ៖ ជំនួប​គ្នា​រវាង​គូភាគី​នេះ​នៅ​ក្រុង​សៀមរាប​លើក​នេះ ! តាម​កម្មវិធី គឺ​គ្រោង​នឹង​ប្រើប្រាស់​រយៈពេល​០២​ថ្ងៃ គឺ​ថ្ងៃទី​១៥ និង ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ពិភាគ្សា​បន្ត រក​ចំណុច​ឯកភាពគ្នា លើ​មាត្រា​ទី​១៤ ដល់​មាត្រា​ទី​២៣ នៃ​សេចក្តីព្រាង​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ នៃ​ប្រទេស​ទាំង​២ ( កម្ពុជា វៀតណាម ) ។
​នា​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ​នេះ ប្រធាន​ប្រតិភូ​កម្ពុជា (​លោក​ហ៊ី សោភា ) ពុំទាន់​បាន​វាយតម្លៃ​ឲ្យ​បាន​AA204101.Still006 AA204101.Still005 AA204101.Still004 AA204101.Still002ច្បាស់​នោះទេ ថា រយៈពេល​២​ថ្ងៃនេះ ! ថា​តើ ? ការពិភាគ្សាគ្នា​នេះ អាច​នឹង​បន្ត​ការជជែក​គ្នា ដើម្បី​បញ្ចប់​លើ​២៣​មាត្រា​នៃ​សន្ធិសញ្ញា​នោះ យ៉ាងណា​នោះ​នៅឡើយ​ទេ ព្រោះថា ការពិភាគ្សាគ្នា​វា​ត្រូវការ​ពេលវេលា ដើម្បី​ភាពច្បាស់លាស់ ។ ក៏ប៉ុន្តែ ទោះជា​យ៉ាងណា ឯកឧត្តម បាន​បញ្ជាក់ថា​៖ ភាគី​ទាំង​២ មានបំណង​ចង់បាន​ការសម្រេច​ប្រើប្រាស់​សន្ធិសញ្ញា​នេះ ឲ្យ​បាន​ឆាប់​បំផុត និង​ច្បាស់លាស់​បំផុត តាម​ប្រការ​ដែល​អាចធ្វើ​ទៅបាន ៕