ស្ទឹងត្រែង៖ក្នុងកិច្ចប្រជុំជាមួយមន្ទីរពាក់ពន្ធ័និងក្រុមហ៊ុនវិនិយោគសម្បទានសេដ្ឋកិច្ចនៅសាលាខេត្តស្ទឹងត្រែងនាថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៥នេះអភិបាលខេត្តស្ទឹងត្រែងបានដាក់បទបញ្ជាឲ្យមន្ទីរពាក់ពន្ធ័អាជ្ញាធរស្រុកនិងក្រុមហ៊ុនវិនិយោគសម្បទានសេដ្ឋកិច្ច ចំនួន៧នៅក្នុងខេត្ត ក្រុមហ៊ុនចំនួន៣បានដកហូតទាំងស្រុងនិងក្រុមហ៊ុនចំនួន៤ផ្សេងទៀតកែសំរួល។
លោកកុលសំអុលអភិបាលខេត្តមានប្រសាសន៏ថាៈមន្ទីរពាក់ពន្ធ័ធ្វើការចុះពិនិត្យនិងកំណត់ទីតាំងដីរដ្ឋថ្នាក់ខេត្តឲ្យបានច្បាស់លាស់ក្នុងពេលដែលរាជរដ្ឋាភិបាលបាននិរាករណ៍គម្រោង វិនិយោគសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនចំនួន៣និងកែសម្រួលចំនួន៤ ឲ្យមន្ទីរកសិកម្មជាអ្នកគ្រប់គ្រងផ្ទាល់ដើម្បីបញ្ជាប់រឿងជម្លោះដីធ្លី។
លោកអភិបាលខេត្តបញ្ជាក់ថា៖ផែនការនេះមន្ទីរពាក់ពន្ធ័ក្នុងខេត្តនិងមន្ត្រីថា្នក់ស្រុកត្រូវរៀបចំគណៈកម្មការឲ្យបានត្រឹមត្រូវចុះអនុវត្តអនុក្រិដ្ឋគ្រប់គ្រងដីរដ្ឋលេខ១១៨ឲ្យមានប្រសិទ្ធភាពរវាងក្រុមការងារជាមួយក្រុមហ៊ុនក្រុមពាក់ពន្ធ័នៅថ្នាក់ខេត្ត ជាមួយនិងក្រុមហ៊ុន ត្រូវចូលរួមថែរក្សាដីរដ្ឋទោះបីក្រុមហ៊ុនត្រូវសំរួលចេញឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋក៏ដោយ អញ្ចឹងកាត់ចេញប៉ុន្មាននៅសល់ប៉ុន្មានធ្វើអតសញ្ញាណកម្មដីរដ្ឋឲ្យច្បាស់ ធ្វើផែនទីដីរដ្ឋនិងឲ្យច្បាស់ ផ្តល់កិច្ចសហការអំពីទិន្ន័យមាននៅក្នុងក្រុមហ៊ុន ដល់ពេលហើយពីមុនយើងអត់បានធ្វើទេណា អញ្ចឹងក្រុមការងារដីរដ្ឋថ្នាក់ ស្រុកមានភារកិច្ច ហើយពេលហ្នឹងអញ្ចឹងទៅបើកមើលឡើងវិញក្រុមការងាដីរដ្ឋមាននណាខ្លះ អញ្ចឹងដល់ម៉ោងយើងធ្វើហើយកាលមុនរកមិនឃើញ ធ្វើមិនចេញទេឥឡូវមានដីរដ្ឋហើយកាត់ចេញពីក្រុមហ៊ុនចូលទៅធ្វើទៅជាមួយនិងការដឹកនាំរបស់ខេត្ត។
លោកទូចធាប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា៖ក្រុមហ៊ុនចំនួន៧ត្រូវរាជរដ្ឋាភិបាលធ្វើការដកហូតនិងកែសំរួលក្នុងនោះមានក្រុមហ៊ុន ម៉ាញនីងដកហូតទាំងស្រុងមានផ្ទៃដី៧.២០០ហិចតា -ក្រុមហ៊ុនប៊ូណារីតាដកហូតទាំងស្រុងមានផ្ទៃដី៨៦៩ហិចតា -ក្រុមហ៊ុនសុកហេងដកហូតទាំងស្រុង មានផ្ទៃដី៧.១៧២ហិចតា-និងក្រុមហ៊ុនចំនួន៤ទៀតកែសម្រួលផ្ទៃដីនិងកាត់បន្ថយរយៈពេលវិនិយោគពី៧០ឆ្នាំមកនៅ៥០ឆ្នាំវិញ។
លោកលីឧសភាប្រធានមន្ទីររៀបចំដែនដីខេត្តបានបញ្ជាក់ថា៖ក្នុងនាមមន្ទីរពាក់ពន្ធ័លោកត្រៀមកំលាំងនិងសម្ភារៈបច្ចេកទេសចុះធ្វើកិច្ចសហប្រតិបត្តិការជូនខេត្តក្រសួងនិងរាជរដ្ឋាភិបាលឲ្យបានឆ្លើយតបទៅការផែនការពីព្រោះនេះជាគោលនយោបាយដោះស្រាយបាននូវរឿងទំនាស់និងវិបត្តិ ដីធ្លីដ៍មានប្រសិទ្ធភាពហើយខេត្តក៍មានដីសំរាប់ចែកជូន ប្រជាពលរដ្ឋក្រីក្រពិតប្រាកដដែរ។
សូមបញ្ជាក់ថា៖ក្រុមហ៊ុនទាំង៧នេះទទួលសិទ្ធវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលលនៅក្នុងចន្លោះឆ្នាំ២០០៦-២០០៩តែមិនបានអនុវត្តទៅតាមកិច្ចសន្យាដាំដំណាំកសិកម្មទេធ្វើតែអជីវកម្មព្រៃឈើ ទើបរាជរដ្ឋាភិបាលដកហូតដីទាំងនោះមកទុកធ្វើជាដីរដ្ឋវិញ៕




































