ឈ្មួញ​កាយ​ដី​លក់​ក្រោមរូបភាព​គម្រោង​ចាក់ដី​សាលារៀន​ភូមិ​ភ្នំ​ក្រោម សំណូមពរ​អភិបាលក្រុង​ជួយ​មើល

0

ខេត្តសៀមរាបៈ ដីព្រៃ​លិច​ទឹក​ចំនួន​៣​ហិច​តា ត្រូវបាន​ឈ្មួញ​កាយ​ដី​ទាំងយប់​ទាំង​ថ្ងៃ កាយ​ជម្រៅ​ដល់​ក្បាល​ប្រែ​ត តែ​ពុំ​ត្រូវបាន​សមត្ថកិច្ច​ពាក់​ព័​ន្ឋ យកចិត្តទុកដាក់​ត្រួតពិនិត្យ ឲ្យ​បានច្បាស់លាស់ ជាហេតុ​ធ្វើ​ឲ្យ​ឈ្មួញ​បាន​អែម​អាង ក្នុង​លេស​កាយ​ដី​យកមក​ចាក់ នៅ​ទីតាំង​ដើម្បី​សាងសង់​សាលាបឋមសិក្សា​របស់​កូរ៉េ តែ​ផ្ទុយទៅវិញ​គឺ​កាយ​ដី​នេះ​រាប់ សិប​ឆ្នាំ​មកហើយ តែ​ពុំ​ត្រូវបាន​យក​ដី​ទាំងនេះ​ទៅ​ចាក់​នៅ​ទីតាំង​សាលា​នោះទេ តែ​បែរជាយក​ដី​ទាំងនោះ​ទៅ​លក់​តាម​ផ្ទះ​ទៅវិញ ។​
​សកម្មភាព​ដឹក​ដី​ចេញពី​រណ្តៅ ក្នុង​មួយថ្ងៃ​មិនតិច​ពី​៣៥០​ទៅ​៤០០​ឡាន ក្នុង​មួយថ្ងៃ រថយន្ត​បែន​ដឹក​ដី​បន្តកន្ទុយ​គ្នា​ចេញពី​រណ្តៅ​យ​ក្យ​ស្ថិតនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ជាក់ស្តែង ទិដ្ឋភាព​កាយ​ដីព្រៃ​លិច​ទឹក នៅ​តំបន់ហាមឃាត់​នេះ រថយន្ត​មិនតិច​ព​៥០​គ្រឿង បាន​ដឹក​ដី​លក់​នៅក្នុង​ក្រុង សៀមរាប សរ​បញ្ជាក់ថា កន្លងមក​ទូរទស្សន៍ កាសែត បានធ្វើការ​ចុះផ្សាយ​ម្តង​រួចមកហើយ កាលនោះ​ម្ចាស់​ដី បាន​អះអាងថា​កាយ​ដី​នេះ​ដើម្បី​ធ្វើ​ផ្លូវ​អភិវឌ្ឍន៍​ឃុំ តែ​ដី​ដែល​បាន​ដឹក​ចេញពី​រណ្តៅ​ទាំង​ប៉ុន្មាន ពុំ​ត្រូវបាន​ចាក់ ធ្វើ​ផ្លូវ​នោះទេ ទើប​អភិបាលក្រុង​បញ្ជា​ឲ្យ​ផ្អាក​និង​ហាម​ដាច់ខាត​មិន​ឲ្យ​កាយ​ដី​នេះ បន្ទាប់មក​ម្ចាស់​ដី​បាន​កាយ​ដី​ម្តងទៀត ដោយ​អែម​អាង​ក្នុង​គម្រោង​ចាក់ដី​សាងសង់​សាលារៀន ។​
​ប្រភពពី​ប្រជាពលរដ្ឋ​បាន​អះអាងថា នៅ​ទីតាំង​ចាក់ដី​សម្រាប់​សាងសង់​សាលារៀន ក្រោម​ការឧបត្ថម្ភ​រប​ស់ កូរ៉េ​នេះ មិនសូវមាន​ការចាក់​ដី​នោះទេ ៥​ថ្ងៃ​ឃើញ​ចាក់​៣​ឡាន ជួន​ថ្ងៃ​ខ្លះ​អត់​ឃើញ​មកចាក់​សោះ កន្លះ​ខែ​ចាក់​៥​ឡាន ហើយ​ឃើញ​ចាក់ដី​នេះ​អស់​រយះពេល ៥​ខែ​មកហើយ មិនទាន់បាន​ពេញ​ទៀត ហើយក៏​មិនដឹងថា​ថ្ងៃ​ណា​និង​បាន​ចាក់​ពេញ​អស់​ទេ​បើ​ចាក់​ខានៗ ហើយក៏​សូម​សំណូមពរ ឲ្យ​មានការ​ចាក់ដី​ឲ្យ​ពេញ​ឆាប់ៗ ដោយសារតែ ទទឹង​រងចាំ​ជាច្រើន​ឆ្នាំ​ហើយ មិនឃើញ​ពេញ​សោះ ហើយ​ស្មើ​រណា​ទៅ​ទើបបាន​សាងសង់​សាលារៀន ។​
​លោក រ៉ានី រ៉ែ​ថាមពល​ខេត្តសៀមរាប បាន​និយាយថា លោក​មិន​បានដឹង​ទេ រឿង​ការកាយ​ដី​នៅ​តំបន់ភ្នំ​ក្រោម​នេះ​ចាំ​ឲ្យ​មន្ត្រីរ ចុះទៅ​មើល ព្រោះ​លោក​មិន​បានដឹង​ទាល់តែសោះ ព្រោះ​សាលាក្រុង​ពុំបាន​ផ្តល់ដំណឹង​ហើយក៏​ពុំមាន​ច្បាប់​ណា​បញ្ជូនមក​ខ្ញុំ​ទេ ។
​លោក ស៊ូ ផ្លា​តុង អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ពាក់​ព័​ន្ឋ​ទៅនឹង​កាយ​ដី​នេះ គឺមាន​ក្រុមហ៊ុន​មួយ គាត់​បានធ្វើ​កិច្ចសន្យា​កាយ​ដី​ដើម្បី​ចាក់​ធ្វើ​សាលា​រវាង ក្រុង​សៀមរាប និង​ក្រុង​ស៊ូ​វន់ របស់​កូរ៉េ ដែលមាន​ដី​ចំនួន ៥​ម៉ឺន​ទៅ​៦​ម៉ឺន​ម៉ែត្រគូប​ទើប​ពេញ ចំណែក​ការដឹក​ដី​យកមក​ចាក់​នេះ គឺ​ពុំបាន​ជួល​គាត់​ទេ គឺ​គាត់​បាន​ដឹក​យកទៅលក់​ខ្លះ ហើយ​ឆ្លៀតពេល​ដឹក​មកចាក់​ឲ្យ​សាលា​ខ្លះ ការដឹក​នេះ​គឺ​គ្មាន​កំណត់​ទេ តែ​ទោះជា​យ៉ាង ណា​គឺ​ជម្រុញ​ឲ្យ​គាត់​ចាក់​ឲ្យ​ពេញ​ដើម្បី​សាងសង់​សាលារៀន តែ​ការដឹក​ចេញទៅ​លក់​នេះ​គឺ​លោក ត្រូវតែ​ហៅ​មក​ណែនាំ​គឺ​មិនអោយ​ដឹក​ទៅ​លក់​ទាំងស្រុង​នោះទេ គឺ​ត្រូវ​អតិ​ភាព​ដឹក​ដី​ចាក់​សាលារៀន បើ​ដឹក​ដី​មក​លក់​ទាំងស្រុង​អ​ញ្ជឹ​ង​គឺ​មិនបាន​ជាដាច់ខាត​។​
ដោយ ប៊ុន រដ្ឋាphoto_2015-12-17_16-12-44 photo_2015-12-17_16-12-39 photo_2015-12-17_16-12-35 photo_2015-12-17_16-12-30 photo_2015-12-17_16-12-25