​ពិធី​ប្រកាស​ចូលកាន់​តំណែង អភិបាលរងក្រុង​ស្ទឹងសែន និង​មន្ត្រី​ចំនួន​៣​រូប​

0


កំពង់ធំ​=​ដើម្បី​ឆ្លើយតប​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រីរាជការ ក្នុង​ក្រុង​ស្ទឹងសែន ទើបត្រូវ​បាន​តំឡើង​ឋានៈ​ជូន​ដល់ មន្ត្រីរាជការ ក្នុងនោះ​មាន​អភិបាលរងក្រុង​ស្ទឹងសែន ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្តកំពង់ធំ​លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន​ព្រមទាំង​បណ្ដា​អង្គភាព​មន្ទីរ​នានា​ជុំវិញ​ខេត្ត សរុប ៩៥​នាក់​កាលពី​ព្រឹក​ថ្ងៃទី ១៧ ខែធ្នូ​ឆ្នាំ​២០១៥​នៅក្នុង​សាលប្រជុំ​សាលាក្រុង​ស្ទឹងសែន​។​
​ពិធី​ប្រកាស​ចូលកាន់​ដំណែង​អភិបាលរងក្រុង នាយក​រដ្ឋបាល ប្រធាន​អនុប្រធាន ការិយាល័យ​ច្រកចេញ​តែមួយ​និង​ប្រធានការិយាល័យ​ភូមិបាល​ក្រុង​ស្ទឹងសែន ទី​១ តែងតាំង លោក ស៊ឹម ប៊ុន អ៊ា​ន់ ឋានន្ដរ​ស័​ក្កិ នាយក្រមការ ថ្នាក់​លេខ ៦ មកកាន់​មុខតំណែង​ជា​អភិបាលរងក្រុង ស្ទឹងសែន​ខេត្តកំពង់ធំ ។​ទី​២ លោកស្រី ភិន កុសល ឋានន្ដរ​ស័​ក្កិ​ក្រមការ ថ្នាក់​លេខ​៤ ពី​ស្មៀន សង្កាត់​ស្រ​យ៉ូ​វ អោយមក​បំរើកា​រងារ​ជាម​ន្ដ្រី នៅ​សាលាក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។ ទី​៣ លោក គង់​វុទ្ធី ឋានន្ដរ​ស័​ក្កិ​លេខាធិការ​រដ្ឋបាល ថ្នាក់​លេខ ៩ អោយ​កាន់​មុខតំណែង​ជា​នាយក​រដ្ឋបាល​ល​សាលាក្រុង​ស្ទឹងសែន ។​ទី​៤ ត្រូវ​តែងតាំង លោក​កែង​សារឿន ឋានន្ដរ​ស័​ក្កិ​លេខាធិការ​រដ្ន​បាល ថ្នាក់​លេខ​៩ អោយ​កាន់​មុខដំណែង ជា​ស្មៀន​សង្កាត់​ស្រ​យ៉ូ​វ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​
លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន ការអនុវត្តន៍​ការងារ​ក្នុង​ឆ្នាំ​២០១៥​កន្លងមក រួមទាំង​ការងារ​សាងសង់ ការបង្កបង្កើន​ផល​ស្រូវ ការទប់ស្កាត់​រាល់​សក​ម្ម​ភាព អសន្ដិសុខ ដើម្បី​រក្សារ សេចក្ដីសុខ​ជូន​ប្រជា​ពល​រដ្ន គោរព​តាម​គោ​លន​យោ​បាល​របស់​រាជរដ្ឋាភិបាល គឺ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំនុច ។​
លោក អ៊ុំ ឧទ​ម្ព​រ ប្រធានការិយាល័យ​ធនធានមនុស្ស បាន​អាន​សេចក្ដីប្រកាស​ស្ដីពី ការផ្ទេរ ភារកិច្ច​និង​តែងតាំង​មន្ដ្រីរាជការ របស់​ឧបនាយក​រដ្ន​មន្ដ្រី រដ្ន​មន្ដ្រី​ក្រសួងមហាផ្ទៃ ដែល​បានសម្រេច ផ្ទេរ​ភារកិច្ច បន្ទាប់មក លោក ស៊ឹម ប៊ុន អ៊ា​ន់ អភិបាលរងក្រុង​បាន​ឡើង​ប្ដេជ្ញាចិត្ត អគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​និង​ប្រមុខ​រាជ​រដ្នា​ភិ​បាល គោរព​ដើរ​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានដាក់​ជូន និង​ខិតខំ​បំពេញភារកិច្ច​ជូន​ជាតិ​ជូន​ប្រជាជន អនុវត្តន៍​គោលនយោបាយ សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ និង​អនុវត្តន៍​ផែនការ​ក្នុងទិសដៅ​ខាងមុខ​អោយបាន​ល្អ អស់ពី​កំលាំងកាយ​កំលាំងចិត្ត ។​
ឯកឧត្តម ប្រាក់​សា​រ៉ា​ត បាន​មានប្រសាសន៍​សំណេះសំណាល កោត​ស​សើរ​ថ្នាក់ដឹកនាំ​ក្រុង​ក្នុង​ការបំពេញ​រាល់​ភារកិច្ច​បំរើ​ផលប្រយោជន៍​ជូន​ជាតិ ជូន​ប្រជាជន ប្រកបដោយ​ភាពជោគជ័យ ព្រមទាំង​បាន​ផ្ដាំផ្ញើរ​ដល់​មន្ដ្រី​សាលាក្រុង​ទាំងអស់​បន្ដ​សហការគ្នា​អនុវត្តន៍​ការងារ​បន្ដ និង​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ ដើម្បី​បំរើ​ប្រយោជន៍​ជូន​ប្រជាជន​អោយទទួល​បាន​ជោគជ័យ​បន្ថែមទៀត ៕ ប៊ុន រដ្ឋាImage6 Image5 Image4 Image3 Image2 Image1