​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន ប្រជុំ​ដាក់​ផែនការ​ការពារ​សន្តិសុខ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ

0

​ខេត្តកំពង់ធំៈ ដើម្បី​ការពារ​សន្តិសុខ និង​សុ​វត្តិភាព​ដល់​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ធំ ឲ្យ​ទទួលបាន​នូវ​ភាព កក់ក្តៅ កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ ដើម្បី​ទប់ស្កាត់ សភាព​ការ​សន្តិសុខ និង​រក្សា​ស្ថេរភាព និង​ការរស់នៅ​ប្រកបដោយ​សុខសាន្ត ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ចាត់​ប្រជុំ​មេបញ្ជាការ​ង នាយ នាយរង និង​បណ្តា​អង្គភាព​ចូលរួម ដើម្បី​ទទួល​ផែនការ ការពារ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​។​
​ពិធី​ប្រជុំ​ទទួល​ផែនការ ការពារ​សុ​វត្តិភាព​ត្រូវបាន​ធ្វើឡើង នៅ​សាលប្រជុំ​តំបន់​ប្រ​ត្តិ​ប​ត្តិ​ការ​សឹក​រង​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ ដើម្បី​ត្រួតពិនិត្យ​សភាព​ការ​ណ៏​សន្តិសុខ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​ដាក់ចេញ​នូវ​ផែនការ​សហការ​ណ៏ បង្ការ និង​បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ដែល​អាច​កើតមានឡើង​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ដោយសារតែ​បញ្ហា​ចោរលួច ចោរប្លន់​នៅក្នុង​សប្តាហ៍​នេះ មិន​ថា​ទីក្រុង​ភ្នំពេញ ឬ​នៅ តាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន បាន​កើតមានឡើង​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ​ណ៍ ។​
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់សឹករង​កំពង់ធំ បាន​មានប្រសាសន៍ថា ដើម្បី​ទប់ស្កាត់​និង​ការពារ នូវ​បញ្ហា​ចោរប្លន់ ដែល​គិតថា​អាច​និង​កើតឡើង​នោះ គឺ​គ្រប់​បណ្តា​កងឯកភាព ត្រូវ​ចូលរួម ជាមួយ​សមត្ថកិច្ច អាជ្ញាធរ និង​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​គាត់​បាន​ផ្តល់ព័ត៌មាន ផ្សេងៗ​ចំពោះ​មនុស្ស​ប្លែក​មុខ ចូលធ្វើ​សកម្មភាព​នៅក្នុង​មូលដ្ឋាន ត្រូវ​ផ្សាភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង និង​ទទួលបាន​នូវ​ព័ត៌មាន ។​
​ឯកឧត្តម សោម ស៊ុន បាន​ផ្តាំផ្ញើរ​ដល់​គ្រប់​កងឯកភាព ចំណុះ​ឲ្យ​តំបន់សឹក ធ្វើការ​ផ្សព្វផ្សាយ​ដំណឹង​ដល់ ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​គាត់​យល់​ពី​ស្ថានភាព និង​សភាពការណ៍​នានា និង​ណែនាំ​ឲ្យ​គាត់​ថែរក្សា​នូវ​ទ្រព្យសម្បត្តិ និង​របស់​មាន​តំលៃ ការពារ​ឲ្យ​មាន​ភាព​គង់វង្ស កុំ​បង្ហាញ កុំ​សំ​ញ៉ែង ព្រោះ​អាច​ក្លាយជា​មុខសញ្ញា​របស់​ក្រុម​គិត​មិនល្អ ដែល​តែងតែ​ប៉ុនប៉ង​ធ្វើបាប​ដល់ ប្រជាពលរដ្ឋ ។​
​ដោយ ប៊ុន រដ្ឋាA5 A3 A2 A1 4