តុលាការ​បេះដូង​ដែក​អនុវត្ត​ដីការ​រឹបអូស​យក​ផ្ទះ​ប្រជាពលរដ្ឋ​បង្ករ​រញ្ជួយ​ពេញ​ក្រុង​សៀមរាប​

0

​សៀមរាបៈ លោក ថេ​ង សំណាង តំណាង​អយ្យការ​សាលាដំបូង​ខេត្តសៀមរាប ដឹកនាំ​កម្លាំង​ប៉ូលិស ប៉េ​អ៊ឹម ដោយមាន​ការចូលរួម មេភូមិ និង​ចៅសង្កាត់ ដើម្បី​អនុវត្ត​ដោយ​បង្ខំ​ទៅលើ​ដីការ​សម្រេច​បង្គាប់​លេខ ៦៥១/១៥ ឲ្យ​កូនបំណុល លោក លិញ ធា​រី និង​អ្នកស្រី ឡាក់ ស៊ី​តា ប្រគល់​អចលនវត្ថុ ឲ្យ​ទៅ​ម្ចាស់បំណុល​ឈ្មោះ ជិ​ង ឌិន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ និង​ឈ្មោះ ឡុ​ត ស៊ី ភេទ​ស្រី​អាយុ​២៩​ឆ្នាំ លេខ​៣៨៥/២០១៥ ចុះ​ថ្ងៃទី ១៨​ធ្នូ ឆ្នាំ ២០១៥ នៅវេលា​ម៉ោង​៩​ព្រឹក ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​អ្នកស្រី ឡាក់ ស្រី​តា ភេទ​ស្រី អាយុ ៤៥​ឆ្នាំ ដែលជា​កូនបំណុល​បាន​រាប់​រាប់ទាំង​ទឹកភ្នែក និង​ហួសចិត្ត​ដែល នឹកស្មាន​មិន​ដល់ ថា​លោកស្រី​ជំពាក់​លុយ​លោក លី គាវ​ផេង ភេទ​ប្រុស ត្រឹមតែ​២២០០​ដុល្លា និង​លុយ​ខ្មែរ ៤៩៧០០០​រៀល​តែប៉ុណ្ណោះ​ក្នុង​រយះពេល​២​ឆ្នាំ តែ​បានអោយ​ការប្រាក់​មករ​ហូត ក្រោយមក​ទើប​លោក លី​គាវ​ផេង បាន​ប្តឹង​រូបគាត់​សង់លុយ​ទាំងអស់​ជាង​៥​ម៉ឺ​ដុល្លា​រួមទាំង​ការប្រាក់ តែ​ក្នុងនោះ​លោកស្រី​បាន​សងលុយ​ចំនួន​២៤០០​ដុល្លា​រួចមកហើយ​នៅក្នុង​តុលាការ​ខេត្តសៀមរាប ដែលមាន​មន្ត្រី​តុលាការ​ជា​សាក្សី លោក ស្រី​បាន​បន្តថា​ចំណែក​លុយ​ដែល​នៅសល់ គាត់​បាន​សុំ​ពន្យា​ពេល​២​ខែ​១៥​ថ្ងៃ​រហូត​ដល់ពេល​កំណ​ត់​គាត់​បាន​យកលុយ​ទៅ​សង តែ​ត្រូវបាន​លោក លី គាវ​ផេង មិន​ព្រម​ទទួល​យកលុយ​របស់គាត់​ទេ ហើយ​គេ​បាន ប្រាប់​គាត់​ថា ផ្ទះ​របស់​លោកស្រី​ត្រូវបាន​គេ​លក់​រួច​បាត់ទៅហើយ តាម​អំណាច​របស់​តុលាការ ដោយ​គាត់​ពុំបាន​ដឹង​អ្វី​ទាំងអស់ ក្រោយមក​គាត់​បានដាក់​ពាក្យ​ប្តឹងទៅ​សាលា​ឧ​ទ្ទ​រណ៍ ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌ តែ​ត្រូវបាន​សាលា​ឧ​ទ្ទ​រណ៍ ប្រាប់ថា​ពាក្យបណ្តឹង​របស់​អ្នកស្រី ពុំមាន​សុពលភាព​ត្រូវបាន​ច្រានចោល ចំណែក​តុលាការ​បាន​ឲ្យ​លោកស្រី សម្របសម្រួល​ជាមួយ​អ្នកទិញ​វិញ តែ​ត្រូវបាន​អ្នកទិញ​បង្គាប់​ឲ្យ​សងលុយ និង​សងជំងឺចិត្ត​ក្នុង​មួយថ្ងៃ​៩០០០​ដុល្លា​។​
​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការ សុទ្ធតែ​នាំគ្នា​ស្លុតចិត្ត​និង​ទប់ទឹក​ភ្នែក​មិនបាន ខណៈពេលដែល​ឃើញ ទិដ្ឋភាព​អនុវត្ត​ច្បាប់​ដោយ​គ្មាន​មនោ​ស​ញ្ជេ​ត​នា​ជា​ខ្មែរ​ដូចគ្នា​សោះ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់​បោក ចាប់​ញាត់​ចូល​ឡាន បង្ករ​ឲ្យ​សម្រែក​ទ្រហោយំ​រវាង​កូនតូច និង​ម្តាយ​ដែល​ត្រូវបាន​គេ​ជួយសង្គ្រោះ​ដោយសារតែ ភាព​តក់ស្លុត​រួមផ្សំ​ជាមួយនិង​រោគ​បេះដូង សកម្មភាព​អនុវត្ត​ច្បាប់​នេះ​ត្រូវបាន​គេ​ងឿងឆ្ងល់​ពី​ការ​គ្មាន​ទឹកចិត្ត សណ្តោស​ប្រណី​ពំណាក់​អ្នកក្រីក្រ ខណៈពេលដែល​គាត់​រក​ព្រឹ​ខ្វះ​ល្ងាច តែ​ទោះជា​សមត្ថកិច្ច​ខំប្រឹង​ចាប់​កូន បំណុល និង​សាច់ញាតិ​ដែល​បាន​ជួយ​រារាំង​ក្នុងការ​អនុវត្ត​ច្បាប់​នេះ ក៏​ការអនុវត្ត​របស់​តុលាការ​ពុំ​ទទួលបាន ជោគជ័យ​ទេ ដោយសារតែ​ភាព​ប្រ​ទុ​ស​សា​រ៉ា​យ និង​ការ​មនោ​ស​ញ្ជេ​ត​នា​របស់​សមត្ថកិច្ច​មួយ​ចំនួន​អាណិតអាសូរ​បស់​គ្រួសារ​នេះ​ចុងក្រោយ​ត្រូវបាន​ដក​កម្លាំង​ត្រឡប់​ទៅវិញ ។ ចំនែក​លោក ថេ​ង សំណាង តំណាង​អយ្យការ​សាលាដំបូង បាន​ឲ្យ​ដឹងថា លោក​ពុំបាន​កាន់​រឿងនេះ​ទេ តែ​លោក​គ្រាន់តែ​ចុះមក​អនុវត្តតាម​ដីការ​ទេ ហើយ​យោងតាម​ឯកសារ​ពាក្យបណ្តឹង បាន​ឲ្យ​ដឹងថា​លោកស្រី​ឡាក់ ស៊ី​តា មិនមែន​ជំពាក់​លុយ​គេ​ត្រឹមតែ​២២០០​ដុល្លា​តែមួយ​ម្ចាស់​នោះទេ គឺមាន​ទាំងអស់​មាន​ចំនួន​៦ នាក់ ទី​១ លោក លី គាវ​ផេង ទី​២ អឿន សំអុល ទី​៣ លោក ឡោ គឹម​សាន ទី​៤ តាន់ សុំ​ឃីម ទី​៥ ធានា​គារ​អេស៊ីលីដា ហើយ​ការសម្របសម្រួល​ជាច្រើនលើក​ច្រើនសារ ដើមឡើយ​ដើមបណ្តឹង​ប្តឹង​តែ​ម្នាក់​ឈ្មោះ​លី គាវ​ផេង ទេ តែ​ក្រោយពី​ប្តឹង​ហើយ អ្នក​ទាំង​៤​នាក់​ទៀត​ក៏​ចូលរួម​ប្តឹង​ដែរ ដើម្បី​ទាមទារ​ចំនែក ហើយ​តុលាការ បាន​សម្រេចយក​ផ្ទះមួយ​ខ្នង​ដែលមាន ថ្ម​ក្រោម ឈើ​លើ​នេះ​ដាក់លក់​ដេញថ្លៃ​ចំនួន​៣​ដង ដំបូង​៩​ម៉ឺន​ដុល្លា តែ​ពុំមាន​អ្នកទិញ លុះ​ចុងក្រោយ​ធ្លាក់​ថ្លៃ​សល់​៥​ម៉ឺ​៧​ពាន់​ដុល្លា ហើយ​បាន​ចូល​ជា​ស្ថាពរ​រួចហើយ ដោយមាន ម្ចាស់​អ្នកទិញ​បានចេញ​ប្លង់​រួចរាល់ ទើប​ថ្ងៃនេះ​ចុះ​អនុវត្ត​ដីការ​បង្ខំ​ឲ្យ​ចុះចេញ ដើម្បី​ឲ្យ​ម្ចាស់​ថ្មី​គ្រប់គ្រង​ស្របច្បាប់​វិញ​។ ដោយ ប៊ុន រដ្ឋាImage19photo_2015-12-18_13-58-39 photo_2015-12-18_13-58-43 photo_2015-12-18_13-58-46 photo_2015-12-18_13-58-50 photo_2015-12-18_13-58-54 photo_2015-12-18_13-58-56 photo_2015-12-18_13-58-59 photo_2015-12-18_13-59-03 Image18 Image17 Image16 Image15 Image14