រថយន្ដ​តា​កូ​ម៉ា​១​គ្រឿង​ដាច់​របូត​កង​ក្រោយ ក្រឡាប់​ផ្ងារ របួស​មនុស្ស​ចំនួន​៤

0

​កំពង់ធំ​= រថយន្ដ​តា​កូ​ម៉ាព​ណ៍សរ ១​គ្រឿង ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ម​ម​ដល់​ចំនុចកើតហេតុ​ក៏​របូត​កង​ក្រោយ ធ្លាក់​ពី​ថ្នល់ជាតិ​៦២ ក្រឡាប់​ផ្ងារជើង​បណ្ដាលអោយ​មនុស្ស​៤​នាក់ រងរបួស​ធ្ងន់​៣​នាក់ និង​ស្រាល​១​នាក់ កាលពី​យប់​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​២១,២០​នាទី នៅ​994747_1662866290627786_7935469586001560591_nចំនុច​ភូមិ វល្លិ​យាវ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ត្រង់​ចន្លោះ​គីឡូ​មែត្រ លេខ​៣​និង​លេខ​៤ ។​
បើតាម​ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា អ្នកបើកបរ​មានឈ្មោះ លឹម វិចិត្រ ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ​របួសស្រាល រស់នៅ​ភូមិស្រ​យ៉ូ​វ សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ អ្នករួមដំណើរ ឈ្មោះ គឹម សុខ​យឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ របួសធ្ងន់ បាក់ដៃ​ស្ដាំ រស់នៅ​ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ និង ឈ្មោះ លឹ​ង យូ ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ របួសធ្ងន់ បាក់​ធ្កៀ​ម ម្នាក់ទៀត ឈ្មោះ ឡឹង តាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ របួសធ្ងន់​បែកក្បាល​ខាងក្រោយ ទាំង​២​នាក់​រស់នៅ​ភូមិ រលួស សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ ។​10308200_1662866340627781_4317545767994126287_n
​ក្រោយពី​កើតហេតុ ត្រូវ​រថយន្ដ​សា​ម៉ុ​យ​ដឹកយក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​ពេទ្យ ៥១៥ ក្នុង​ខេត្តកំពង់ធំ ចំណែក​រថយន្ដ​ត្រូវបាន រថយន្ដស្ទូច​យកទៅ រក្សាទុក នៅ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ និង​ប្រគល់ជូន ៕​ប៊ុន រិទ្ធី​1937196_1662866370627778_6938086170681607634_n1006333_1662866187294463_3891327817043112953_n

5673_1662866237294458_1216798552667757996_n994747_1662866290627786_7935469586001560591_n