លោក​ឃុន​ប៊ុន​ហូរ​មេ​បញ្ចា​ការ​កង​រាជ​អាវុធ​ស្រុក​ស្ទោង​បាន​យក​អំណោយ​ជួយ​ធ្វើ​បុណ្យសព បុរស​ម្នាក់​បាន​ដេក​ឈឺ​ស្លាប់​នៅលើ​គ្រែរ​ដោយ​គ្មាន​នរណា​ដឹង

0

​កំពង់ធំ =​លោក​ឃុន​ប៊ុន​ហូរ​មេ​បញ្ចា​ការ​កង​រាជ​អាវុធ​ស្រុក​ស្ទោង​តំណាងអោយ េ​ក​ឧ​ត្ត​ម ហង្ស​ថុល​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​នាំយក​អំណោយ​ដើម្បី​ជួយ​ធ្វើ​បុណ្យសព បុរស​ម្នាក់​បាន​ដេក​ឈឺ​ស្លាប់​នៅលើ​គ្រែរ​ដោយ​គ្មាន​នរណា​ដឹង កាលពី​ថ្ងៃទី​២១12421639_1681543965462787_100888937_n ខែធ្នូ​ឆ្នាំ​២០១៥ វេលា​ម៉ោង​១ និង​២០​នាទី​រសៀល នៅក្នុង​ភូមិ បឹង​លៀស សង្កាត់​អូ​រក​ន្ធោ​រ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​
​បើតាម​ប្រភព​ព​ត័​មាន​ពី​អ្នកភូមិ​បានអោយដឹងថា​ជនរងគ្រោះ​គ្មាន​ម៉ែឪ​បងប្អូន​ទេ មក​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​បងជីដូនមួយ​ឈ្មោះ ឆែរ អាយុ​៥៦​ឆ្នាំ​និង​ប្រពន្ធ ឈ្មោះ អស់​រយះពេល​ជាង​២០​ឆ្នាំ​មកហើយ ហើយ​បងជីដូនមួយ​នេះ​មានកូន ១២​នាក់ សព្វថ្ងៃ​ប្រកបមុខរបរ រកត្រី​បែប​លក្ខ​ណះ​គ្រួសារ​ដើម្បី​ចិញ្ចឹមជីវិត​ក្នុង​សភាព ក្រលំបាក់​តោក​យ៉ាន​ជាទីបំផុត រក​ព្រឹក​ខ្វះ​ល្ងាច រស់នៅក្នុង​ខ្ទម​ស្លឹក​ដោយ​ពោរពេញ​ដោយ​ក្ដី​អស់សង្ឃឹម និង​សូម​អំពា​នាវ រក​សប្បុរស​ធ​ម៍​ដើម្បី​ជួយផ្ដល់​ទី​ជំរក​ចែក​គាត់​ផង ចំណែក​កូន តូច​២​ពុំទាន បាន​ចូលរៀន​នៅឡើយ ហើយ​ហូបចុក​មិន​គ្រប់គ្រាន់​ចំណែក​កូន​ធំ​២​នាក់​បាន​ទៅធ្វើ​ការ​សំណង់ បាន​កំរៃ​តិចតួច​មិនអាច​ទប់ទល់​និង​ជីវភាព​បាន​។​12399128_1681554072128443_1274513217_n
ចំណែក​អំណោយ​កងរាជអាវុធហត្ថ​ស្ទោង ដែល​បាន​ចែកជូន​ក្នុង​ពិធី​បុណ្យសព​នេះ​មាន លោក ឃុន​ប៊ុន​ហូរ ជូន​ថវិការ​៤០​ម៉ឺន​រៀល អង្ករ​៥០​គីឡូក្រាម លោក សេង​ប៊ុន​តេង ២០​ម៉ឺន រៀល លោក លី កញ្ញា​រិ​ទ្ធ ១០​ម៉ឺន​រៀល ទឹកក្រូច​២​កេះ លោក សឿន សាម​៥​ម៉ឺន​រៀល លោក ប៊ុន លី ៤​ម៉ឺន​រៀល លោក​ទ្រី វណ្ណ​ដន ទឹក​សុទ្ធ​១០​យួរ សរុប ៨០​ម៉ឺន រៀល ព្រមទាំង​សប្បុរសជន សំរាប់​ចាត់ចែង​ពិធីបុណ្យ​តាម​ប្រពៃណី ព្រះពុទ្ធសាសនា ។​ប៊ុន រិទ្ធី 1422706_1681543942129456_1049924287_n12431628_1681543932129457_665358245_n12431260_1681544082129442_467321327_n1422706_1681543942129456_1049924287_n