កីឡាករ Miralem Pjanic បានបញ្ចប់ពីមន្ទិលសង្ស័យទាក់ទងនឹងអនាគតរបស់ខ្លួនដោយព្រមចុះកិច្ចសន្យាថ្មីរយៈពេល៣ឆ្នាំទៀតជាមួយក្លិបចចកខ្មៅ AS Roma ។ កីឡាករសញ្ជាតិបូស្នៀរូបនេះមានការទាក់ទងនឹងការផ្លាស់ទៅកាន់ក្លិបអ្នកមាន Paris Saint-Germain នៅរដូវក្តៅនេះប៉ុន្តែរូបគេបានអះអាងថា គេពេញចិត្តនឹងបន្តលេងឲ្យក្រុមរបស់លោក Rudi Garcia ។ ស្របពេលដែលកិច្ចសន្យាចាស់របស់គេនឹងត្រូវបញ្ចប់នៅរដូវកាលក្រោយ មានក្លិបធំៗជាច្រើនដូចជា PSG, Barcelona និង Manchester United បានបង្ហាញពី
ចំណាប់អារម្មណ៍ចង់បានកីឡាករ វ័យ ២៤ ឆ្នាំរូបនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្លិប Roma បានប្រកាសថា Pjanic បានឈានដល់កិច្ចព្រមព្រៀង ចុះហត្ថលេខាថ្មីបន្តលេងនៅទឹកដី Stadio Olimpico រហូតដល់ឆ្នាំ ២០១៨ ៕