( រូបភាពវីដែអូ ) កីឡាករ Ashley Cole បានប្រកាសថា នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសបន្ទាប់ពីរូបគេមិនជាប់ឈ្មោះក្នុងក្រុមតោកំណាចសម្រាប់យុទ្ធនាការ World Cup នៅរដូវក្តៅនេះ ។ គ្រូបង្វឹកតោកំណាចអង់គ្លេសលោក Roy Hodgson បានអះអាងថា តំណែងរបស់ខ្សែការពារតោខៀវ Chelsea រូបនេះនឹងត្រូវជំនួសដោយកីឡាករ Luke Shaw របស់ក្រុម Southampton ។ Cole និយាយក្នុងទំព័រ Twitter របស់ខ្លួនថា “ខ្ញុំយល់ព្រមចំពោះលោក Roy ដែលជ្រើសរើសកីឡាករវ័យក្មេង ឲ្យលេងក្នុងក្រុមជម្រើសជាតិហើយខ្ញុំគិតថាវាជាពេលដែលខ្ញុំត្រូវចូលនិវត្តន៍ហើយ” ។
គួរបញ្ជាក់ថា Cole បានចូលលេងឲ្យជម្រើសជាតិអង់គ្លេសចំនួន ១០៧ ប្រកួតហើយ ហើយរូបគេស្ថិតក្នុង លំដាប់ទី៥ក្នុងចំណោមកីឡាករដែលចូលលេងបានច្រើនជាងគេបំផុតរបស់អង់គ្លេស ៕