ប្រជាពលរដ្ឋ៨០% ភូមិប្រម៉ាត់ដី ចាប់អាជីពដាំពោតលក់ ផ្គត់ផ្គង់នៅក្នុងជីវភាពគ្រួសារ

0

​កំពង់ធំៈ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ប្រ​ម៉ាត់​ដី ជាង​៨០% បាន​ចាប់​អាជីព​ដាំ​ដំណាំ​ជា​លក្ខណៈ​គ្រួសារ ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​អាច​រក​ចំណូល​កាកកប​សម្រាប់​ដោះស្រាយ​ជីវភាព ដែល​កំពុង​តែមាន​ទីផ្សា​រ​ល្អ​នៅក្នុង​ខេត្ត​ក៏ដូចជា​តាម​ភោជនីយ៍ដ្ឋាន និង​អាហារ​ដ្ឋា​ន ក្នុង​ខេត្តកំពង់ធំ​។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ ក្នុងភូមិ​ប្រ​ម៉ាត់​ដី ឃុំ​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បាន​ចាប់​អាជីព​ដាំ​ដំណាំ​មកជា​យូរ​មកហើយ ភាគច្រើន ចាប់យក​អាជីព​ដាំ​បន្លែ​ដាំពោត​លក់​ដើម្បី​រកប្រាក់​កម្រៃ​សម្រាប់​ជួយ​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ​ដែលមាន​ទីផ្សារ​ជាង​ឆ្នាំមុន និង​មាន​ឈ្មួញ​មក​ទិញ​ដល់​ចំការ អាច​លក់​បានជា​រៀងរាល់ ថ្ងៃ ក្នុង​មួយ​ផ្លូន​២​ម៉ឺន​រៀល ដែល​អាច​ប្រមូល​ម្តង​លក់បាន​ជាង​៣​លាន​រៀល​ក្នុង​មួយ​លើក ក្នុង​មួយឆ្នាំ អាច​ដាំ​បាន​៣​ដង​។
​អ្នកស្រី​ឈឹម ម៉ឺន​ណាក់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៦ ក្រោយពី​ពី​រៀបការ​រួចមក ក្រុមគ្រួសារ​របស់​អ្នកស្រី​ក្រៅពី​ធ្វើស្រែ​បន្តិចបន្តួច​ក៏បាន​ដាំពោត​នៅក្នុង​ចំការ​ដ៏​តូច​មួយ​ដែល​អាច​បង្កលក្ខណៈ​ងាយ​ដល់​ជីវភាព​គ្រួសារ​រហូតដល់​សព្វថ្ងៃ ពីព្រោះថា​ដំណាំ​ពោត​មាន​ប្រ​យោ​ជ​ន៏​ខ្លាំង វា​អាច​ផ្តល់​ផល​បី​ដង​ក្នុង​មួយឆ្នាំ អ្នក​បាន​រៀបរាប់ថា ក្រោយពី​អ្នកស្រី បាន​រៀបកា​រួចមក នាំ​គ្រួសារ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត ដោយ​ការដាំ​បន្លែ​និង​ដាំ​ដំណាំ ជាច្រើន​មុខ​សម្រាប់​ទ្រ​ង​ទ្រង់​ជីវភាព​គ្រួសារ ដោយសារ​តែមាន​ជីវភាព​ខ្វះខាត​អ្នកស្រី​បាន ជួល​ដី​អ្នកភូមិ សម្រាប់​ដាំ​ដំណាំ ហើយក៏​បា​នប​ញ្ជូ​ល​ឲ្យ​កូនចៅ​បាន​រៀនសូត្រ​ផងដែរ ។​
​លោក ប៊ុន​ស៊ីណា ប្រធានភូមិ​ប្រ​ម៉ាត់​ដី​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់នៅ​ក្នុងភូមិ​នេះ​មាន​ប្រជាជន​ជាង​៨០%​បាននាំគ្នា​ដាំ​បន្លែ​ដាំពោត​សម្រាប់​លក់​គ្រួសារ​ខ្លះ​មាន​ដីស្រែ​បន្តិចបន្តួច​ក៏បាន​ដំណាំ​ពោត​វិញ ដែល​កំពុង​តែមាន​ទីផ្សា​រ រស់​រវ៉ើក ព្រោះ​អ្នកភូមិ​បាន​ប្រើ​ជីសរីរាង្គ​ធម្មជាតិ​មិន​ប្រើ​ជីគីមី​ឡើយ ដោយមាន មន្ត្រី​ជំនាញ​មកពី​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ លោក​បាន​បន្តថា ការប្រមូល​ផល​ពោត គឺ​ចាប់​តាំង ពី​ដាំ​រហូតដល់​ប្រមូល​ផល មាន​រយះពេល​២​ខែ​១០​ថ្ងៃ​គឺ​ដល់​ថ្ងៃ​កំណត់​កាប់​ពោត​ដើម្បី​ទៅ​លក់​នៅ​ទីផ្សា ហើយ​ក្នុងនោះ​មាន​អ្នក​មក​ទទួល​ទិញ​ដល់​ចំការ ក្នុង​តំលៃ​២​ម៉ឺន​រៀល​ក្នុង​មួយ​ផ្លូន ក្នុងនោះ​អាច​ប្រមូល​ផល​ពី​បន្លែ បង្ករ​ផ្សេងៗ​ផ្សំ​លក់ ដូចជា​ពីង​ប៉ោះ ត្រប់ សណ្តែក ស្ពៃ សម្រាប់​លក់​រក​ចំណូល​ប្រចាំថ្ងៃ ។​
​ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ ដែលមាន​អាជីព​ដាំ​បន្លែ បាន​សុំ​សំណូមពរ ដល់​ឯកឧត្តម អ៊ុត សំអន អភិបាល ខេត្តកំពង់ធំ ជួយ​សម្របសម្រួល​ឲ្យ​ពួកគាត់​បាន​លក់ នៅក្នុង​ផ្សារ​កំពង់ធំ​នៅក្បែរ​ផ្សារ​ផង ដោយសារតែ​ពួក គាត់​ពុំមាន​ទីតាំង​លក់​ពិត​ប្រក​ដ ត្រូវបាន​សន្តិសុខ និង​ប៉ូលិស​ប៉ុស្តិ៍ ដេញ ពីមុខ​ពីក្រោយ ពិការ​ក្នុង​ការលើក​បន្លែ​រត់ ព្រោះ ជីវភាព​ពួកគាត់​ពឹងផ្អែក​ទៅលើ ការលក់ដូរ​បន្តិចបន្តួច​នេះឯង សម្រាប់​ជីវភាព​គ្រួសារ និង​ផ្តល់​ថវិកា​ឲ្យ​កូន ប្រុស​ស្រី​បាន​បន្ត​កា​សិក្សា ។​ដោយ ប៊ុន រដ្ឋា

photo_2016-01-21_11-04-32 photo_2016-01-21_11-04-30 photo_2016-01-21_11-04-27 photo_2016-01-21_11-04-25 photo_2016-01-21_11-04-21