ខ្សែការពារ Rio Ferdinand បានសម្រេចចិត្តចាកចេញពីក្លិបបិសាចក្រហម Manchester United នៅរដូវក្តៅនេះបន្ទាប់ពីក្លិបមិនព្រមបន្តកិច្ចសន្យាថ្មីជាមួយគាត់ ។ ខ្សែការពារដែលបានចូលលេងឲ្យក្លិបតាំងពីឆ្នាំ២០០២រូបនេះ នឹងត្រូវបញ្ចប់កិច្ចសន្យារបស់ខ្លួននៅទឹកដី Old Trafford នារដូវក្តៅនេះ ។
យោងតាមគេហទំព័រ Daily Mail បានធ្វើការចុះផ្សាយថា នាយកប្រត្តិបត្តិរបស់ក្លិប Manchester United គឺលោក Ed Woodward បានបញ្ជាក់ប្រាប់ពីការសម្រេចចិត្តរបស់គេប្រាប់ដល់កីឡាករវ័យ៣៥ឆ្នាំរូបនេះបន្ទាប់ពីការប្រកួតបិទរដូវកាលជាមួយ Southampton កាលពីថ្ងៃអាទិត្យបានបញ្ចប់ ។ ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន BBC Sport បានបញ្ជាក់ថា Ferdinand មានគម្រោងលេងបន្តទៀតប៉ុន្តែពេលនេះគេមិនដឹងថាតើគាត់នឹងផ្លាស់ទៅលេងក្លិបណានោះទេ ៕