​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ចា​តិ​ខ្មែរ​ឆ្នាំ​២០១៥​និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៦

0

កំពង់ធំ = ឯកឧត្តម ឡុង​ផល អនុ​រដ្ន​លេខាធិការ​រ​និង​ជា​ប្រធាន​ក្រុមការងារ​ទី​១០​ដឹកនាំ​ទទួលខុសត្រូវ​ជម្រុញ​ការផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ចា​តិ​ខ្មែរ បាន​អ​ញ្ចើ​ញ​ជា​អ​ធិ​តី​ភាព​ក្នុង​
កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ចា​តិ​ខ្មែរ​ឆ្នាំ​២០១៥​និង​លើក​Image30ទិសដៅ​សម្រាប់​ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី ឧ​ត្ត​ម ប្រាក់​សា​រ៉ា​ត អភិបាលរង​ខេត្ត កំពង់ធំ លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន លោក​ជូ សំអាន ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ព្រមទាំង​អភិបាលស្រុក មន្ដ្រីនគរបាល មេភូមិ មេឃុំ មកពី​បណ្ដា​ស្រុក ក្រុង ទាំង​៨ ទូទាំង​ខេត្តកំពង់ធំ សរុប ១៨០​នាក់ កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ ។​Image28
​ក្នុង​ពិធី​នេះ លោក វី​រះ​សេនីយ៍​ទោ យឿ​ង សេរី​វុ​ឌ្ឍី នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ចា​តិ​ខ្មែរ បាន​អាន​សេចក្ដីណែនាំ​លេខ ០៣៩​ស ណ ចុះ​ថ្ងៃទី​១៥​ខែ ធ្នូ ឆ្នាំ​២០១៥​ស្ដីពី​កា​រព​ន្លឿ​ន ការផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ចា​តិ​ខ្មែរ សំដៅ សម្រេច​តាម​ផែនការ​ដែល​បានកំណត់ និង អាន​សេចក្ដីប្រកាស​លេខ ១០២៤៥​ប្រ ក ចុះ​ថ្ងៃទី​១៥ ខែធ្នូ​ឆ្នាំ​២០១៥​ស្ដីពី​និតិ​វិធី​និង​បែបបទ​នៃ​ការចេញលិខិត​បញ្ចាក់​ក្នុង​ឃុំ សង្កាត់​ដោយ​អាជ្ញា​ធ័​រ​ឃុំ សង្កាត់​ជូន​ប្រជា​ពល​រដ្ន សមរាប់​គោលដៅ នៃ​ការចុះឈ្មោះ​បោះឆ្នោត​ដោយ​លោក វី​រះ​សេនីយ៍​ងក លន ណា​ឡោម ស្នងការរង​ទទួល​ការងារ​អត្តសញ្ញាណ​កម្ម​។​Image29
លោក លន់ ណា ឡោម បាន​អាន សេចក្ដីប្រកាស របស់​ក្រសួងមហាផ្ទៃ​ស្ដី​ការ​អនុត្ត​ន៍​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជា​ពល​រដ្ន បន្ទាប់មក លោក ហាក់​មុង ហួត អភិបាលស្រុក​បារាណ៍ លោក ពេ​ជ​ថា​ល អធិការ​ស្រុក​សន្ទុក លោក​ចៅសង្កាត់ អាចារ្យ​លាក់ លោក​មេឃុំ​បន្ទាយ​ស្ទោង បាន​ឡើង​មានមតិ​និង​រាយការណ៍​ស្ដីពី​ការងារ​ដែល​សំរេចបាន និង​ឧបសគ្គ​ខ្លះៗ​ដែល​ជួបប្រទះ​កន្លងមក ខ្វះ​ឧបករណ៍​ម៉ាស៊ីន​ធ្វើការ ការធ្វើដំណើរ​ទៅតាម​ភូមិ​ឃុំ​មាន​ចំងាយ​ឆ្ងាយ ប្រជ​ពល​រដ្ន​មិន​ព្រមធ្វើ ដោយ​គិតថា​គាត់​ចាស់​ហើយ​មិន​ព្រមធ្វើ ខ្វះ​ការយល់ដឹង មានការ​លំបាក​ចំពោះ​អ្នក​បំលាស់​ទៅ​កន្លែង​រស់នៅ​គ្មាន​សំបុត្រកំណើត តែបើ​មាន​គឺ​ពុំបាន​ចុះ​ថ្ងៃខែ​អោយបាន​ច្បាស់លាស់ និង​បញ្ហា​ជា​ផ្សេងៗ​ជាច្រើន​ទៀត ។​Image31
ឯកឧត្តម ប្រាក់​សា​រ៉ា​ត អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា​ណែ​នាំអោយ​មន្ដ្រី​ដែល​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ទាំងអស់​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​បន្ថែមទៀត និង​សំណូមពរ​អោយ​បូកសរុប​ការងារ​អត្តសញ្ញាណប័ណ្ណ នៅតាម​ភូមិ​ឃុំ​ស្រុក ស្រង​នូវ​ទិន្ន័យ​ទូ​លេខ អោយបាន​ច្បាស់លាស់​ពិត​ប្រាកដ​សំរាប់​អ្នកធ្វើ​រួច​ប៉ុន្មាន អ្នក​មិនទាន​ធ្វើ​ប៉ុន្មាន​។​Image32
ឯកឧត្តម ឡុង​ផល បាន​អាន របាយការណ៍ សរុប លទ្ធផល​និង​ធ្វើ​បទ​បង្ហាញ​ស្ដីពី​ការងារ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ចា​តិ​ខ្មែរ គំរូ​ថ្មី ជូន​ប្រជា​ពល​រដ្ន​ក្នុង​ជំហាន​៣ ឆ្នាំ​២០១៦ ក្នុងនោះ លទ្ធផល​អនុវត្តន៍​បាន ស​ន្ទ​ស្សន៍​របស់​ក្រសួង​ចំនួន​ត្រូវ​ផ្ដល់​មាន ៥៣១២២៤​នាក់ ក្នុង​ផែនការ ចាប់​គិត​ដំណើរការ​ថ្ងៃទី ១៤ កក្កដា ២០១២​ដល់​២៣​មករា ២០១៦ ធ្វើបាន ៣៦៥៩៦០​នា់ក់ នៅ​ខ្វះ ១៦៥២៦៤​នាក់​ទៀត បន្ទាប់មក​ឧ​ត្ត​ម​បាន​មានប្រសាសន៍​ណែ​នាំអោយ​មន្ដ្រី​របស់​យើង​ខិតខំ អនុវត្តន៍​ការងារ​បន្ដ អោយបាន​លឿន ទាន់​ផែន​ការដែល​បានដាក់​អោយ បើ​មិនទាន និង​ធ្វើអោយ​រាង​ស្ទុះ​ការងារ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨៕​ប៊ុន រិទ្ធី Image33