សមុទ្រ គឺជាទីរមណីយដ្ឋានដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យនាថ្ងៃសម្រាកពីការងារ ឬការសិក្សា។ សមុទ្រមិនត្រឹមតែបំបាត់ភាពតានតឹងប៉ុណ្ណោះទេ តែវាមានប្រយោជន៍ផ្សេងទៀតដែលអ្នកមិនបានដឹងវា។ 1/ ប្រយោជន៍នៃខ្យល់អាកាស៖ ខ្យល់អាកាសនៅមាត់សមុទ្រមានអុកស៊ីហ្សែនជាងខ្យល់នៅក្នុងទីក្រុង។ ដូច្នេះនៅពេលអ្នកទៅលេងសមុទ្រអ្នកគួរតែដកដង្ហើមឱ្យបានពេញសួត ដើម្បីលាងសម្អាតឈាមឱ្យបានស្អាតជាងមុនអាចនាំសារធាតុចិញ្ចឹមបានប្រសើរជាងមុន។
2/ ប្រយោជន៍ពីទឹកសមុទ្រ៖ ទឹកសមុទ្រជាប្រភពនៃសារធាតុរ៉ែ និងវីតាមីនផ្សេងៗ នៅពេលអ្នកត្រាំទឹកសមុទ្រនឹងជួយព្យាបាលជម្ងឺស្បែកជួយសម្លាប់មេរោគបាក់តេរី និងជួយកាត់បន្ថយការរលាកនៃរបួសជួយឱ្យរបួសឆាប់ជាសះស្បើយជាងមុន។ 3/ ប្រយោជន៍នៃខ្សាច់៖ នៅពេលដែលអ្នកយកជើងមកប៉ះនៅលើដីខ្សាច់ ខួរក្បាល និងបញ្ចេញសារធាតុសេរ៉ូថូនីនដែលធ្វើឱ្យមានអារម្មណ៍ធូរស្រាល។
ក្រៅពីនេះគ្រប់ខ្សាច់ជួយកម្ចាត់កោសិកាស្បែកចាស់ៗបានយ៉ាងល្អ។ 4/ ប្រយោជន៍នៃពន្លឺព្រះអាទិត្យ៖ ពន្លឺថ្ងៃក្តៅស្រទន់ៗពោរពេញដោយវីតាមីនដែលមានប្រយោជន៍ចំពោះឆ្អឹង ហើយអាចជួយព្យាបាលជម្ងឺសោកសៅបានទៀតផង។ ប៉ុន្តែមិនមែនដោយសារការគេងហាលថ្ងៃនៅពេលរសៀលនោះឡើយ ហើយអ្នកគួរលាបឡេការពារកម្តៅថ្ងៃព្រោះពន្លឺព្រះអាទ្យិផ្តល់គុណវិបត្តិច្រើនជាងគុណសម្បត្តិ៕