ខ្សែប្រយុទ្ធ Radamel Falcao ត្រូវបានកោះហៅឲ្យចូលក្នុងក្រុមជម្រើសជាតិកូឡុំប៊ីសម្រាប់ ការប្រកួតពានរង្វាន់ពិភពលោកនៅប្រទេសប្រេស៊ីលនៅរដូវក្តៅនេះ ។ ខ្សែប្រយុទ្ធក្លិប Monaco រូបនេះមិនបានចូលលេងចាប់តាំងពីខែមករាមកម្ល៉េះបន្ទាប់ពីរូបគេបានរងរបួសសរសៃរពួរជង្គង់យ៉ាងធ្ងន់ធ្ងរដែលរបួសនេះត្រូវចំណាយពេលសម្រាកព្យាបាលពី៦ទៅ៩ខែ ។ ជាមួយគ្នានោះ មិត្តរួមក្រុមរបស់ Falcao គឺកីឡាករ James Rodriguez ក៏ត្រូវបានក្រុមជម្រើសជាតិកោះហៅផងដែរខណៈដែរអ្នកចាំទីក្រុម Nice គឺកីឡាករ David Ospina
និងកីឡាករ Fredy Guarin របស់ក្លិប Inter Milan ព្រមទាំងខ្សែប្រយុទ្ធ Luis Muriel របស់ក្រុម Udinese ក៏មានឈ្មោះដូចគ្នា ។ គួរបញ្ជក់ថា កីឡាករវ័យ ២៨ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបានចំនួន ១៧ គ្រាប់ឲ្យ Monaco នៅរដូវកាលនេះហើយរូបគេក៏រកគ្រាប់បាន ៩ គ្រាប់ផងដែរសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួនក្នុង យុទ្ធនាការវគ្គជម្រុះ World Cup ៕