ខ្សែបម្រើរបស់ក្លិប Queens Park Rangers កីឡាករ Park Ji-Sung បានប្រកាសថា គាត់សម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ ។ នៅរដូវកាលនេះ Park បានចំណាយពេលលេងឲ្យក្លិប PSV Eindhoven ក្នុងក្របខណ្ឌកំពូលប្រទេសហូឡង់ជាលក្ខណៈខ្ចីជើងប៉ុន្តែអតីតកីឡាករជម្រើសជាតិកូរ៉េខាងត្បូងរូបនេះត្រូវបាន គេជឿថា បញ្ហារបួសជង្គង់រាំរ៉ៃធ្វើឲ្យរូបគាត់សម្រេចចិត្តបែបនេះ ។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះប្រាប់សារព័ត៌មានកូរ៉េខាងត្បូងថា “ខ្ញុំគិតពីការចូលនិវត្តន៍តាំងពី ខែកុម្ភៈមកម្ល៉េះហើយរបួសជង្គង់ធ្វើឲ្យខ្ញុំមិនអាចបន្តលេងនៅរដូវកាលក្រោយបាន” ។ គួរបញ្ជាក់ថា Park ធ្លាប់លេងឲ្យបិសាចក្រហម Manchester United ចំនួន៧ឆ្នាំហើយ រូបគាត់ក៏ធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិកូរ៉េខាងត្បូងចំនួន១០០ប្រកួតផងដែរ ៕