​ ​ផ្ទុះ​ចម្រូងចម្រាស​ពេល​កសិករ​និង​ក្រុមហ៊ុន​ទឹកស្អាត ខ​ណះ​កាយ​ទំនប់​នាំ​ទឹកស្អុយ​ពី​អូរ​ព្រំដែន​ទៅ​ស្រោចស្រព​

0

បន្ទាយមានជ័យ​:កសិករ​ខ្មែរ​ដែល​ធ្វើស្រែ​ប្រាំង​និង​បុគ្គលិក​ជនជាតិ​ចិន​នាំ​ឧទ្យាន​កសិកម្ម​គំរូ​នៅ​ថ្ងៃទី​១៤​កុម្ភ​:​ឆ្នាំ​២០១៦ បាននាំគ្នា​កាប់​កាយ​ផ្តាច់​ទំនប់​មួយ​ដើម្បី​នាំ​ទឹកធុំ​ក្លិនស្អុយ​ពី​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​យកទៅ​ស្រោចស្រព​សង្គ្រោះ​ស្រូវប្រាំង​និង​ដំណាំ​រាប់សិប​ហិច​តា​ដែល​ប្រឈម​ស្វិត​ស្រពោន​។​
លោក​ហុន ,​លោក​ភោគ​តំណាង​កសិករ​នៅ​ភូមិ​សន្តិភាព​និង​លោក​យ៉ាង វី​ុ​យ​ហ្គូ ,​លោក​ស្សាង ហ្គូ​យ៉ាង ជនជាតិ​ចិន ជា​អ្នកបច្ចេកទេស​និង​គ្រប់គ្រង​នៃ​ឧទ្យាន​កសិកម្ម​គំរូ​មិត្តភាព​យូ​ណាន​(​ចិន​)-​បន្ទាយមានជ័យ​(​កម្ពុជា​)​នៅ​ចំណុច​អូរ​ល្ហុង​និង​ចំណុច​បឹង​ក្របៅ​ភូមិ​សន្តិភាព​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​អោយដឹង​ថ្ងៃទី​១៥​កុម្ភ​:​ថា​:​ដោយសារ​វាលស្រែ​ប្រាំង​ស្រូវ​អី​ុ​អែ​៊​រ​ចុងក្រោយ​ពួកខ្លួន​ទំហំ​ជាង​៥០​ហិច​តា​និង​ដីស្រែ​បង្ហាញ​ទំហំ​៨​ហិច​តា​,​ដំណាំ​២​ហិច​តា ក្នុង​ឧទ្យាន​ប្រឈម​អស់​ទឹក ទើប​ពួកខ្លួន​សុ​ុ​អន្តរាគមន៍​ពី​លោក​អភិបាល អភិបាលរង​ខេត្ត​និង​មន្ទីរ​កសិកម្ម​ខេត្ត​ដើម្បី​បើក​កាប់​កាយ​ទំនប់​មួយ​បង្ហូរ​នាំ​ទឹក មាន​ក្លិនស្អុយ​នៅ​អូរ​ព្រំដែន​កម្ពុជា​- ថៃ​ទៅ​ស្រោចស្រព សង្គ្រោះ​ស្រូវប្រាំង​និង​ដំណាំ​ចុងក្រោយ​របស់​ពួកខ្លួន​។​
ករណីនេះ លោក​ឌឹ​ក តំណាង​ក្រុមហ៊ុន​អាន​កូ​វ៉​ត​ធឺ​ស័​ប​ប្លាយ​,​លោក​ឆៃ យ៉ា មេ​សន្តិសុខ​ក្រុមហ៊ុន​កា​សុ​ី​ណួ​ូ​ហ្គោល​ដិ​ន​ក្រោ​ន​និយាយថា​:​ពួកខ្លួន​ស្ទើរ​អត់ទ្រាំ​មិនបាន​ព្រោះ​អ្នក​ទាំងនោះ ពុំបាន​ស្នើ​សហការ​សុំ​ក្រុមហ៊ុន​ដើម្បី​កាយ​ទំនប់​បើក​ទឹកអូរ​ព្រំដែន​នោះឡើយ​។ ត្បិត​ទំនប់​និង​ផ្លូវ​នោះ ក្រុមហ៊ុន​ជា​អ្នក​ទប់​ដើម្បី​បញ្ច​ល់​ទឹក​រដូវវស្សា​បញ្ចូល​អាង​ទឹកអូ​ខៃ​ដន​ផង​និង​រក្សា​ទឹក​បម្រុង​ទុក​បម្រុង​បន្ថែម​ដើម្បី​ផលិត​ទឺ​ក​ស្អាត​ផ្គត់​ផ្គង​ពលរដ្ឋ​ជាង​៧​មឺ​ុ​ន​នា​ក់នៅ​ក្រុង​ប៉ោយប៉ែត​ផង​។​
លោក​ខាត់ ធា មន្ត្រី​សាខា​ក្រុង​ប៉ោយប៉ែត​ត្រូវ​លោក​អភិបាលក្រុង​ចុះទៅ​សម្របសម្រួល​រឿង​ប្រទូស្ត​រ៉ា​យ​នេះ​។​តែ​លោក​និយាយ​ការពារ​ខ្លួន​ថា លោក​មកជា​លក្ខណ​:​គ្រួសារ ពុំមែន​មកជា​មន្ត្រី​អាជ្ញាធរ​ទេ​ព្រោះ​ចំណុច​កើត​ទំនាស់​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​សន្តិភាព​ស្រុក​ម៉ាឡៃ តែ​ពលរដ្ឋ​ត្រូវ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​។​
ភាគី​បាន​តឹង​ស​សៃ​-​ក ហើយគ​ម្រាម​គ្នា​ទៅវិញទៅមក​។​ខាង​ភាគី​កសិករ​បាន​រិះគន់​ម្តង​ម្តងទៀត​ដល់​ក្រុមហ៊ុន​អាន​កូ​ថា មានបំណង​ធ្វើអោយ​កសិករ​ជួប​បញ្ហា​រឿង​ទឹក​រៀងរហូត​ដូចជា​រដូវវស្សា​ត្រូវ​ទឹក​ជន់​លិច ឯ​រដូវប្រាំង​ធ្វើអោយ​អត់​ទឹក​។​បច្ច័យ​អាក្រក់​ដូច្នេះ នាំអោយ​កសិករ​អស់​សង្ឃឹមលើ​ការធ្វើ​ស្រែ ហើយ​បង្ខំចិត្ត​លក់​ដីស្រែ​តម្លៃថោកៗ​ទៅ​អ្នករត់​ការអោយ​ក្រុមហ៊ុន​។​
ភាគី​ទាំង​២ ទំនងជា​ឯកភាពគ្នា​ងោ​យ​បង្ហូរទឹក​អោយ​ល្មម​គ្រប់គ្រាន់​ដើ​ម្បូ​ី​សង្គ្រោះ​ស្រូវ​និង​ដំណាំ តែ​ត្រូវ​កំណត់​រយ​:​ពេល​ថា​២​ឬ​៣​ថ្ងៃ យប់​ដែរ​ដើម្បី​កុំ​អោយប្រើ​ទឹក​ខ្ជះខ្ជាយ​និង​អស់​ទឹក​ពី​អូរ​ព្រំដែន​ដែលជា​ទឺ​ក​បម្រុង​ទុក​នោះដែរ​៕​ដោយ​:​ឃិន គ​ន្ធា​

photo_2016-02-15_12-53-26 photo_2016-02-15_12-53-18 photo_2016-02-15_12-53-13