ពិធី​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​សង្កាត់ នៃ​ក្រុង​សៀមរាប

0

​សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤ ឯ​.​ឧ ឃឹម ប៊ុន​សុង ប្រធាន​គណ​:​ក​ម្មា​ធិ​កា​គណ​:​បក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប ព្រមទាំង ឯ​.​ឧ អស់លោក លោកស្រី​ជា​អនុប្រធាន ជា​សមាជិក សមាជិកា​ក្រុមការងារ​គណបក្ស​ខេត្ត​ចុះជួយ​ក្រុង​សៀមរាប បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ទាំង​១៣​សង្កាត់ ក្នុង​ក្រុង​សៀមរាប ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ការណែនាំ​នូវ​នីតិវិធី​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ នៅ​ស្នាក់ការ​គណបក្ស​ខេត្តសៀមរាប ។ ​

​ ​ ​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក ទេព ប៊ុន​ឆាយ ប្រធាន​គណ​:​បក្ស​ប្រជាជន​កម្ពុជា​ក្រុង​សៀមរាប​បាន​មានប្រសាសន៍ថា ពិធី​សំណេះសំណាល​នាពេលនេះ ធ្វើឡើង​ដើម្បី​ពញ្ញាក់​ស្មារតី និង​ក្រើនរំលឹក​ដល់​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សា និង​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ទាំង​១៣ សង្កាត់ ក្នុង​មុខតំណែង និង​ជា​អង្គ​បោះឆ្នោត បាន​ជ្រួតជ្រាប​ច្បាស់​ពី​ការបោះឆ្នោត និង​ការចូលរួម​បោះឆ្នោត​ទាំងអស់គ្នា​របស់​សមាជិក សមាជិកា​ក្រុមប្រឹក្សា ដែល​ត្រូវ​ចូលរួម​បោះឆ្នោត​ដោយផ្ទាល់​នោះ​ផងដែរ ។

មានប្រសាសន៍​សំណេះសំណាល​នោះដែរ ឯ​.​ឧ ឃឹម ប៊ុន​សុង បាន​មានប្រសាសន៍​ក​កោតសរសើរ​ចំពោះ​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សា និង​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ក្នុង​មុខតំណែង និង​ជា​អង្គ​បោះឆ្នោត ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សំណេះសំណាល​នេះ ហើយ​ឯ​.​ឧ ក៏បាន​ជម្រុញ​ឲ្យ​បេក្ខជន​ឈរឈ្មោះ​ទាំងអស់​ខិតខំ ប្រឹងប្រែង ស្វែងរក​ការគាំទ្រ​ឲ្យ​បាន​ច្រើន ជាពិសេស សមាជិក សមាជិកា​ក្រុមប្រឹក្សា​ទាំង​១៣​សង្កាត់ ក្នុង​ក្រុង​សៀមរាប​ក្នុង​មុខតំណែង និង​ជា​អង្គ​បោះឆ្នោត ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់​នូវ​លេខ​រៀង ដែល​បានកំណត់​នៅលើ​សន្លឹកឆ្នោត ។

ឯ​.​ឧ ឃឹម ប៊ុន​សុង ប្រធាន​គណ​:​ក​ម្មា​ធិ​កា​គណ​:​បក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប​បាន​មានប្រសាសន៍​បន្តថា ការទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​នេះ គឺ​អាស្រ័យ​លើ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ទាំងអស់ ក្នុង​មុខតំណែង និង​ជា​អង្គ​បោះឆ្នោត តែប៉ុណ្ណោះ ។ យោងតាម​ខិតប័ណ្ណ​ស្ដីពី​ការយល់​អំពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ ឆ្នាំ​២០១៤ នេះ បាន​ឲ្យ​ដឹងថា នឹង​ចាប់​ផ្ដើមឡើង​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៣​រសៀល ។

សម្រាប់​ការបោះឆ្នោត​នេះ គឺ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំងអស់​ក្នុង​មុខតំណែង គឺជា​អ្នកបោះឆ្នោត ត្រូវ​ភ្ជាប់​មកជា​មួយ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ប្រើប្រាស់​នៅ​ថ្ងៃ​បោះឆ្នោត ជាពិសេស​បំផុត​នោះ នៅ​ថ្ងៃ​បោះឆ្នោត​ក៏មាន​អ្នក​អង្កេត​ការណ៍​មកពី​គ្រប់​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត ដើម្បី​បង្ហាញ និង​បញ្ជាក់​ពី​ភាពយុត្តិធម៌​នៃ​ការបោះឆ្នោត​ផងដែរ ។​ ​ ​ ​ដោយ លោក ខេង ខេមរា​ ​Sequence 01.Still003 Sequence 01.Still004 Sequence 01.Still002