​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ ចំនួន ០៣ រូប

0

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ ចំនួន ០៣ រូប ដែល​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជួបប្រទះ​នឹង​ការលំបាក​ក្នុង​ការងារ ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ ។​

​ពល​ការិនី​ទាំង ០៣​រូប មានឈ្មោះ​ដូចខាងក្រោម​៖

១- ឈឹម ហន អាយុ ៣១ ឆ្នាំ នៅ​ភូមិ​ទួល​ច្រេះ ឃុំ​ចំបក់ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង បាន​ទៅធ្វើ​ការ​ជា​អ្នក​បោសសំអាត​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០១៥ និង​បានមក​ស្ថានទូត នៅ​ថ្ងៃទី​១៥ ខែ កុម្ភៈ ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។​

២- យ៉េក រ៉​ន អាយុ ២៦ ឆ្នាំ នៅ​ភូមិ​ត្រកួន​ទែ​ក ឃុំ​ព្រៃ​ខ្នង ស្រុក​កំពត ខេត្តកំពត បាន​ទៅធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ និង​បានមក​ស្ថានទូត នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។​

៣- ឡុង គឹ​ង អាយុ ៣០ ឆ្នាំ នៅ​ភូមិ​កាំបិត ឃុំ​ង​ន ស្រុក​សន្តាន់ ខេត្តកំពង់ធំ បាន​ទៅធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ ពល​ការិនី​រូបនេះ​ត្រូវបាន​ថៅកែ​នាំមក​ស្ថានទូត នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​ដោយសារ​មាន​សុខភាព​មិនល្អ និង​មិនអាច​ធ្វើការ​បាន​។

​ដោយ​ពល​ការិនី ឡុង គឹ​ង មាន​ស្ថានភាព​កំសត់​ទុរគត ស្ថានទូត​បាន​នាំទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ និង​ចេញថ្លៃ​បង់ពិន័យ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ព្រមទាំង​ទិញ​សំបុត្រ​យន្តហោះ ឲ្យ​ត្រឡប់មក​មាតុប្រទេស​វិញ​។​

​កំឡុងពេល​រង់ចាំ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ ស្ថានទូត​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ការហូប​-​ចុក ជូន​ដល់​ពល​ការិនី​ទាំង​០៣​រូបនេះ​។​

​ពល​ការិនី​ទាំង ០៣​រូប​ខាងលើ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង ០៧:៥០​នាទី ព្រឹក តាម​ជើងយន្តហោះ AK ៥៣៦​។​