រថយន្ដ​យី​ឌុប​បុក​និង​លុច​ស៊ី​ស​៣៣០ របួសស្រាលម្នាក់​និង​ស្លាប់​ម្នា​ក់នៅ​កន្លែងកើតហេតុ​

0

 

​សៀមរាប = បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ដ​យី​ឌុប​ម៉ា​HINO បុក​និង​លុច​ស៊ី​ស​RX330 ធ្វើអោយ​បុរស​ម្នាក់​របួសស្រាល​និង​ម្នាក់ទៀត​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​12813962_190477301322020_8073238455986809471_nវេលា​ម៉ោង​៣​រសៀល​និង​១០​នាទី​ថ្ងៃទី​១​ខែ​មិនា ឆ្នាំ​២០១៦​ត្រង់ចំណុច​ខាងកើត​ផ្សា​សសរ​ស្ដ​ម ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​យី​ឌុប​ព​ណ៍សរ​ឆ្នូត ពាក់​ផ្លាកលេខ ព្រះសីហនុ 3A 0641 បើកបរ​បញ្ច្រាសទិស​គ្នា ពី​កើ​តទៅ​លិច មកដល់​ចំនុចកើតហេតុ​ក៏​បុក​គ្នា​ជាមួយ​រថយន្ដ​លុច​ស៊ី​ស ពណ៍​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2AG 3312 លឺ​សំលេង​ប្រាវ​លានលឺ​ដូច​រន្ទះ​ធ្វើអោយ​ផ្ញា​ក់​ផ្អើ​រ​ដល់​ប្រជាព​រដ្ន​ក៏​នាំគ្នា​មក​មើលឃើញ​បុរសរងគ្រោះ​ដេក​ដួល​ស្លាប់​នៅលើ​ថ្នល់ជាតិ​លេខ ០៦​និង​ម្នាក់ទៀត​របួសស្រាល​។​12800410_190477354655348_6742054675621367007_n
តាម​ប្រភព​បន្ថែមថា​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ​ណត ណែន អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ពងទឹក ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជ ខេត្តព្រៃវែង ស្លាប់ រួម​ដំណើរ ឈ្មោះ​លាង ថន អាយុ ៦៧​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ រងរបួស​ស្រាល ដោយឡែក​អ្នកបើកបរ​រថយន្ត​HINO​បង្ក​ត្រូវបាន​ចុះ​ពី​រថយន្ដ​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល​
វីរ​សេនីយ៍​ត្រី ទេព ពុំសែន ប្រាប់ថា​មូលហេតុ​បណ្ដាលមកពី​រថយន្ដ​យី​ឌុប​ឡើង​វ៉ា​ទើបបាន​គ្រោះថ្នាក​ចរាចរណ៍​បែបនេះ​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​រួច​ប​ញ្ចូ​ន​សាកសព​ជនរងគ្រោះ​អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី អ្នករងរបួស​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំណែក​រថយន្ដ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​យក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ហើយ​សមត្ថកិច្ច​កំពុងតែ​កសាង​សំនុំរឿង និង​តាម​ចាប់​ជនបង្ក​ដើម្បីអោយ​ចូលខ្លួន មក​ដោះស្រាយ​តាមច្បាប់ ។​
ប៊ុន រិទ្ធី​12813926_190477327988684_8426814498683153274_n