ឃាត់ខ្លួន​មនុស្ស ប្រុស​ស្រី​១៥​នាក់​និង រឹបអូស​ឧ​បករ​ណ៏​ពាក់​ព​ន្ធ័ មួយចំនួន​បញ្ជូនទៅ​តុលាការ​

0

​សៀមរាប​=​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដែល​ដឹកនាំ​ដោយ​តំណាង​អយ្យការ​បាន​ចុះបង្ក្រាប​ទីតាំង​លក់​ឆ្នោត​ដ៍​ធំ​មួយ និង​នៅក្នុង​ក្រុមហ៊ុន​ខូ​តែ​ល (Coo Tel ) ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​១៥​នាក់ និង​ដកហូត​ឧ​បករ​ណ៏​ពាក់​ព​ន្ធ័​មួយចំនួន រួច​aបញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ហេតុការណ៍​ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ទល់មុខ​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប​។​
លោក​វីរ​សេនីយ៍​ឯក ភឹង ចិន្តា​រ៉េត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បានឱ្យដឹងថា ការចុះ​បង្ក្រាប​ទីតាំង​លក់​ឆ្នោត​ចំនួន​ពីរ​កន្លែង​ផ្សេងគ្នា​ក្នុង​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០១៦ ទីតាំង​ទី​១ លក់​ឆ្នោត​ខ្មែរ​និង​ឆ្នោត​យួន ស្ថិតនៅក្នុង​ទឹកដី​សង្កាត់​គោកចក និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ជា​អ្នកដើរ​លក់​ឆ្នោត​នៅក្នុង​ខេត្ត​ឱ្យ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​ខាងលើ​ព្រមទាំង​ដកហូត​សម្ភារៈ​កត់​ឆ្នោត​មួយចំនួនធំ រួច​បន្ត​មក​ធ្វើការ​បង្ក្រាប​ទីតាំង ទី​២ នៅក្នុង​image-480ក្រុមហ៊ុន​ខូ​តែ​ល ដែល​លេង​ល្បែងស៊ីសង​(​ឆ្នោត​)​តាម​ប្រព័ន្ធ​អ៊ិ​ធឺ​ណែ​ត រួច​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី ចំនួន​១១​នាក់ ក្នុងនោះ​មាន​នាយករង​ក្រុមហ៊ុន​ម្នាក់ និង​ដកហូត​សម្ភារៈប្រើប្រាស់ ដែល​ពាក់​ព​ន្ធ័​មួយចំនួន​រួមមាន​៖​កុំ​ព្យូ​រ​ទ័​រ​ចំនួន​១៥​គ្រឿង ម៉ាស៊ីន​ព្រី​ន​កន្ទុយលេខ​១​គ្រឿង ផ្ទាំង​លទ្ធផល​ឆ្នោត​ចំនួន​៩​ផ្ទាំង អត្តសញ្ញាណប័ណ្ណ​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​១០​និង​ក្រដាស​សៀវភៅ​កន្ទុយលេខ​មួយចំនួន ហើយ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​ខាងលើនេះ អាច​លក់​បានតែ​ឆ្នោត​ឡូតូ ឬ​ឆ្នោត​កោស​ជា​សន្លឹក ដែលមាន​លេខ​ចំនួន​៥​ខ្ទង់ និង​រង្វាន់​លួង​ចិត្ត​ចាប់ពី​លេខ​៤​ខ្ទង់​ចុះ​តែប៉ុណ្ណោះ ផ្ទុយទៅវិញ​ក្រុមហ៊ុន​នេះ បាន​លួចលាក់​លក់​ឆ្នោត​លេខ​២​ខ្ទង់ គឺ​ឆ្នោត​យួន ឆ្នោត​សៀម​ជាដើម ដែល​ខុសពី​សេចក្តីសម្រេច​របស់​សាលាខេត្ត គឺ​លក់​តែ​ឆ្នោត​៥​ខ្ទង់​ឬ​ឡូតូ ទើប​ជាការ​ស្របច្បាប់​។ image-479
​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៥​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​នៅ​រសៀល​ថ្ងៃទី​១​ខែ​មិនា​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាមច្បាប់ ជុំវិញ​ករណី​ខាងលើនេះ លោកស្រី សុខ រម្យ​នា ប្រធាន​ផ្នែក​លក់​ឆ្នោត​ខ្មែរ​ឡូតូ​៥​ខ្ទង់ ទូទាំងប្រទេស បាន​បកស្រាយ​ថា ក្រុមហ៊ុន​ឆ្នោត​របស់​លោកស្រី​មាន​អា​ញ្ញាប​ណ្ណ័​ត្រឹមត្រូវ និង​គោរព​តាម​សេចក្តីសម្រេច​របស់​សាលាខេត្ត​សៀមរាប ចំណែក កូនកញ្ច្រែង​) ប្រមាណ​ជាង​៦០​នាក់​ដែល​កំពុង​លក់​ឱ្យ​រាល់ថ្ងៃ គឺ​ក្រុមហ៊ុន​បាន​កូ​ពី​អា​ញ្ញាប​ណ្ណ័​ឱ្យ​ពួកគាត់​លក់​ឆ្នោត​ខ្មែរ​៥​ខ្ទង់ ប៉ុន្តែ​អ្វីដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពួកគាត់​នោះ គឺ​មកពី​ពួកគាត់​លោភលន់​ចង់បាន​លុយ​ហួសហេតុ ធ្វើឱ្យ​មេ​ឆ្នោត​និង​បុគ្គលិក​មួយចំនួន​ឃុបឃិត​គ្នា ធ្វើការ​ក្រៅ​និតិ​វិធី​ច្បាប់​របស់​ក្រុមហ៊ុន ៕​ប៊ុន រិទ្ធីimage-483