ខេត្តកណ្តាលៈ ប្រជាកសិករម្នាក់ប្រកបរបរដាំបន្លែខាត់ណាផ្កាបានពង្រាយខ្សែលួសពទ្ធ័ជុំវិញចំការបន្លែរបស់ខ្លួនរួចតដុំឆក់ម្បីឆក់សត្វកណ្តុលបែរជាឆក់មនុស្សម្នាក់ស្លប់នៅនឹងកន្លែងកើតហេតុ ។
ករណីឆក់មនុស្សស្លាប់កើតឡើងឡើងថ្ងៃទី០១ខែមិនាឆ្នាំ២០១៦វេលាម៉ោង៣នឹង៣០នាទីបភ្លឺ ចំណុចដីចំការមួយកន្លែងស្ថិតនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ត្តណ្តាល។ជនរងគ្រោះឈ្មោះហិុន វិចិត្រភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិដីឥដ្ឋកោះផុស២ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរកសិករ(ស្លាប់) ។ ម្ចាស់ចំការដែលពាក់ព័ន្ធក្នុងករណីមនុស្សឃាតដោយចេតនា ឈ្មោះឌី ដឹប ភេទប្រុសអាយុ៥០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិដីឥដ្ឋកោះផុស២ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរកសិករ(គេចខ្លួន) ។
លោក អ៊ុង ស៊ីឡាក់ នាយប៉ុស្តិរដ្ឋបាលឃុំដីឥដ្ឋ បានឲ្យដឹងថានៅយប់ថ្ងៃទី២៩ ខែកុម្ភះឆ្នាំ២០១៦ ជនសង្ស័យម្ចាស់ចំការបានដាក់ពង្រាយខ្សែលួសដើម្បីឆក់សត្វកណ្តុលនៅដីចំការដាំបន្លែខាត់ណារបស់ខ្លួនស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស២ តែមិនបាននៅចាំមើល ក៏ដើរទៅផ្ទះដេកបាត់ លុះដល់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង៣និង៣០នាទីទាបភ្លឺ ជនរងគ្រោះបានមកឆក់ត្រីបានដើរកាត់ដីចំការដាំខាត់ណារបស់ជនសង្ស័យក៏បានទាក់និងខ្សែលួសផ្ទុកចរន្តភ្លើងបំឡែងចេញពីដុំឆក់ចាប់អាគុយដួលឆក់ស្លាប់នៅនិងកន្លែងកើតហេតុតែម្តង ។ ក្រោយពីទទួលបានពត៏មានថាមានករណីឆក់មនុស្សស្លាប់ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានចុះដល់កន្លែងកើតហេតុធ្វើការហុំព័ន្ធនិងការពារកន្លែងកើតហេតុ រួចរាយការណ៏ទៅជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី ។ មន្ត្រីជំនាញកោសល្យ
វិច័យស្រុកកៀនស្វាយបានបញ្ជាក់ថា ជនរងគ្រោះពិតជាឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន។




































