លោកយាយ​ចាស់​៣​នាក់​អំពាវនាវ​រកស​ប្បុរ​សធ​ម៍​ជួយ​ព្រោះ​គ្មាន​ទីពឹង​

0

​កំពង់ធំ =​លោកយាយ ផាន់ អាយុ​១០១​ឆ្នាំ​ម្នាក់ បានរស់នៅ​ជាមួយ​កូនស្រី​បង្កើត​២​នាក់​សុទ្ធតែ​ចាស់ជរា​ទាំងអស់ កូន​ទី​១ ឈ្មោះ​យាយ ផៃ អាយុ​៧៣​ឆ្នាំ កូន​ទី​២ ឈ្មោះ​យាយ ផា អាយុ​៧០​ឆ្នាំ ទាំង​៣​នាក់​ម៉ែកូន រស់នៅ​ភូមិ ត្រាំ​ង ឃុំ​សុចិត្រ ស្រុក​សណ្ដាន ខេត្តកំពង់ធំ​។​12788211_1694565194161777_1299990247_n

យាយ ផៃ និង​យាយ​ផា ជា​ស្ដ្រី​ម៉េ​ម៉ា​យ​តាំងតែ​ពី​ក្មេង រហូតដល់​វ័យ​ចំណាស់ រស់​នៅតែ​ជាមួយ​ម្ដាយ​រហូតមក​សព្វថ្ងៃ​មាន​វ័យ​ចំណាស់​រាងខ្លួន កំពុងតែ​ទទូច​សុំអោយ​សប្បុរស​ធ​ម៍​ជិត​ឆ្ងាយ ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស ជាពិសេស​អាជ្ញា​ធ័​រ​ខេត្តកំពង់ធំ​បាន​ជួយ​ដល់​ពួកគាត់​ដោយសារតែ​ពួកគាត់​ពួកគាត់​ពុំមាន​កំលាំង​ធ្វើការ​រស់​លុយ​ចិញ្ចឹមជីវិត​ដូច​កាលពីមុន ហើយ​កំពុងមាន​ជំងឺ​ប្រចាំកាយ​ធ្វើអោយ​ពួកគាត់​ខ្វះ​ខាត់​យ៉ាងខ្លាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​
​សព្វថ្ងៃ យាយ​ទាំង​២​នាក់​បងប្អូន​មាន​មុខរបរ​ស៊ីឈ្នួល​ដក់​ដំឡូង​អោយគេ ក្នុង​១​ថ្ងៃ​រកលុយ​បាន​១​ម៉ឺន​រៀល​សំរាប់​ចិញ្ចឹម​ម្ដាយ​ចាស់ ជួន​ថ្ងៃ​ខ្លះ​ឈឺ រកលុយ​តែ​៦០០០​រៀល ត្រូវ​ការទិញ​ថ្នាំលេប​ផង​នោះ​ធ្វើអោយ​ពួកគាត់​ជួបប្រទះ​និង​ជីវភាព​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច ៕​ប៊ុន រិទ្ធី​
12804514_1694565170828446_1545282590_n12784426_1694565164161780_1691131506_n