ពិធី​បោៈ​ឆ្នោត​ជ្រើសរើស​សកម្មជន​យុវជន​ភូមិ​ឃុំ​ក្រោម​អ​ធិ​តី​ភាព​ឯកឧត្តម សុខ​លូ អភិបាលរង​ខេត្តកំពង់ធំ​

0

​កំពង់ធំ =​រយះពេល​ពេញ​មួយ​ថ្ងៃទី​៦​ខែ​មិនា​ឆ្នាំ​២០១៦​នេះ ក្រុមការងារ​ចុះជួយ​ឃុំ​បន្ទាយ​ស្ទោង​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​សហការ​ជាមួយ​គណបក្ស​ឃុំ​សាខា​បក្ស​ភូមិ​ដើម្បី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​តំណាង​យុវជន​ឆ្នើម​ថ្នាក់ភូមិ និង​ថ្នាក់ឃុំ​ប្រកបដោយ​ប្រជាធិបតេយ្យ Image24ស្របតាម​ការណែនាំ​រប​ស់​ថ្នាក់ដឹកនាំ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពង់ធំ​ដែល​បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត​បន្ទាយ​ស្ទោង​។​
បន្ទាប់ពី​ការបែងចែក​ក្រុមការងារ​ចុះ​អនុវត្ត​ន៏​នៅ​ថ្នាក់ភូមិ​ទាំង​១៥​ភូមិ​ពេញ​មួយ​ព្រឹក​. និង​នៅពេល​រសៀល តាម​សំណូមពរ ឯកឧត្តម សោម ស៊ុន សមាជិក​អចិ​ន្ត្រៃ​គណបក្ស​ខេត្ត និង​ឯកឧត្តម សុខ លូ អនុប្រធាន​ប្រចាំការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុងការ​បោះឆ្នោត​នៅ​ថ្នាក់ឃុំ​ដែលមាន​យុវជន​ឆ្នើម​ចំ​នួ​យ​២៩​នាក់​បាន​ឈរឈ្មោះ​បោះឆ្នោត ដែល​អញ្ជើញ​មកពី​សាខា​បក្ស​ភូមិ​និង​ឃុំ បាន​ឡើង​ឧទ្ទេសនាម​ជា​បេក្ខជន​ឈរឈ្មោះ​សម្រាប់​បោះឆ្នោត​ថ្នាក់ដឹកនាំ​យុវជន​ឃុំ ក្នុងនោះ​មាន​ចំនួន​៨​នាក់​បាន​ជាប់ឆ្នោត ។​Image27
​ឯកឧត្តម សោម ស៊ុន​ក៏បាន​ថ្លែងអំណរគុណ​ដល់ លោក​ឈុន ប៊ុនធឿន អនុប្រធាន​ក្រុមការងារ និង​សហការី​ខ្ញុំ​ទាំងអស់ ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស ឃុំ និង ភូមិ ពិសេស​ក្មួយៗ​យុវជន​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​នេះ​និង​សូម​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម សុខ លូ ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត និង​ប្រាជ្ញា ជួយ​កិច្ចការ​នេះ​ដោយស្មោះ​និង​អស់ពី​ចិត្ត​ពី​ថ្លើម រហូតដល់​ក្រុមការងារ​យើងខ្ញុំ​សម្រេច​ភារកិច្ច​ដែល​បក្ស​ប្រគល់ជូន​។​Image28
​ឯកឧត្តម សុខ លូ​បាន​មានប្រសាសន៍ថា​ខ្ញុំ​រីករាយ​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​ជ្រើសរើស​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឃុំ​បន្ទាយ​ស្ទោង ក្នុងស្រុក​ស្ទោង​ខេត្តកំពង់ធំ​និង សូម​អរគុណ​ឯកឧត្តម​សោម​ស៊ុន​និង​សហការី​ព្រមទាំង​បងប្អូន​ទាំងអស់​ដែល​បាន​ខិតខំ​បព្ចាប់​ការបោះឆ្នោត​ជ្រើសរើស​សកម្មជន​យុវជន​គណបក្ស​ភូមិ​ទាំង​១៥​ភូមិ​នាពេល​ព្រឹក និង​បានរៀបចំ​ការបោះឆ្នោត​រើស​សកម្មជន​យុវជន​គណបក្ស​ឃុំ​នាពេល​រសៀល​បាន​យ៉ាង​ល្អ​និង​ចប់សព្វគ្រប់​មុនគេ​នៅក្នុង​ខេត្តកំពង់ធំ ក្នុង​ឪ​កាស​នោះ​ឯកឧត្តម សុខ លូ​ក៏បាន​ពាំ​នាំយក ថវិការ​ចំនួន​៤០​ម៉ឺន​រៀល ទឹកក្រូច ៣​កេះ​ទឹក​ផ្លែឈើ​២​កេះ​ទឹក​សុទ្ធ​vital៥​កេះ ប្រគេន​ដល់​ព្រះសង្ឃ​ដែលគង់នៅ​វត្ត​បន្ទាយ​ស្ទោង​ផងដែរ​៕​ប៊ុន រិទ្ធីImage29

Image30Image34Image31Image3212809681_1688079644773117_4259656914507883182_n12832499_1688079468106468_7693431312258941169_n12804838_1688079561439792_8122573737978990280_n