ឃាត់​មុខសញ្ញា​សង្ស័យ​ជក់​និង​ចែកចាយ​ថ្នាំញៀន​ពេលយប់​ស្ងាត់​ឆែក​ឃើញ​សុទ្ធតែ​ថ្នាំញៀន​

0

​ខេត្តពោធិ៍សាត់​៖​នគរបាល​មូលដ្ឋាន​សង្កាត់​បន្ទាយ​ដី​បានធ្វើការ​សង្ស័យ​ទៅលើ​បុរស​ម្នាក់​ដើរ​ពេល​លើផ្លូវ​សាធារណៈ​ក្នុង​រាត្រី​រំលង​អា​ទ្រាធ​យប់​ស្ងាត់​ក៍​ឆែកឆេរ​ក្នុង​ខ្លួន​ឃើញ​ក្នុង​កញ្ចប់​បារី​ក្រោ​ន​សុទ្ធតែ​កញ្ចប់​ថ្នាំញៀន​ដាក់​ថង​ប្លា​ស្ទីក​តូចៗ ។​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​រំលង​អា​ទ្រាធ​យប់​ស្ងាត់​មោ​៉​ង​០០​នឹង​៣០​នាទី​ថ្ងៃទី​០៧ ខែ​មិនា ឆ្នាំ​២០១៦​ត្រង់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រប​មាត់​ស្ទឹង​ស្ទឹង​ពោធិ៍សាត់​ក្នុង​ភួ​មិ​ភួ​មិ​បន្ទាយ​ដី​លើ​សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​។​​លោក សែត វណ្ណ​លី​នាយ​ប៉ុ​ស្ត៍​នគរបាល​មូលដ្ឋាន​នោះបាន​ប្រាប់ថា​៖​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​សួ​នាំ​ឆែក​ឃើញ​បទល្មើស​ជាប់​ខ្លួន​នេះ​ឈ្មោះ​កែវ សំ​អូន ហៅ​កុ​ត​អាយុ​២២​ឆ្នាំ​ភេទ​ប្រុស​ជាតិ​ខ្នែ​រ​រស់នៅ​ភួ​មិ​រស់នៅ​ភួ​មិ​សាស្ត្រ​ឃាត់ខ្លួន​ខាងលើ​។​fc40075bbfb4e145dc83d1c159b01ab6

​លោក វណ្ណ​លី បាន​បន្តថា​មុនពេល​ហេតុការណ៍​នេះ​កម្លាំង​នគរ​មូលដ្ឋាន​ប៉ុ​ស្ត៍​រដ្ឋបាល​របស់លោក​តែងតែ​ដើរល្បាត​ជាមួយ​ប្រជា​ការពារ​រាល់​យប់​ជាពិសេស​ក្នុង​ពេលយប់​ស្ងាត់​ដែលជា​ឱកាស់​ក្រុម​ប្រ​ព្រិ​ត្ត​អំពើចោរកម្ម​លូច​ទ្រព្យសម្បត្តិ​អ្នកស្រុក ។​ស្រាប់តែ​វេលា​មោ​៉​ង​ខាងលើ​ពេលដែល​កំ​លោក​ដើរល្បាត​ក៍​ប្រទះឃើញ​ជន​មុខសញ្ញា​ជក់​នឹង​ចែកចាយ​សារធាតុ​ញៀន​នេះ​កំពុង​ដើរ​ម្នាក់ឯង​លើផ្លូវ​សាធារណៈ​ក្នុងខណៈដែល​គេ​លង់លក់​អស់​ក៍​សង្ស័យ​ហើយ​ធ្វើកា​សួ​នាំ​ឆែកឆេរ​ក្នុង​ខ្លួន​ទៅ​ឃើញ​មាន​កញ្ចប់​បារី​ក្រោ​ន​មួយកញ្ចប់​ពេលដែល​សមត្ថកិច្ច​យើង​ឆែក​មើលឃើញ​សុទ្ធតែ​សារធាតុ​ញៀន​ចំនួន​០៨​កញ្ចប់​តូចៗ​ដែល​គេ​ដាក់​ក្នុង​ថង់​ប្លា​ស្ទីក​កម្លាំង​យើង​ក៍​ឃាត់ខ្លួន​ទៅកាន​ប៉ុ​ស្ត៍​រដ្ឋបាល​ទាំងយប់ តែម្ដង​។​fc40075bbfb4e145dc83d1c159b01ab6

​លោកនាយ​ប៉ុ​ស្ត៍​សង្កាត់​បន្ទាយ​ដី​បាន​ឲ្យ​ដឹងថា​នៅ​ព្រឹក​ថ្ងៃទី​០៧​ដដែល​កម្លាំង​ជំនាញ​ប៉ុ​ស្ត៍​រដ្ឋបាល​បាន​សាកសួ​បន្ថែម​ពី​បក្សពួក​ដែល​ពាក់ព័ន្ធ​ជក់​និង​ចែកចាយ​ដើម្បី​ឃាត់ខ្លួន​បន្ត​និង​បង្ករ​សំណំ​ុ​រឿង​ជនសង្ស័យ​នេះ​ជាមួយ​វត្ថ​តាង ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ព័​ណ៍ស (​មា​៉​ទឹក​) ទាំង​០៨​កញ្ចប់​តូចៗ​នេះ​បញ្ជូនទៅ​តុលាកា ចាត់កា​តាមផ្លូវ​ច្បាប់​៕ (​លាន​គ្រ​ន​០៧/០៣/២០១៦ )