VIDEO ​បុរស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ឃឿន​សួនច្បារ​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

0


​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ ខ​ណះ​ពេល​ដែរ​ពួកគាត់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ជ្រុល​ទៅបុក​ឃឿន​សួនច្បារ​ទ្រូងផ្លូវ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ចោមរោម​មើល​និង​ឈានដល់​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទាបភ្លឺ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ នៅក្បែរ​រង្វង់​មូល​ជ្រោយចង្វារ​ត្រើយ​ខាងកើត ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​
ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គឺ ឃើញ​បុរស​ពី​នាក់​ដែលជា​ជនរងគ្រោះ​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក​ហង់​ដា​ឌ្រី​ម សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AA.4253 ទិសដៅ​ពី​ជើង​មក​ត្បួ​ង ក្នុង​ល្បឿន​យ៉ាង​លឿន​ខ​ណះ​មកដល់​ចំណុចកើតហេតុ ដោយសារតែ​ផ្លូវ​នោះ​ជា​ផ្លូវ​កោង ហើយ​ជនរងគ្រោះ​មិនបាន​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុក​ឃឿន​សួនច្បារ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បុរស​ជា​ឌុប​ដួល​បោក​ទៅ​និង​ចំ​រិ​ង​ដែក​ដែល​នៅ​កណ្ដាល​សួន​ទ្រូងផ្លូវ​អូស​ជិះ​១៥​ម៉ែត្រ ធ្វើ​ឲ្យ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែម្ដង​។ ចំណែកឯ​បុរស​ម្នាក់ទៀត​ដែល​រួម​ដំណើ​ជាមួយ​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯកជន​ភ្លាមៗ​ផងដែរ​។​
សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ដែរ​ថា សព​ជនរងគ្រោះ​ត្រូវបាន​ស្គាល់ឈ្មោះ ហេង ហុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ផ្ដៅ ស្រុករ​ការ​កោង ខេត្តកណ្ដាល​។​
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ក៏បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ជនរងគ្រោះ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ រងចាំ​ប្រគល់​ឲ្យ​សាច់​ញា​ត្តិ​វិញ ដោយឡែក​សព​ជនរងគ្រោះ​ក៏​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​សាច់​ញា​ត្តិ​ឲ្យ​មក​ទទួល យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​៕
​ជី​ម ភា​រ៉ា​
https://youtu.be/0zG5cMu9x_0