ខេត្តពោធិ៍សាត់៖រថយន្តអាឡូមួយគ្រឿងបានបើកថយក្រោយដោយខុសបច្ចែកទេសក៍របូតប្រអប់លេខដាក់មិនចូលវេចង្កូតទៅមុខនិងផ្ទះមន្ត្រីយោធាម្នាក់ប្រកានៅសឹករងស្រុកវាលវែងបណ្ដាលឲ្យខូចខាតផ្ទះយា៉ងដំណំហើយអ្វីដែលសង្វេកបំផុតនោះគឺក្មេងប្រុសអាយុ០២ឆ្នាំ
ម្នាក់នៅក្នុងផហទះនោះបានស្លាប់ដោយជនបង្ករត្រូវឃាត់ខ្លួនបានយកទៅកាន់អធិកាផងដែរ។ក្នុងហេតុការនេះបានកើតឡើងកាលពីវេលាមោ៉ងវេលាមោ៉ង០៧និង១៥នាទីព្រឹកថ្ងៃទី២១ ខែមិនាឆ្នាំ២០១៦ ស្ថិតក្នុងភូមិដីក្រហមឃុំអន្លង់រាប ស្រុកវាលវែងខេត្តពោធិ៍សាត់។ប្រភពព័ត៍មានពីអាជ្ញាធរមូលដ្ឋានកន្លែងកើតហេតុបានប្រាប់ថាជនបង្ករក្នុងឧប្បហេតុចរាចរណ៍ខាងលើឈ្មោះសៅ ឌី ភេទ ប្រុស អាយុ២១ ឆ្នាំ មាន ស្រុកកំណេីតភូមិត្រពាំងត្រោក ឃុំ ប្រាំបីមុំស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ ។ឯក្មេងរងគ្រោះឈ្មោះ លី សៀវល័យ អាយុ០២ឆ្នាំ រស់នៅក្នុងភួមិកើតហេតុខាងលើ ដែលត្រូវជាកូនបង្កើត ឈ្មោះ ឆាយ តេង ភេទ ប្រុស អាយុ ៤០ឆ្នាំមុខរបរ ទាហានសឹករងផ្នែកជំនួយការស្រុកវាលវែង ។
ប្រភពដដែលបន្តថា៖មុនពេលកើតហេតុគេបានឃើញជនបង្ករខាងលើបានរថយន្តមួយគ្រឿងអាឡូមួយគ្រឿងព័ណ៍លឿងស្រាប់តែទៅដល់ចំនុចអូ១៧ក្នុងភួមិសាស្ត្រខាងលើជននេះឡើងទីទួលរូចក៍ថយក្រោយវិញតែវាខុសបច្ចែកទេសក្នងការបើកបរដាក់លេខថយក្រោយក៍រអឹលពីទីទួលខ្ពស់នៅចុះក្រោមវេចង្កូតទៅបុកផ្ទះមន្ត្រីយោធាខាងលើដែលនៅក្បែផ្លូវនោះបណ្ដាលឲ្យស្លាប់កូនប្រុសបុរសនោះអាយុ០២ឆ្នាំតែម្ដងដោយផ្ទះគាត់នៅបានខូចខាតស្ទើរទាំងស្រុងហើយក៍បានឃាត់ខ្លួនជនបង្ករនោះរូមវត្ថតាំងទៅកាន់អធិការដ្ឋាននគរបាលស្រុកវាលវែងបន្ទាប់ពីប្រគលសពទៅក្រុមគ្រួសាររូច៕







































