ផ្ទះមួយ​ខ្នង​ទំហំ​៤.៥​គុណ​៦.៥​ម៉ែត្រ ត្រូវបាន​ឯកឧត្តម គន់ គីម ប្រគល់ជូន​ដល់​ប្រជាពលរដ្ឋ ជា​សមាជិក​សមាគមន៍​អតីតយុទ្ធជន កម្ពុជា​

0

​ ​ឧ​ត្ត​រ​មានជ័យ​៖.​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៦.​នៅ​ភូមិក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ផ្ទះ​ទើប​ធ្វើ​ហើយ​ថ្មី​(​ផ្ទះ​ទៀម ទំហំ​៤.៥​គុណ​៦.៥​ម៉ែត្រ ដែល​សាងសង់​ពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ក្តា ក្រាល​ការ៉ូ ជូន​ដល់​ប្រជាពលរដ្ឋ​ឈ្មោះ​សឿ​ម សាមឿន ភេទ ប្រុស អាយុ​៥៨​ឆ្នាំ ជា​សមាជិក​សមាគមន៍ អតីតយុទ្ធជន​កម្ពុជា និង​មាន​ប្រពន្ធ​ឈ្មោះ​សុ​ី សាឡា​ត់ ភេទ​ស្រី​អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ខាងលើ​។​ក្នុង​ពិធី​ប្រគល់​នេះ ធ្វើឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម ប្រធាន​:​កម្ម​ការ ស​.​អ​.​ក កម្ពុជា លោ​កស ថា​វី អភិបាលខេត្ត លោក​យឹម ធិ​ន ក្រុមប្រឹក្សា​ខេត្ត មានការ​ចូលរួម​អម​ដំណើរ​ដោយ លោកជំទាវ​អភិបាលរង​ខេត្ត និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលក្រុង​.​កម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​។​នាឱកាស​នោះ​ដែល ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម បាន​នាំយក​អំណោយ មក​ចែកជូន​ផងដែរ អំណោយ​ទាំងអស់នោះ រួមមាន​អង្ករ​២៥​គីឡូក្រាម​-​ទឹក​សុ​ី​អុ​ី​វ​១​យូ​-​ទឹកត្រី​១​យូ​-​ត្រីខ​២​យូ​-​មី​២​កេះ​-​កន្ទេល​១-​មុង​១-​និង​ថវិកា​២០​មឺ​ុ​ន​រៀល​។​ហើយ​ការសាងសង់​ចំណាយ​ថវិកា​អស់​សរុប​ចំនួន​៣.២០០s៕

IMG_1911