ក្រុងប៉េកាំង៖ ចំនួន 4.000 នៃជនជាតិចិន ដែលរងផលប៉ះពាល់ដោយ អំពើហិង្សាកុបកម្ម ប្រឆាំងនឹងជនជាតិចិនថ្មីៗនេះ នៅក្នុងប្រទេសវៀតណាម កំពុងធ្វើដំណើរមកផ្ទះវិញ កាលពីថ្ងៃចន្ទ ដោយចាកចេញពីកំពង់ផែវៀតណាម ភាគកណ្តាល នេះបើតាមវេបសាយចិនឆាយណា
ដេលីកាលពីថ្ងៃចន្ទ។
ក្រុងប៉េកាំង បានបញ្ជូននាវាបួនគ្រឿងជាមួយនឹងសមត្ថភាពអាចជាកន្លែងស្នាក់នៅ របស់ អ្នកដំណើរប្រហែល 1000 នាក់ មកពីប្រទេសចិនភាគខាងត្បូង នៃទីក្រុងហៃគូ សម្រាប់បេសកកម្មជម្លៀស និងនាវាពីរបន្ថែមទៀតនៅរង់ចាំនៅឡើយ។ ដំបូង នាវាពីរគ្រឿង Wuzhishan និង Tongguling , បានចាកចេញ រួចទៅហើយចេញពី វុងអាង ផ្ទុកមនុស្សជាង 900 ជនភៀសខ្លួន និង ពីរគ្រឿងទៀតបានចតសម្រាប់ការដឹកជញ្ជូនបន្ត។
ជនជាតិចិន យ៉ាងហោចណាស់ពីរនាក់ត្រូវបានសម្លាប់ និងជាង 100 នាក់ រងរបួស ក្នុងអំឡុងសប្តាហ៍មុនដោយសារការតវ៉ាប្រឆាំង និងអំពើហិង្សាប្រឆាំងក្រុមហ៊ុនចិន នៅក្នុងខេត្តភាគកណ្តាលនិង វៀតណាមភាគខាងត្បូង បន្ទាប់ពីការពង្រាយឧបករណ៍បូមប្រេងមួយរបស់ចិនក្នុងដែនទឹកដែលវៀតណាមក៏ទាមទារដែរ ហើយបានបញ្ឆេះភាពកំហឹង ហើយជារឿយៗបានធ្លាប់ប៉ះទង្គិចគ្នា ព្រោះតែជម្លោះទឹកដី។
យោងតាមរដ្ឋាភិបាលវៀតណាម ឲ្យដឹងថា បាតុកម្មកម្មករបានរាលដាលដល់ខេត្ត២២ នៃខេត្តទាំង៦៣របស់វៀតណាមពីសប្ដាហ៍មុន ដោយហ្វូងមនុស្សដែលមានកំហឹង បានដុតរោងចក្រម្ចាស់បរទេសជាច្រើន។ អំពើហិង្សាទាំងនោះ បានធ្វើឲ្យកម្មករចិន យ៉ាងហោចណាស់២នាក់ស្លាប់ និងជាង១០០នាក់បានរងរបួស។
ទីក្រុងប៉េកាំង បានថ្កោលទោសចំពោះ អំពើហិង្សា និងទាមទារឲ្យវៀតណាម ចាត់វិធានការ ដ៏អង់អាច និងមានប្រសិទ្ធភាពដើម្បីបញ្ឈប់ អំពើហិង្សាទាំងអស់ ដោយត្រូវធានាសុវត្ថិភាព របស់ពលរដ្ឋនិងក្រុមហ៊ុនចិនទាំងអស់ រួមទាំងត្រូវផ្តន្ទាទោសជនល្មើស ទាំងអស់និង ទូទាត់សងក្រុមហ៊ុនចិនដែលរងផលប៉ះពាល់។
លើសពីនេះរដ្ឋាភិបាលចិន ក៏បានបញ្ជូនក្រុមការងារទៅប្រទេសវៀតណាម ដើម្បីពិភាក្សាអំពី បញ្ហានេះ ជាមួយអាជ្ញាធរវៀតណាម ក្នុងការវាយតម្លៃស្ថានភាព និងជួយសំរួលដល់ ការជម្លៀសរួមគ្នា ជាមួយនឹងបេសកកម្ម ការទូតរបស់ចិន នៅក្នុងប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ នេះ។
សូមរំឭកថា ចិនបានត្រៀមជើងហោះហើរសុខាភិបាលរត់ឈ្នួលមួយគ្រឿង ហើយចិនកំពុងបញ្ជូននាវា៥គ្រឿងទៅវៀតណាមនេះ ដើម្បីដឹកពលរដ្ឋបន្ថែមទៀតដើម្បីធានាសុវត្ថិភាព បន្ទាប់ពីក្រុមសង្គមស៊ីវិលនៅវៀតណាមបានអំពាវនាវឲ្យមានការតវ៉ាថ្មីៗនៅក្រុងហាណូយ ក្រុងហូជីមិញ និងនៅតំបន់ជាច្រើនទៀតប្រឆាំងទង្វើដែលពួកគេហៅថាការឈ្លានពានរបស់ចិន នៅសមុទ្រចិនខាងត្បូង៕