លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖ យោង​តាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ នៅ​រាជធានី​ភ្នំពេញ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត​(​គជប​) ចុះ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​រាជធានី​ភ្នំពេញ មាន​គណបក្ស​ពីរ​ចូលរួម​ការបោះឆ្នោត ដោយ​ក្នុង​នោះ​មានតែ​

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​
​តាម​ប្រភព​នេះ​បាន​បង្ហាញថា ៖​សំឡេងឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​តាម​ខណ្ឌ (​ខណ្ឌចំការមន​ទទួលបាន​៧៥​សំឡេង ខណ្ឌដូនពេញ​៦២ ខណ្ឌ​៧​មករា​៤៦ ខណ្ឌ​ទួលគោក​៦៣ ខណ្ឌដង្កោ​៦២ ខណ្ឌមានជ័យ​២៨ ខណ្ឌ​ឬ​ស្សី​កែវ​៣៥ ខណ្ឌ​សែន​សុខ​២៧ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៥៨ ខណ្ឌ​ច្បារអំពៅ​៥៥ ខណ្ឌ​ជ្រោយចង្វារ​២៩ និង​ខណ្ឌ​ព្រែក​ព្នៅ​ចំនួន​៣១​សំឡេង​)​។​
​ដោយឡែក​សំឡេងឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ខណ្ឌ (​ខណ្ឌចំការមន​ទទួលបាន​៣៣​សំឡេង ខណ្ឌដូនពេញ​២៦ ខណ្ឌ​៧​មករា​២៤ ខណ្ឌ​ទួលគោក​៣៧ ខណ្ឌដង្កោ​១១ ខណ្ឌមានជ័យ​១៦ ខណ្ឌ​ឬ​ស្សី​កែវ​២២ ខណ្ឌ​សែន​សុខ​១១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​១៤ ខណ្ឌ​ច្បារអំពៅ​២៤ ខណ្ឌ​ជ្រោយចង្វារ​១២ និង​ខណ្ឌ​ព្រែក​ព្នៅ​ចំនួន​៦​សំឡេង​)​។​
​សម្រាប់​ទូទាំងប្រទេស លទ្ធផល​បឋម​នៃ​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក​របស់​គជប បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ ៨៣៧៩ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​២៩៥៩​។​
​ការបោះឆ្នោត​ក្រុមប្រឹក្សា អាណត្តិ​ទី​២​នេះ ត្រូវ​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​បាន​បញ្ចប់ទៅ​នៅ​ម៉ោង​ប្រមាណ ១១:៣០​នាទី​ព្រឹក លើកលែង​តែ​មណ្ឌល​ចំនួន​៣​ទេ ដែល​បិទ​បញ្ចប់​ការបោះឆ្នោត​នៅ​ម៉ោង ៣​រសៀល ក្នុងនោះ​មាន​មណ្ឌល​មួយ​នៅ​ខេត្ត​ត្បូង​ឃុំ និង​ពីរ​មណ្ឌល​ទៀត​នៅ​រាជធានី​ភ្នំពេញ ហើយ​ស្ថាន​ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ពុំមាន​បញ្ហា​អ្វី​គួរឲ្យ​កត់សម្គាល់​នោះទេ បើទោះជា គជប បាន​ទទួល​ពាក្យបណ្តឹង​មួយ​ក៏ដោយ​។​
​លោក​ទេព នីថា ឲ្យដឹងថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៨២៩២​នាក់ ត្រូវ​ចូលរួម​បោះឆ្នោត ខណៈ​ដែល​អង្គ​បោះឆ្នោត​មក​ពី​គណបក្ស​សម រង្ស៊ី មាន​ចំនួន ២១៥៥​នាក់ និង​គណបក្ស​សិទ្ធិមនុស្ស​ចំនួន ៨០០​នាក់ បាន​ចូលរួម​បោះឆ្នោត​៕​

elction18-5-14