ខេត្តបន្ទាយមានជ័យ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានពីនគរបាលវរះការពារព្រំដែនគោកលេខ៩១១បានឲ្យដឹង នៅម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២០ ឧសភា ២០១៤ ភាគីថៃបានប្រកាសបិទច្រករបៀងទាំងអស់ដែលនៅតាមបណ្តោយព្រំដែនខេត្តបន្ទាយមានជ័យ ដោយទុកតែច្រកទ្វារ
អន្តរជាតិប៉ោយប៉ែត ច្រកតំបន់បឹងត្រកួន និង ច្រកម៉ាឡៃ ។
បើតាមសំដីលោក សូរ ចាន់ណារី មេបញ្ជការវរះនគរបាលការពារព្រំដែនគោកលេខ៩១១បានប្រាប់ភ្នាក់ ងារយកពត៏មានយើងថា បញ្ហបិទច្រករបស់ភាគីថៃនេះ នៅខាងប្រទេសថៃមានវិបត្តិនយោបាយនៅក្នុង ក្រុងបាងកក ដូចនេះភាគីថៃសុំបិទសិន ជៀសវាងប្រជាពលរដ្ឋខ្មែរចូល ក្រែងមានគ្រោះថ្នាក់ដោយប្រកា ណាមួយ ។
ការស្នើសុំបិទច្រករបៀងនេះ ធ្វើឡើងបន្ទាប់ពីក្រុមយោធាថៃបានប្រកាសប្រទេសខ្លួនស្ថិតក្នុងអាជ្ញាសឹក (ប្រទេសត្រួតត្រាដោយកងទ័ព) នៅព្រឹកថ្ងៃអង្គារនេះ ។
សេចក្តីរាយការណ៏បានបញ្ជាក់ឲ្យដឹងទៀតថា ក្រៅពីការបិទច្រករបៀង ភាគីថៃក៏បានដាក់ពង្រាយកងកម្លាំងយោធាជាច្រើនតាមព្រំដែន ដូចជាទាហានប៉ារ៉ា និងឈុតខ្មៅជាដើម ។
ចំណែកភាគីកម្ពុជា ក៏បានដាក់កម្លាំងដើម្បីការពារស្ថានការណ៏ណាមួយដែលអាចកើតឡើងជាយថាហេតុដែរ ៕