មណ្ឌលគិរី៖សិក្ខាសាលាស្ដីពីការពង្រឹងការឆ្លើយតបមេរោគអេដស៍ ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់ នៅសាលប្រជុំសណ្ឋាគារអឿនសកុណាកាលពីព្រឹកទី២០ ឧសភា ២០១៤ បានបើកសិក្ខាសាលាស្ដីពីការពង្រឹង ការការឆ្លើយតបនឹងមេរោគអេដស៍ ជម្ងឺអេដស៍ក្នុងចំណោមក្រុមប្រឈមខ្ពស់តាមរយៈកម្មវីធី ដៃគូសហគមន៍សម្រាប់ប្រជា ជនប្រឈមមុខខ្ពស់ ។ ក្នុងអង្គសិក្ខាសាលាក៏មានការអញ្ជើញចូលពីសំណាក់ឯកឧត្ដម យឹម លុច្ស អភិបាលរងខេត្ត និងជា ប្រធានគណកម្មាធិការប្រយុទ្ធនឹងជម្ងឺអេដស៍ខេត្តមណ្ឌលគិរី ។
ក្នុងឪកាសនោះ ឯកឧត្ដម យឹម លុច្ស អភិបាលរងខេត្ត និងជាប្រធានគណកម្មាធិការប្រយុទ្ធនឹងជម្ងឺធេដស៍ខេត្ត បានមានប្រសាសន៍ថា ខេត្តមណ្ឌលគិរីក៏ដូចជាបណ្ដាខេត្តមួយចំនួនទៀតគឺនៅតែប្រឈមមុខនឹងការរាលដាលមេរោគអេ ដស៍នៅឡើយ ជាពិសេសគឺតាមរយៈការកើនឡើងនូវការប្រព្រឹត្តក្នុងចំណោមស្ត្រីបំរើសេវានៅតាមគ្រឹះស្ថាន សេវាកម្សាន្ត សប្បាយ ទាក់ទងនិងការប្រើប្រាស់ស្រោមអនាម័យឲ្យបាន ១០០% ដែលពេលខ្លះនៅមានការរារែកក្នុងការចូលរួមអនុវត្ត ពីម្ចាស់គ្រឹស្ថាន ដោយសារតែការអនុវត្តច្បាប់ជួញដូរមនុស្ស និងការកេងប្រវ័ញ្ចន៍ផ្លូវភេទដែលភាគច្រើនបានប្រើប្រាស់ ស្រោមអនាម័យជាភុស្តតាងក្នុងការចោទប្រកាន់ ។
លោកបន្តថា អ្វីដែលបានលើកឡើងនេះពុំមែនជាបញ្ហារបស់អ្នកណា ម្នាក់ឡើយ វាជាបញ្ហារបស់យើងទាំងអស់គ្នា ដែលត្រូវតែរួមគ្នាដោះស្រាយដោយតម្រូវឲ្យមានកិច្ចសហការគ្នាជាលក្ខណៈ ពហុវិស័យ និងប្រើប្រាស់ឲ្យបានអស់នូវសក្ដានុពលធនធានដែលមានស្រាប់របស់ខ្លួន ធ្វើការបញ្ជ្រាបបញ្ចូលព័ត៌មានអប់រំ ផ្សព្វផ្សាយពីមេរោគអេដស៍ ជម្ងឺអេដស៍ឲ្យកាន់តែទូលំទូលាយថែមទៀយ ។
ចុងបញ្ចប់នៃអង្គសិក្ខាសាលា ក៏មានការធ្វើបទបង្ហាយពីគោលបំណងនៃសិក្ខាសាលាទៅដល់ម្ចាស់គ្រឹះស្ថាន សេវា កម្សាន្តសប្បាយ ក្លឹបរាត្រី ខារ៉ាអូខេ ឲ្យបានយល់ដឹងកាន់តែច្បាស់ស្ដីពីការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ៕