​ទិវា​រំលឹក វិញ្ញាណ​ក្ខ័​ន្ត ២០​ឧសភា​២០១៤

0

​ខេត្តសៀមរាប៖ នា​ព្រឹក​ថ្ងៃទី ២០ ឧសភា ឆ្នាំ​២០១៤​នេះ នៅ​បរិវេណ​វត្ត​ទេព​ពោធិ​វង្ស អតីត​វត្ត​អដ្ឋិ​ស្មសា​ន្ត ហៅ​វត្ត​ថ្មី ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប មាន​ប្រារព្វ​ធ្វើ​ទិវា​រំលឹក វិញ្ញាណ​ក្ខ័​ន្ត ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​ស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ ដែល​បាន​បាត់បង់​ជីវិត ដោយ​ភាពអយុត្តិធម៌ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។

ពិធី​នេះ​រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប ក្រោម អធិបតីភាព​ឯកឧត្តម​ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ជា​អភិបាល នៃ​គណៈ អភិបាលខេត្ត​សៀមរាប ព្រមទាំង​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ និង ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សា​សង្កាត់ ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ​ជាច្រើន​ចូលរួម ។​ ​

ទិវា ២០​ឧសភា គឺជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស បានកំណត់​យក​ជា​ថ្ងៃ​រំលឹក​ដល់​វិញ្ញាណ​ក្ខ័​ន្ធ បងប្អូន​ប្រជាជន​ខ្មែរ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ដែល​បាន​បាត់បង់​ជីវិត ដោយ​ភាពអយុត្តិធម៌​បំផុត ក្នុង​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលជា​ថ្ងៃ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​យើង មិនអាច​បំភ្លេចបាន នូវ​ប្រវត្តិ​ជូរចត់ រស់នៅក្នុង​សមុទ្រ ឈាម​នឹង​ទឹកភ្នែក ហើយ​ត្រូវបាន​ចារិក​ទុក​នៅក្នុង​ក្រអៅបេះដូង​របស់​ប្រជាជន​កម្ពុជា​យើង​គ្រប់ៗ​រូប ។​ ​

ក្នុង​ពិធី​នោះ ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏បាន​អាន​នូវ​វិយោគកថា ដោយបាន​គូសបញ្ជាក់ថា ថ្វី​ត្បិត​ពេលវេលា​នៃ អតីតកាល​បាន​កន្លងផុត​ជាង​៣​ទសវត្ស​ក៏ពិតមែន តែ​ភាពឈឺចាប់​ខ្លោចផ្សា​របស់​ប្រជាជន​កម្ពុជា នៅតែ​ដិតដាម​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​ប្រជាជន​យើង​គ្រប់រូប នូវ​មហា​វិនាសកម្ម របស់​ប្រជាជន​ជាង​៣​លាន​នាក់ ដែល​បាន​បាត់ បង់ជីវិត​យ៉ាង​ភាពអយុត្តិធម៌ និង អ​ណោ​ច​អធម​ក្រៃលែង ។

ឯកឧត្តម​បាន​បន្តទៀតថា ដោយ​ទ្រាំ​នូវ​ភាព​វេទនា​លំបាក នៃ​នរក​អ​វចី​នេះ ក៏មាន​កម្លាំង​អ្នកស្នេហាជាតិ​បរិសុទ្ធ ដែល​ប្រ​សូទ្រ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​នូវ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ធ្វើការ​ប្រយុទ្ធប្រឆាំង​និង​ពួក​បន​ប្រល័យពូជសាសន៍ ប៉ុល ពត រហូត​ទទួលបាន ជ័យជំនះ​នា​ថ្ងៃ ៧​មករា ១៩៧៩ បាន​នាំមក​នូវ​សិទ្ធិសេរីភាព​ជូន​ប្រជាជន និង បន្ត​ខិតខំ​ស្តារ កសាង​ប្រទេស ពី​គំនរ ផេះ​ផូ​ផង់ ឲ្យ​ប្រែក្លាយ​មានការ​អភិវឌ្ឃន៍​រីកចម្រើន ព្រមទាំង​ការពារ​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង លើក កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន រហូតដល់​ពេលបច្ចុប្បន្ន ។

ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏​លើកឡើង​ផងដែរ រាល់​ការ អភិវឌ្ឍន៍ ការកសាង នូវ សមិទ្ធិផល​ជូន​ជាតិ​មាតុភូមិ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច ទាំងបី ជាពិសេស​កិច្ចដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យ​មាន ការអភិវឌ្ឍន៍​រីកចម្រើន​នៅតាម​បណ្តា​មូលដ្ឋាន ទាំង​វិស័យ​ពុទ្ធចក្រ និង អាណាចក្រ ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏​លើក ឡើង ពី​ការកាត់ទោស​មេដឹកនាំ​ធំៗ របស់​ខ្មែរក្រហម ដែល​បាន​កំពុងដំណើរការ​នៅ​សាលាក្តី​ខ្មែរក្រហម ។

ម្យ៉ាងទៀត​ក៏បាន​ឧទ្ទិស​ដល់​ថ្ងៃ​ទិវា​រំលឹក​វិញ្ញាណ​ក្ខ័​ន្ត​នេះ ឲ្យ​ប្រែ​ក្លាយទៅជា​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ សំដៅ​ទៅរក​ការ​កាត់ បន្ថយ​នូវ​ភាពក្រីក្រ​របស់​ប្រជាជន ។ បន្ត​មក​គណៈអធិបតី សមាជិក​នៃ​អង្គពិធី​ទាំងមូល បានធ្វើ​ការបូជា ទៀន ធូ​ក ដាក់​នូវ​កម្រងផ្កា គោរព​វិញ្ញ​ណ​ក្ខ័​ន្ត ដល់​ប្រជាជន​កម្ពុជា អ្នកស្នេហាជាតិ ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អយុត្តិធម៌ ក្នុង របប​ប្រល័យពូជសាសន៍ ព្រមទាំង​បាន​និមន្ត​ព្រះសង្ឃ​៦៤​អង្គ ប្រារព្វ​ធ្វើ​ពិធីសូត្រមន្ត បង្សុកូល និង រាប់បាត្រ ដើម្បី ឧ​ទិ្ទ​សម​ហា​កុសលផល​បុណ្យ​ជូន​ដល់​ប្រជាជន យុទ្ធជន យុទ្ធ​នារី កម្មាភិបាល​អ្នកស្នេហាជាតិ និង បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅដោយ​អំពើ​ឃោ​ឃៅ ព្រៃផ្សៃ និង អយុត្តិធម៌ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍​ឲ្យ បាន​ទៅកាន់​ក្នុង​សុគតិភព​ជានិច្ច​និរន្ត​តរៀង​ទៅ ៕Image1 Image2 Image3 Image4