​វគ្គ​បណ្តុះបណ្តាល ស្តីពី​ច្បាប់​និង​គោលនយោបាយ​ពាក់ព័ន្ធ និង វិស័យ​ដីធ្លី​

0

ខេត្តព្រះវិហារ​ ​នៅ​ព្រឹក​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៤ កាលពី​ម្សិលមិញ​នេះ នៅ​សាលាស្រុក​ឆែប បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល ច្បាប់​គោលនយោបាយ​ពាក់ព័ន្ធ​និង វិស័យ​ដីធ្លី ក្រោម​អធិប​តិ​ភាព​លោក សំ សារឿន អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង សូ​រិ​យោ​ដី​ខេត្តព្រះវិហារ ។

ដោយមាន​កា​អ​ញ្ចឹ​ញ​ចូលរួម ពី​សំណាក់​លោក អ៊ុង វុទ្ធី​អភិបាលស្រុក​ឆែប មេភូមិ មេឃុំ និង ប្រធាន សហគមន៍​ក្រុមប្រឹក្សា​ស្រុក ព្រមទាំង​ប្រជាពលរដ្ឋ សរុប​វត្តមាន​ចូលរួម​ចំនួន​៦៤​នាក់ ។ ​ ​លោក សំ សារឿន អនុប្រធាន​មន្ទីរ​នគររូបនីយកម្ម​សំណង់ និង សូ​រិ​យោ​ដី ជា​គ្រួ​បង្គោល​បានរៀបចំ​កម្មវិធី​នេះ ដោយ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សូ​រិ​យោ​ដី បានធ្វើការ​បង្រៀន​ដល់​មេភូមិ មេឃុំ និង ប្រធាន សហគមន៍ ក្រុមប្រឹក្សា​ស្រុក ព្រមទាំង​ប្រជាពលរដ្ឋ ចាប់ពី​ថ្ងៃទី ២០ ដល់ ថ្ងៃទី ២២ ខែឧសភា​ឆ្នាំ ២០១៤ ។​

កម្មវិធី​នេះ​មាន​គ្រូ​ឧទេសនាម​ថ្នាក់​ខេត្ត និង ថ្នាក់ស្រុក ហើយ​ការបង្រៀន បាន​ដកស្រង់​ចេញពី​ច្បាប់​ភូមិបាល និង សារា​ចរណ៍​នែ​នាំ​របស់​រាជរដ្ឋាភិបាល បញ្ជា​បន្ទាន់​ត្រូវ​អនុវត្តន៍​ច្បាប់​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ និង​ពង្រឹង​យន្ត​ការណ៍ ក្នុងការ​គ្រប់គ្រង​ដី​រដ្ឋ ដី​សម្បទាន​សេដ្ឋកិច្ច​សង្គមកិច្ច របស់​រាជរដ្ឋាភិបាល ដើម្បីឱ្យ​អាជ្ញាធ​រ៌​មូលដ្ឋាន​អនុវត្តន៍​ច្បាប់ ត្រូវតែ​ស្វែងយល់​ឱ្យបាន​ស៊ី​ជំរៅ​ថែមទៀត ។

ហើយរ​ហាមឃាត់​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ ក្នុង​ការកាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លូន​ដោយ​ខុសច្បាប់ ។ លោក​អនុប្រធាន​មន្ទីរ​បាន​ផ្តាំផ្ញើរ ពេល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល ចំនូ​ន ៣​ថ្ងៃនេះ​មេភូមិ មេឃុំ យកចំនេះ​ដឹង​ទាំងនេះ​ទៅ​បង្រៀន​ដល់​ប្រជាពលរដ្ឋ បន្ថែមទៀត ដើម្បីឱ្យ​យល់ដឹង​អំពី​ច្បាប់​ភូមិបាល ។​Image8Image10