​VIEDO លោកឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន ប្រគល់​ផ្ទះមួយ​ខ្នង​ដល់​អតីតយុទ្ធជន​និង​ជា​ជនពិការ​

0

កំពង់ធំៈ លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងជា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយ លោក សោម សុភាវុធ មេបញ្ជាការង ដឹកនាំយោធិនក្រោមឳវាទ ចុះសាងសង់ផ្ទះមួយខ្នងទំហំ៦គុណ៧ ប្រកស័ង្ខសី ព្រមទាំងបានប្រគល់ជូនគ្រួសារជនពិការ អតីតយុទ្ធជន ស្ថិតនៅក្នុងភូមិក្រសាំងក ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦។
លោក សំ សុផល ហៅគ្រុយ ជាជនពិការក្នុងសម័យសង្គ្រាម អាយុ៤២ឆ្នាំ ប្រពន្ឋឈ្មោះលៀង អំ អាយុ៣៧ មានកូន៤នាក់ស្រី២ ប្រុស២ ប្រកបមុខរបរធ្វើស្រែ ចិញ្ចឹមសត្វបន្តិចបន្តួច មានជីវភាពខ្វះខាត មិនអាចសាងសង់លំនៅដ្ឋានបានសមរម្យ គ្រួសារនេះរស់នៅក្នុងខ្ទមកំសត់ លោក សំ សុផល បានអោយដឹងថា លោកអតីតយោធិន នៅកងពលធំលេខ៥ ឈរជើងនៅក្រយាសាគ្រាម. ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ បានពិការនៅឆ្នាំ១៩៩៣ ត្រូវមីនដាច់ជើងខាងស្តាំត្រឹមភ្លៅ បច្ចុប្បន្នបើកប្រាក់ខែ៣១ម៉ឺន៨០០០រៀល ពេលនេះបានទទួលផ្ទះមួយខ្នង ពីលោកឧត្តមសេនីយ៍ត្រី សោម ស៊ុន ដែលមានទំហំ៦គុណ៧។
លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងមានប្រវត្តតស៊ូក្នុងសម័យសង្គ្រាម បណ្តាលឲ្យពិការ ក៏បានគៀងគរ សម្បុរសជន និងយោធិនស្ម័គ្រចិត្ត បានទិញជាឈើ ស័ង្ខសីធ្វើជាផ្ទះជូនដល់គ្រួសារអតីតយុទ្ធជន និងបានប្រគល់ ជូនក្នុងថ្ងៃនេះមានផ្ទះមួយខ្នង ទឹកស៊ីអ៊ីវ២យួរ ត្រីខ១យួរ សារុង១ ទឹកត្រី២យួរ មី១កេស អង្ករមួយបេនិងថវិការ១០ម៉ឺនរៀល តម្លៃសារុបនៃការសាងសង់អស់ទឹកប្រាក់ ៨,៦១៨,០០០រៀល ។
លោក សោម ស៊ុន បានបង្ហើបអោយដឹងថា សកម្មភាពមនុស្សធ៌មនេះ ដោយមានការគាំទ្រ និងមានការយកចិត្តទុកដាក់ពីសំណាក់ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ជម្រុញឲ្យអាជ្ញាធរ និងកងកម្លាំង យកចិត្តទុកដាក់មកលើ អតីតយុទ្ធជន ជនពិការ មន្ត្រីចូលនិវត្ត ដោយមិនអាចរំលោងបាន ព្រោះសមគមអតីតយុទ្ធជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រធាន ដែលសម្តេចតែងតែគិតគូរ និងផ្តល់គុណតំលៃបំផុតចំពោះអតីតយុទ្ធជន ព្រោះបើគ្មានអតីតយុទ្ធជនក៏គ្មានថ្ងៃនេះ ប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅក្នុងសង្គមសន្តិភាព និងសុវត្តិភាព ក៏ដោយសារតែអតីតយុទ្ធជនដែរ។
ដោយ ប៊ុន រដ្ឋា

asset (34) asset (32) asset (28) asset (27)