( រូបភាពវូដេអូ ) ខ្សែការពារក្លិបអធិរាជស Real Madrid កីឡាករ Alvaro Arbeloa (អាល់វ៉ារ៉ូ អាបេឡូ) បានប្រកាសថា រូបគេបានសម្រេចចិត្តចូលនិវត្តន៍ឈប់លេងបាល់ឲ្យក្រុមជម្រើសជាតិអេស្ប៉ាញហើយ ។ ខ្សែការពារ Arbeloa ដែលមានវ័យ៣១ឆ្នាំគឺមិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់គោជល់អេស្ប៉ាញសម្រាប់ការប្រកួត World Cup នៅរដូវក្តៅនេះទេដោយសាតែអតីតខ្សែការពារស្តាំរបស់ក្រុមហង្សក្រហម Liverpool រូបនេះបានរងរបួសជាច្រើនលើកច្រើនសារ ។
Arbeloa បាននិយាយថា “ពេលដែលខ្ញុំមិនបានទៅលេង World Cup ខ្ញុំក៏បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិតែម្តង ខ្ញុំគោរពគ្រូបង្វឹក del Bosque (ដេល ប៊ូស្កេ) ហើយខ្ញុំសង្ឃឹមថា អេស្ប៉ាញនឹងក្លាយជាជើងឯក World Cup ម្តងទៀត” ។
គួរបញ្ជាក់ថា Arbeloa ធ្លាប់ចូលលេងឲ្យគោជល់អេស្ប៉ាញបានចំនួន ៥៦ ប្រកួតហើយរូបគេក៏ធ្លាប់ជួយឲ្យក្រុមឈ្នះជើងឯកពានរង្វាន់ទ្វីបអឺរ៉ុបចំនួន២ដងនិងពានរង្វាន់ World Cup ម្តងផងដែរ ៕